UEFA ដាក់អាជ្ញាកណ្តាលស៊ូម៉ាលី ដែលអាមេរិកឃាំង ដឹកនាំការប្រកួតរវាង PSG និង Aston ថ្ងៃទី១២-សីហា
12-06-2026 13:55
(បរទេស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសតែងតាំងអាជ្ញាកណ្តាល Omar Artan របស់ស៊ូម៉ាលី ដែលសហរដ្ឋអាមេរិកហាមឃាត់មិនឱ្យចូលប្រទេស ដើម្បីកាត់ក្តីនៅ World Cup 2026 មកដឹកនាំការប្រកួតរវាងក្រុម Paris Saint-Germain និង Aston Villa នៃពានបើករដូវកាល Super Cup ជំនួសវិញ។
ជំនួបរវាង PSG របស់បារាំង ដែលជាជើងឯក Champions League 2025-26 ត្រូវប៉ះ Aston របស់អង់គ្លេស ជើងឯកពានលំដាប់ទី២ Europa League រដូវកាលមុននារាត្រីថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងទីក្រុង Salzburg ប្រទេសអូទ្រីស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
សេចក្តីសម្រេចនេះត្រូវបាន UEFA បញ្ជាក់ថា ធ្វើឡើងបន្ទាប់ពីពិគ្រោះជាមួយសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF ទៀតផង។
លោក Aleksander Ceferin ប្រធាន UEFA បានថ្លែងថា «Omar Artan គឺជាក្មេងដ៏អស្ចារ្យម្នាក់ និងពោរពេញដោយបទសោធន៍ក្នុងនាមអាជ្ញាកណ្តាល និងក្នុងនាមអាជ្ញាកណ្តាលល្អជាងគេប្រចាំតំបន់អាហ្រ្វិកទៀតផង»។
ទោះជាយ៉ាងណា ក្តីសុបិនធំរបស់លោកដឹកនាំការប្រកួតកម្រិតពិភពលោក World Cup 2026 ត្រូវបានរលាយសាបសូន្យ និងជិះយន្តហោះត្រឡប់មកប្រទេសស្ថិតនៅតំបន់អាហ្រ្វិកវិញ នៅមុនពេល ៧២ម៉ោងចាប់ផ្តើម World Cup លើកទី២៣ ក៏ព្រោះតែច្បាប់អន្តោរប្រវេសន៍នៅអាមេរិក៕



