ឱកាសមានកំណត់! បុរី មានជ័យ រ៉េស៊ីដិនស៍ បញ្ចុះតម្លៃរហូតដល់ ១០% សម្រាប់តែ ៥ផ្ទះ ក្នុងកម្មវិធី Mid-Year Sale ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ
13-06-2026 16:55
(ភ្នំពេញ)៖ បុរី មានជ័យ រ៉េស៊ីដិនស៍ ដែលជាគម្រោងលំនៅឋានស៊ីវិល័យប្រកបដោយផាសុកភាព ស្ថិតនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាប់នឹងផ្សារទំនើប អ៉ីអន ៣ បានរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំ Mid-Year Sale សម្រាប់វិឡាប្រណិតប្រភេទ វិឡាឃ្វីន និង វិឡាព្រីន នៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ១០% សម្រាប់តែ ៥ផ្ទះប៉ុណ្ណោះ។
អតិថិជនដែលអញ្ជើញមកទស្សនាផ្ទះគំរូពិត និងសម្រេចចិត្តទិញក្នុងឱកាសពិសេសនេះ នឹងទទួលបានការផ្តល់ជូនជាច្រើន រួមមាន ការបញ្ចុះតម្លៃភ្លាមៗរហូតដល់ ១០% ថែមជូនម៉ាស៊ីនត្រជាក់ពេញមួយផ្ទះ និងកញ្ចប់ផ្ទេរកម្មសិទ្ធិប្លង់រឹងដោយឥតគិតថ្លៃ។
ដោយមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលជាប់នឹងផ្សារទំនើប អ៉ីអន ៣ បុរី មានជ័យ រ៉េស៊ីដិនស៍ បន្តផ្តល់ជូនការរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួល ស្របតាមតម្រូវការរបស់អតិថិជនសម័យថ្មី។
សូមរួសរាន់! កម្មវិធីពិសេសនេះមានកំណត់ត្រឹមតែ ៥ផ្ទះ និងមានរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងក្រុមការងារ របស់បុរី មានជ័យ រ៉េស៊ីដិសន៍ តាមរយៈទូរសព្ទលេខ៖ ០៨៦/ ០៧៨ /០៩០ ៧២ ៧៧ ៨៨ ឬ គេហទំព័រហ្វេសប៊ុកផ្លូវការ (https://www.facebook.com/MeanCheyResidences60m)









