កវីនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះ យឹម តាស្រង់ ចេញមុខបង្ហាញការពិតពីគុណភាពនៃផលិតផលក្នុងមុខជំនួញរបស់ខ្លួន
14-06-2026 17:46
(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយពីភាពមិនប្រក្រតីនៃផលិតផលក្នុងមុខជំនួញរបស់កវីនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះ លោក យឹម តាស្រង់ និងភរិយា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះរួចមក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោក យឹម តាស្រង់ និងភរិយា រួមទាំងមេធាវីរបស់ខ្លួន បានបង្ហាញមុខចេញមកបញ្ជាក់ឲ្យបានច្បាស់លាស់ កុំឲ្យមហាជន និងអតិថិជនយល់ច្រឡំ។
នាឱកាសនេះកវីនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះ លោក យឹម តាស្រង់ បានថ្លែងថា ពុកម៉ែបងប្អូនទាំងអស់បានដឹងហើយអំពីការបង្ហោះរបស់ប្អូនស្រីម្នាក់ទាក់ទងនឹងខ្លឹមសារវីដេអូដែលគាត់លើកឡើងដោយមិនបង្ហាញពីឈ្មោះក្រុមហ៊ុន ប៉ុន្តែការបរិយាយទាំងឡាយរបស់គាត់ហាក់បង្ហាញដល់អតិថិជន ក៏ដូចជាមហាជនគិតផ្ដោតមកលើក្រុមហ៊ុនម៉ាក់អុីអុី។
រហូតដល់មានការលើកឡើងក្នុង Comment មួយចំនួនយល់ថាផលិតផលម៉ាក់អុីអុីជាប្រភេទផលិតផលឡេសលឿន ឡេសហោះ ប្រភេទឡេកាត់ឆាប់ស ទើបធ្វើឲ្យប៉ះពាល់ដល់សុខភាពដល់ថ្នាក់នេះ ហើយខ្លះទៀតក៏មានមតិថាផលិតផលម៉ាក់អុីអុីជាផលិតផលក្លែងក្លាយផលិតនៅប្រទេសផ្សេងតែដាក់បន្លំថាផលិតនៅប្រទេសកូរ៉េ។
ដូច្នេះថ្ងៃនេះ ក្រុមហ៊ុនម៉ាក់អុីអុីសូមស្រាយចម្ងល់ បើកបង្ហាញ ដើម្បីដោះមន្ទិលសង្ស័យដែលកំពុងវែកញ៉ែកផ្តោតមកលើផលិតផលម៉ាកអុីអុី
កវីនិពន្ធរូបនេះថ្លែងបញ្ជាក់ថា ផលិតផលម៉ាក់អុីអុី តាំងពីថ្ងៃបង្កើតក្រុមហ៊ុន រហូតមកដល់បច្ចុប្បន្ននេះ គឺពុំធ្លាប់បានផលិតនិងលក់ប្រភេទឡេកំប៉ុងលាយ-ឡេបក-ឡេស្លេក-ឬឡេសលឿនឡើយ។
ស្តង់ដាផលិតផលសម្រស់ពិតប្រាកដពីប្រទេសកូរ៉េរបស់ក្រុមហ៊ុនម៉ាក់អុីអុី
គឺសុទ្ធតែជាផលិតផលសុទ្ធមួយរយភាគរយ។ ចិញ្ចឹមស្បែក, ជំនួយស្បែក
និងបញ្ចូលវីតាមីនស្បែក ធ្វើឲ្យស្បែកភ្លឺរលោង នៅតែស្អាតក្មេងជាងវ័យ។
លោកបន្តថា ភាពច្បាស់លាស់នៃក្រុមហ៊ុនម៉ាក់អុីអុី គឺតែងបង្ហាញច្បាស់ៗនូវ៖
* ប្រភពរោងចក្រផលិតពិតប្រាកដពីប្រទេសកូរ៉េ និងសុទ្ធតែជារោងចក្រស្តង់ដាសកល។
* គ្រប់ផលិតផលសុទ្ធតែមានការទទួលស្គាល់ដោយក្រសួងនៅប្រទេសកូរ៉េ អាចចរាចរណ៍លក់ដោយស្របច្បាប់នៅប្រទេសកូរ៉េ ហើយផលិតផលសុទ្ធតែមានការធានារ៉ាប់រងគុណភាពពីក្រុមហ៊ុន SAMSUNG។
* ក្រុមហ៊ុនតែងតែរក្សាធាតុផ្សំស្តង់ដាដែលលក់នៅប្រទេសកូរ៉េមកលក់នៅប្រទេសកម្ពុជាដូចគ្នា ដោយមិនផ្លាស់ប្ដូរធាតុផ្សំ ឬបន្ថយគុណភាពដើម្បីយកមកលក់នៅក្នុងប្រទេសកម្ពុជាឡើយ។
* រាល់ការចរាចរណ៍លក់នៅក្នុងប្រទេសកម្ពុជា គ្រប់ផលិតផលរបស់ម៉ាក់អុីអុីតែងតែគោរពច្បាប់ ឆ្លងកាត់ការត្រួតពិនិត្យគុណភាព នឹងអនុញ្ញាតិពីក្រសួងច្បាស់លាស់៕














