World Cup 2026៖ ម្ចាស់ផ្ទះកាណាដា ប៉ះបូស្នី រាត្រីនេះ មុនពេលម្ចាស់ផ្ទះអាមេរិក ជួបប៉ារ៉ាហ្គាយម៉ោង ៨ព្រឹកស្អែក

12-06-2026 09:50

(បរទេស)៖ សហម្ចាស់ផ្ទះកាណាដា នឹងប្រកួតបើកឆាក World Cup 2026 របស់ពួកគេទល់នឹងបូស្នី នាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) នៃវគ្គសន្សំពិន្ទុប្រចាំពូល B មុនម្ចាស់ផ្ទះសហរដ្ឋអាមេរិកជួបប៉ារ៉ាហ្គាយ នាម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ បើកឆាកពូល D។

ជំនួបរវាងក្រុមកាណាដា ក្រុមស្ថិតនៅតំបន់អាមេរិកខាងជើង (Concacaf) និងបូស្នី មកពីតំបន់អឺរ៉ុប (UEFA) គឺជាគូទី៣ នៅ World Cup លើកទី២៣ ក្នុងចំណោម ១០៤ប្រកួតដោយមាន ៤៨ប្រទេសចូលរួម។ ការប្រកួតនេះធ្វើឡើងនៅ កីឡដ្ឋាន BMO Field ស្ថិតក្នុងទីក្រុង Toronto។

យ៉ាងណាមិញ សហរដ្ឋអាមេរិកនឹងបើកទ្វារកីឡដ្ឋាន SoFi Stadium ដើម្បីទទួលក្រុមមកពីតំបន់អាមេរិកឡាទីន ប៉ារ៉ាហ្គាយ បើកឆាកសន្សំពិន្ទុពូល D និងជាគូទី៤ ក្នុងនាមប្រទេសរៀបចំការប្រកួត World Cup 2026 ច្រើនជាងគេ និងជាលើកទី២ គិតចាប់ពីធ្ចើម្ចាស់ផ្ទះដំបូងក្នុងឆ្នាំ១៩៩៤។

ការប្រកួតសន្សំពិន្ទុដែល ១ក្រុមត្រូវលេង ៣ប្រកួតរៀងៗខ្លួនតាមពូលនីមួយៗ ហើយក្រុមលេខ១-២ ឡើងវគ្គ ៣២ក្រុម នៅពេលក្រុមលេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីបំពេញបន្ថែមវគ្គចាញ់-ធ្លាក់នេះដែរ៕