កក្រើកមិនធ្លាប់មាន! មកម្ដង ២ ក្រុម ក្នុងឆាកតែមួយ ដែលជាទំព័រកំណត់ត្រាថ្មីដ៏អស្ចារ្យបំផុតរបស់ GANZBERG SUPER IDOL SEASON 8

14-06-2026 20:24

(ភ្នំពេញ)៖ បើមិនធំ មិនកក្រើក មិនមែន GANZBERG ឡើយ! ពោលគឺបន្ទាប់ពីរង់ចាំអ៊ុតមើលយ៉ាងអន្ទះសារនូវកំពូលតារា K-POP ដែល GANZBERG នឹងនាំមកអង្រួនឆាកតន្រ្តីកម្រិតពិភពលោក សម្រាប់មហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG Super IDOL Season 8 នោះ ពេលនេះបានដឹងហើយ គឺមានវត្តមានរបស់Super Junior-D&E និងមេក្រុម EXO គឺ«SUHO»។

Super Junior-D&E ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈស្ទីលតន្ត្រីបែប Disco, Pop និង Dance ដែលមានចង្វាក់រស់រវើក រួមនឹងការសម្តែងលើឆាកដ៏មានមន្តស្នេហ៍ និងទាក់ទាញបំផុត។ រឹតតែពិសេសជាងនេះទៅទៀតនោះ សមាជិកទាំងពីររូបសុទ្ធតែជាសិល្បករលំដាប់ All-Rounder ដែលមានសមត្ថភាពពេញខ្លួន ទាំងការដឹកនាំផលិត និងនិពន្ធបទចម្រៀងដោយផ្ទាល់ដៃទៀតផង។

ចំណែក SUHO មិនត្រឹមតែជាតារាចម្រៀង អ្នកនិពន្ធ និងជាតារាសម្តែងលំដាប់ ជួរមុខដ៏មានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែលោក គឺជា មេក្រុម ​និងជា Lead Vocalist ដ៏រឹងមាំនៃកំពូលក្រុមចម្រៀងសកល EXO និង EXO-K។

SUHO បង្ហាញខ្លួនដំបូង ក្នុងឆ្នាំ ២០១២ បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការដឹកនាំ EXO ឱ្យក្លាយជាក្រុម ចម្រៀងដ៏ជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រ K-POP ដោយបានបង្កើតព្រឹត្តិការណ៍ បំបែកកំណត់ត្រាលក់អាល់ប៊ុមលានបន្ទះ (Million Seller) និងប្រមូលពានរង្វាន់ធំៗរាប់មិនអស់។

ថ្វីត្បិតតែពួកគេមកពីក្រុមផ្សេងគ្នា (Super Junior-D&E និង EXO) និងមានរចនាបថតន្ត្រីប្លែកពីគ្នាក៏ដោយ ប៉ុន្តែកំពូលតារាទាំង ៣ រូបនេះ នឹងធ្វើឲ្យ Ganzberg Super Idol Season 8 ក្លាយជាវេទិកាតន្រ្តីប្រវត្តិសាស្ត្រតែមួយគត់ ដែលរួមបញ្ចូលគ្នារវាងស្ដេចរាំដ៏រស់រវើករបស់ Super Junior-D&E ជាមួយសំនៀងដ៏ស្រទន់លំដាប់ព្រះអង្គម្ចាស់របស់ SUHO (EXO) ដើម្បីបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។

ជំនួបនៅលើទឹកដីខ្មែរនាពេលខាងមុខនេះ មិនមែនត្រឹមតែជាការប្រគំតន្ត្រីធម្មតានោះទេ ប៉ុន្តែជាការចារឹកទំព័រប្រវត្តិសាស្ត្រថ្មីរួមគ្នា។

GANZBERG ស្រាលស្រួលផឹក, ផឹក GANZBERG បានឆ្ងាញ់, ផឹក GANZBERG បាន Cool, ផឹក GANZBERG Cool ហើយ បានមើល K-Pop IDOL៕