* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

កីឡាករហ្គាណា Partey ត្រូវបានបដិសេធមិនឱ្យចូលកាណាដា ប្រកួតបើកឆាក World Cup 2026

13-06-2026 11:30

(បរទេស)៖ រដ្ឋាភិបាលប្រទេសកាណាដា បានបដិសេធមិនផ្តល់ទិដ្ឋការដល់ខ្សែបម្រើ Thomas Partey ដើម្បីប្រកួត បើកឆាកនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 របស់គេជាមួយក្រុមជម្រើសជាតិហ្គាណាឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា វាបានក្លាយករណីទី២ នៅ World Cup ជំនាន់ទី២៣ ដែលមានការរារាំងចូលប្រទេសធ្វើម្ចាស់ផ្ទះ ក្រោមហេតុផលអន្តោរប្រវេសន៍ ក្រោយពេលសហរដ្ឋអាមេរិកហាមឃាត់អាជ្ញាកណ្តាល Artan របស់ស៊ូម៉ាលីរួចមក។

Partey ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Villarreal របស់អេស្ប៉ាញ ត្រូវបានគ្រូបង្វឹកកោះហៅចូលលេងជាមួយជម្រើសជាតិក្រុមស្ថិតនៅតំបន់អាហ្រ្វិក ហ្គាណា និងជាលើកទី២ សម្រាប់កីឡាករវ័យ ៣២ឆ្នាំនេះដែរ បង្ហាញខ្លួននៅ World Cup។

ទោះជាយ៉ាងណា Partey ដែលបានចូលរួមហ្វឹកហាត់ជាមួយហ្គាណានៅទីក្រុង Boston សហរដ្ឋអាមេរិក មុនពេលធ្វើដំណើរចូលកាណាដា ដើម្បីប្រកួត World Cup 2026 នោះ «វីសារបស់គេ បែរជាត្រូវបានបដិសេធដោយរដ្ឋាភិបាលកាណាដាទៅវិញ»។

នេះមានន័យថា ខ្សែបម្រើរូបនេះនឹងអវត្តមានពីការប្រកួតបើកឆាកជាមួយហ្គាណាក្នុងវគ្គសន្សំពិន្ទុពូល L ដែលនឹងធ្វើឡើងនៅទីក្រុង Toronto ប្រទេសកាណាដាទល់នឹងប៉ាណាម៉ា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

នៅចាំបានថា Thomas Partey ដែលធ្លាប់លេងឱ្យកាំភ្លើងធំ Arsenal ត្រូវបានចោទប្រកាន់មានដល់ទៅ ៧ករណី ឯណោះ និងមាន ១ករណីធ្ងន់ធ្ងរជាងគេ គឺរំលោភសេពសន្ថវៈទៅលើស្ត្រី ៤រូបនាក់ផ្សេងគ្នានាអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២២ ដែលត្រូវចូលទៅឆ្លើយបំភ្លឺនៅតុលាការនៅឆ្នាំក្រោយទៀតដែរ៕