BizBoom បើកវគ្គសិក្សាជំនាន់ទី១៣ ជួយម្ចាស់អាជីវកម្មបង្កើនការលក់ ប្រាក់ចំណេញ និងសេរីភាពជីវិត

13-06-2026 17:02

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ និងលោកគ្រូតា ចាន់សេរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំវគ្គសិក្សា «ចិត្តសាស្ត្របែងចែកផលប្រយោជន៍» ជំនាន់ទី១៣ នៅរាជធានីភ្នំពេញ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១១៨នាក់ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងដំណោះស្រាយជាក់ស្តែងសម្រាប់ម្ចាស់អាជីវកម្ម ក្នុងការជំរុញការលក់ បង្កើនប្រាក់ចំណេញ និងបង្កើតសេរីភាពក្នុងជីវិត ស្របតាមទស្សនវិស័យរបស់ BizBoom៖ «គន្លឹះលក់ដាច់ ចំណេញកើន និងមានសេរីភាពជីវិត»

វគ្គសិក្សានេះផ្តោតលើការកសាងប្រព័ន្ធបែងចែកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយម្ចាស់អាជីវកម្មដោះស្រាយបញ្ហាប្រឈមនានា ដូចជា ការលក់មិនដាច់ ប្រាក់ចំណេញមិនកើន និងការខ្វះតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន។ តាមរយៈការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ជាក់ស្តែង BizBoom មានបេសកកម្ម «រួមសាងសុខចម្រើន រួមអភិវឌ្ឍជាតិខ្មែរ» ដោយចូលរួមពង្រឹងសមត្ថភាពសហគ្រិនខ្មែរ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕⁩