Mitsubishi បើកបង្ហាញរូបរាងរថយន្ត All-New Mitsubishi Destinator ជាផ្លូវការ ដែលជារថយន្ត SUV ប្រណីត៧កៅអី រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានតម្លៃសមរម្យ
13-06-2026 18:39
(ភ្នំពេញ)៖ ក្រុមហ៊ុន Mitsubishi Motors Cambodia បានរៀបចំព្រឹត្តិការណ៍សម្ពោធដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន ដោយបានប្រកាសបង្ហាញជាផ្លូវការនូវរថយន្ត All-New Mitsubishi Destinator ដែលជាប្រភេទរថយន្ត SUV ៧កៅអីលំដាប់ប្រណីត ដែលត្រូវបានសិក្សា និងបង្កើតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពផ្លូវ ស្ថានភាពអាកាសធាតុ និងស្ទីលរស់នៅជាក់ស្តែងរបស់ក្រុមគ្រួសារកម្ពុជានាពេលបច្ចុប្បន្ន។
រថយន្តស៊េរីថ្មីស្រឡាងនេះ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៅកោះពេជ្រ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីផ្តល់ឱកាសឱ្យអតិថិជនបានមកបើកបរធ្វើតេស្ត និងជួបបទពិសោធន៍ផ្ទាល់។
ស្របពេលដែលប្រទេសកម្ពុជាកំពុងតែបោះជំហានទៅមុខយ៉ាងរហ័សឥតឈប់ឈរ ប្រជាជនកម្ពុជាក៏កាន់តែមានការផ្លាស់ប្តូរនូវស្ទីលរស់នៅកាន់តែសម្បូរបែប និងមានការរំពឹងទុកខ្ពស់ជាងមុនចំពោះរថយន្តជិះប្រចាំថ្ងៃ។ ពួកគាត់ស្វែងរករថយន្តណាដែលមានតម្លៃសមរម្យ លក្ខណៈពិសេសទំនើបៗ និងគុណភាពដែលអាចទុកចិត្តបានបំផុត។
បច្ចុប្បន្ននេះ អ្នកបើកបរមួយចំនួនបានជួបបញ្ហាប្រឈម ដូចជា៖
- រថយន្តដែលមើលទៅស្អាតប្លែកភ្នែកតែពេលទិញដំបូង ប៉ុន្តែឧស្សាហ៍ជួបបញ្ហាកំប៉ិកកំប៉ុកតាមពេលវាលា
- ជំនន់ទឹកភ្លៀង និងការលិចលង់នៅលើដងផ្លូវ សូម្បីតែនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យរថយន្តដែលមានបាតទាបមិនអាចឆ្លងកាត់បាន
- ផ្លូវលំបាកៗ និងរដុបនៅតាមបណ្តាខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធជើងក្រោម និងភាពងាយស្រួលក្នុងការជិះ
- រថយន្តដែលមានសមត្ថភាពតែមួយមុខ ពោលគឺបើកបរបានល្អតែនៅក្នុងក្រុង ប៉ុន្តែមិនអំណោយផលសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារទៅតាមខេត្តនាចុងសប្តាហ៍ និងសេវាកម្មថែទាំក្រោយការលក់ដែលមិនមានស្តង់ដារច្បាស់លាស់ មានតម្លៃខ្ពស់ និងពិបាកក្នុងការទុកចិត្តក្នុងរយៈពេលវែង។
ផ្អែកលើតថភាពពិតទាំងនេះហើយ ទើបក្រុមហ៊ុន Mitsubishi នាំយកនូវសមាជិកថ្មីនេះមកកាន់ទីផ្សារ ដោយមិនមែនគ្រាន់តែជាការនាំចូលរថយន្តមួយគ្រឿងទៀតនោះទេ ប៉ុន្តែវាគឺជា «ចម្លើយដ៏រឹងមាំ» សម្រាប់ដោះស្រាយរាល់បញ្ហាខាងលើ។
រថយន្ត All-New Destinator ត្រូវបានណែនាំឡើងក្រោមគំនិតផ្តួចផ្តើមដ៏ច្បាស់លាស់មួយគឺ«Define Your Incredible Destination - កំណត់គោលដៅដ៏អស្ចារ្យរបស់អ្នក»។ យុទ្ធសាស្ត្ររបស់ប្រេនបានសង្កត់ធ្ងន់ថា រថយន្តមិនគួរជាអ្នកដាក់កម្រិតលើការប្រើប្រាស់របស់ម្ចាស់ឡើយ ផ្ទុយទៅវិញ វាត្រូវតែជាអ្នកជួយសម្រួល និងបំពេញរាល់តម្រូវការទាំងនោះដោយស្ងៀមស្ងាត់។
រថយន្ត All-New Destinator ត្រូវបានបង្កើតឡើងដោយផ្អែកលើសសរស្ដម្ភសំខាន់ៗចំនួន ៣៖
១. Define Your Confidence (កំណត់ភាពជឿជាក់របស់អ្នក)
ភាពជឿជាក់ដំបូងបង្អស់ គឺចាប់ផ្តើមចេញពីរថយន្តដែលម្ចាស់មានមោទនភាពក្នុងការបើកបរបង្ហាញគេឯង។ រថយន្ត Destinator ផ្សារភ្ជាប់គ្នារវាងរូបរាងខាងក្រៅដ៏អង់អាច មានអំណាច ជាមួយនិងកាប៊ីនខាងក្នុងដែលរចនាយ៉ាងសម្រិតសម្រាំងបំផុត ដែលគ្រាន់តែចូលអង្គុយភ្លាមក៏មានអារម្មណ៍ថាជាការមកដល់នៃភាពជោគជ័យ ដែលនេះជាសញ្ញាបង្ហាញពីជម្រើសដ៏ឆ្លាតវៃ និងជោគជ័យបំផុត។
ជាងនេះទៅទៀត ភាពជឿជាក់នេះមិនមែនមានតែនៅក្នុងថ្ងៃទិញឡាននោះទេ គឺវាមានរយៈពេលយូរអង្វែងទៅមុខទៀត។ រថយន្ត Destinator ត្រូវបានគាំទ្រដោយក្រុមបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីរោងចក្រផ្ទាល់ គ្រឿងបន្លាស់ និងឧបករណ៍កម្រិតស្តង់ដារហ្ស៊ីននាំចូលផ្ទាល់ពីក្រុមហ៊ុន Mitsubishi ប្រទេសជប៉ុន ដោយមានគ្រឿងបន្លាស់គ្រប់គ្រាន់នៅក្នុងស្តុកដើម្បីចៀសវាងការរង់ចាំយូរ ព្រមទាំងមានតម្លៃសេវាកម្មប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព ផ្តល់នូវភាពជាម្ចាស់ការដោយគ្មានការបារម្ភ និងទទួលបានការគាំទ្រជាច្រើនឆ្នាំទៅមុខ។
ទី២. Define Your Lifestyle (កំណត់ស្ទីលរស់នៅរបស់អ្នក)
សសរស្ដម្ភទីពីរ គឺនិយាយអំពីភាពបត់បែន និងពហុមុខងារ ។រថយន្តមួយគ្រឿងសម្រាប់គ្រប់កាលៈទេសៈនៃជីវិត។ ថ្ងៃចន្ទបើកបរក្នុងក្រុងយ៉ាងរលូន ហើយថ្ងៃសៅរ៍ធ្វើដំណើរទៅកម្សាន្តតាមបែបធម្មជាតិ ជាមួយរថយន្តតែមួយ ក្រុមគ្រួសារតែមួយ ដោយមិនមានការលះបង់ ឬទាស់ចិត្តឡើយ។
នៅផ្នែកខាងក្នុង រថយន្ត Destinator ផ្តល់នូវកៅអីអង្គុយធំទូលាយ អាចបត់បែនបានយ៉ាងងាយស្រួលសម្រាប់សមាជិកគ្រួសារទាំងមូល និងឥវ៉ាន់របស់ពួកគាត់ ព្រមទាំងបំពាក់ដោយប្រព័ន្ធសំឡេងលំដាប់ថ្នាក់ពិភពលោក Yamaha Premium, ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលបំពាក់បច្ចេកវិទ្យាសម្អាតខ្យល់ NanoX ត្រជាក់សាយភាយដល់កៅអីគ្រប់ជួរ បើទោះបីជាអាកាសធាតុក្តៅខ្លាំងនៅកម្ពុជាក៏ដោយ។ រីឯដំបូលកញ្ចក់ លើដំបូលដ៏ប្រណីត (Sunroof) និងភ្លើងលម្អរចនាបថក្នុងឡានមានរហូតដល់ ៦៤ ពណ៌ ដែលមុខងារទាំងអស់នេះត្រូវបានគ្រប់គ្រងយ៉ាងងាយស្រួលតាមរយៈអេក្រង់ Touchscreen ដ៏ធំទំហំ ១២.៣ អ៊ីញ។ វាជាផាសុកភាពទាន់សម័យដែលត្រូវបានបង្កើតឡើងស្របតាមរបៀបរស់នៅរបស់មនុស្សសម័យថ្មី។
ទី៣. Define Your Performance (កំណត់សមត្ថភាពបើកបររបស់អ្នក)រថយន្ត All-New Mitsubishi Destinator ជាប្រភេទរថយន្ត SUV ប្រណីត៧កៅអី រចនាឡើងយ៉ាងល្អឥតខ្ចោះ និងមានតម្លៃ ៤០,៥០០ ដុល្លារអាមេរិក ឡើងទៅ។
ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែង ក្រុមហ៊ុន Mitsubishi នឹងបើកសម្ពោធអគារតាំងបង្ហាញ (Showroom) ដ៏ធំពេញលេញថ្មីស្រឡាងមួយនៅលើផ្លូវជាតិលេខ ៦អា (National Road 6A) ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ជូនអតិថិជននូវទីកន្លែងដ៏ទំនើបក្នុងការទទួលបានបទពិសោធន៍ និងសេវាកម្មថែទាំរថយន្តរបស់ពួកគេ។
ក្រុមហ៊ុន Mitsubishi Motors Cambodia អញ្ជើញអតិថិជនទាំងអស់ មិនថាជាយុវជនជោគជ័យ ក្រុមគ្រួសារដែលកំពុងរីកចម្រើន ឬអ្នកដែលចង់ផ្លាស់ប្តូរបទពិសោធន៍បើកបរឱ្យកាន់តែប្រសើរជាងមុន មកទស្សនារថយន្ត All-New Destinator ដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍សម្ពោធនៅកោះពេជ្រ រហូតដល់ថ្ងៃទី២៦ ខែមិថុនានេះ ឬនៅអគារតាំងបង្ហាញផ្លូវជាតិលេខ ៦អា ដែលនឹងបើកដំណើរការឆាប់ៗនេះ។ កម្មវិធីបើកបរធ្វើតេស្ត (Test Drive) ជម្រើសហិរញ្ញប្បទាន (បង់រំលស់) និងព័ត៌មានលម្អិតនៃរថយន្ត គឺមានផ្តល់ជូននៅទីតាំងផ្ទាល់ ក៏ដូចជានៅតាមបណ្តាដេប៉ូចែកចាយស្របច្បាប់របស់ Mitsubishi ទូទាំងប្រទេស៕










