«Skechers Steps of Hope» នាំយកស្នាមញញឹម និងក្តីសង្ឃឹមដល់នារី និងកុមារី តាមរយៈការបរិច្ចាគស្បែកជើង Skechers ចំនួន១២០ គូ ជូន AFESIP Cambodia

14-06-2026 17:38

(ភ្នំពេញ)៖ ក្រុមហ៊ុន Skechers Cambodia បានរៀបចំកម្មវិធី «Skechers Steps of Hope» ដែលជាគំនិតផ្តួចផ្តើមសប្បុរសធម៌មួយ ក្នុងគោលបំណងចែករំលែកក្តីសង្ឃឹម ការលើកទឹកចិត្ត និងការគាំទ្រដល់សហគមន៍ដែលត្រូវការជំនួយ។

តាមរយៈកិច្ចសហការជាមួយ AFESIP Cambodia ក្រុមហ៊ុន Skechers Cambodia បានបរិច្ចាគស្បែកជើង Skechers ចំនួន ១២០ គូ ជូនដល់នារី និងកុមារីដែលស្ថិតក្រោមការថែទាំ និងការគាំទ្ររបស់អង្គការ។ ការបរិច្ចាគនេះមិនត្រឹមតែផ្តល់ជូននូវស្បែកជើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ សេចក្តីសប្បុរស និងការគាំទ្ររបស់ Skechers Cambodia ក្នុងការលើកទឹកចិត្តឱ្យពួកគាត់មានទំនុកចិត្ត និងកម្លាំងចិត្តក្នុងការបន្តដំណើរជីវិត។

កម្មវិធី «Skechers Steps of Hope» ត្រូវបានបង្កើតឡើងដោយជំនឿថា រាល់ជំហានតូចៗនៃការចែករំលែក អាចបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យ។ តាមរយៈសកម្មភាពនេះ Skechers Cambodia សង្ឃឹមថានឹងរួមចំណែកនាំមកនូវស្នាមញញឹម កម្លាំងចិត្ត និងក្តីសង្ឃឹមថ្មីៗ ដល់នារី និងកុមារីដែលកំពុងចាប់ផ្តើមជីវិតថ្មី និងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។​ កម្មវិធីនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់តម្លៃដល់ការទទួលខុសត្រូវចំពោះសង្គម Skechers Cambodia បន្តប្តេជ្ញាចិត្តក្នុងការចូលរួមគាំទ្រសហគមន៍ តាមរយៈសកម្មភាពសប្បុរសធម៌ និងគំនិតផ្តួចផ្តើមនានាដែលមានឥទ្ធិពលវិជ្ជមាន ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែប្រសើរ និងពោរពេញដោយក្តីសង្ឃឹម៕