REAL Café ប្រកាសភាពជាដៃគូសហការជាមួយ E-GetS ដើម្បីពង្រីកទីផ្សារ និងបង្កើនភាពងាយស្រួលជូនអតិថិជន
15-06-2026 13:17
(ភ្នំពេញ)៖ REAL Café (រៀល កាហ្វេ) ដែលជាម៉ាកកាហ្វេខ្មែរផ្តល់ជូនភេសជ្ជៈប្រើប្រាស់ទឹកដោះគោរុក្ខជាតិ (Plant-Based Milk) ១០០% នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន E-GetS Technology Co., Ltd. ដែលជាវេទិកាសេវាកម្មឌីជីថល និងដឹកជញ្ជូនឈានមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍។
កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើនភាពងាយស្រួលជូនអតិថិជន បង្កើតលទ្ធភាពចូលប្រើប្រាស់ សេវាកម្មឌីជីថល និងពង្រឹងការឈានដល់ទីផ្សារ កាន់តែទូលំទូលាយនៅកម្ពុជា។
តាមរយៈកិច្ចសហការនេះ REAL Café មានគោលបំណងប្រើប្រាស់បណ្តាញដឹកជញ្ជូន និងប្រព័ន្ធអេកូឌីជីថលដ៏ទូលំទូលាយរបស់ E-GetS ដើម្បីនាំយកបទពិសោធន៍ ភេសជ្ជៈទឹកដោះរុក្ខជាតិដ៏ពិសេសរបស់ខ្លួន ទៅកាន់អតិថិជនកាន់តែច្រើន។
បច្ចុប្បន្ន REAL Café កំពុងដំណើរការសាខាចំនួន ២ នៅរាជធានីភ្នំពេញ និងកំពុងពន្លឿនក្នុងការពង្រីកសាខាទូទាំងប្រទេស តាមរយៈភាពជាដៃគូជាមួយ PEACE Petroleum (Cambodia)។
REAL Café មានផែនការបើកសាខារហូតដល់ ១០ទីតាំងនៅទូទាំងប្រទេសកម្ពុជានៅចុងឆ្នាំ ២០២៦ ដើម្បីបន្តបេសកកម្មក្នុងការធ្វើឱ្យភេសជ្ជៈគុណភាពខ្ពស់ ដែលប្រើប្រាស់ទឹកដោះរុក្ខជាតិ អាចទៅដល់អ្នកប្រើប្រាស់បានកាន់តែងាយស្រួល។
អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក ផុន សំដារ៉ា (លោក JJ) ប្រធានផ្នែកយុទ្ធសាស្ត្រពាណិជ្ជកម្ម តំណាងឱ្យលោកស្រី ថុង ណាត់ស្យា សហស្ថាបនិក ក្រុមហ៊ុន REALMEX Co., Ltd. ព្រមទាំងជាតំណាង REAL Café និងលោក Chen Changjian អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន E-GetS Technology Co., Ltd.។
ការចុះហត្ថលេខានេះ បានបង្ហាញពីការចាប់ផ្តើមនៃកិច្ចសហការមួយដែលមានគោលបំណងគាំទ្រកំណើនអាជីវកម្មក្នុងស្រុក តាមរយៈបច្ចេកវិទ្យាឌីជីថល ពង្រីកចំនួនអ្នកប្រើប្រាស់ និងផ្តល់នូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនទាំងប្រទេស។
ដើម្បីអបអរសាទរ ការចុះអនុស្សរណៈយោគយល់គ្នានេះ REAL Café នឹងដាក់ចេញនូវកម្មវិធីពិសេសផ្តាច់មុខលើកម្មវិធី E-GetS ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែមិថុនា ឆ្នាំ ២០២៦។ ក្នុងអំឡុងពេលពិសេសនេះ អតិថិជនអាចរីករាយជាមួយ REAL Café Combo Set ក្នុងតម្លៃត្រឹមតែ ២.៥០ដុល្លារប៉ុណ្ណោះ។
លើសពីនេះ អតិថិជន ៣០ នាក់ដំបូងនៅសាខានីមួយៗ គឺ REAL Café Kapal TK និង REAL Café PEACE 271 ដែលធ្វើការបញ្ជាទិញចាប់ពី៣ភេសជ្ជៈឡើងទៅ នឹងទទួលបានកាដូពិសេសដោយឥតគិតថ្លៃ រហូតដល់អស់ពីស្តុក។
តាមរយៈកិច្ចសហការនេះ អតិថិជនអាចបញ្ជាទិញភេសជ្ជៈពី REAL Café តាមរយៈកម្មវិធី E-GetS បានយ៉ាងងាយស្រួល និងទទួលបានសេវាកម្មដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត។
កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់បទពិសោធន៍អតិថិជន ពង្រឹងវត្តមានរបស់ REAL Café លើវេទិកាឌីជីថល និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មក្នុងស្រុក តាមរយៈដំណោះស្រាយដែលជំរុញដោយបច្ចេកវិទ្យា។
លោក ស្រី ថុង ណាត់ស្យា សហស្ថាបនិក ក្រុមហ៊ុន REALMEX Co., Ltd និងជាតំណាង REAL Café បានថ្លែងថា «យើងជឿជាក់ថាការសហការជាមួយ E-GetS នឹងនាំយក បទពិសោធន៍ REAL Café ឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជន។ នេះគឺជាជំហានមួយ ក្នុងការបន្តអភិវឌ្ឍសេវាកម្ម និងបង្កើនភាពងាយស្រួល សម្រាប់អ្នកស្រឡាញ់កាហ្វេ និងភេសជ្ជៈរបស់យើង»។
ជាមួយគ្នានេះ លោក Chen Changjian អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន E-GetS Technology Co., Ltd. បានថ្លែងថា «ពួកយើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចាប់ដៃគូជាមួយ REAL Café និងគាំទ្រការរីកចម្រើនរបស់អាជីវកម្មក្នុងស្រុកតាមរយៈវេទិកា E-GetS។ ពួកយើងទន្ទឹងរង់ចាំក្នុងការផ្តល់នូវភាពងាយស្រួល និងផ្តល់ជូនតម្លែពិសេសជូនអ្នកប្រើប្រាស់តាមរយៈកិច្ចសហការនេះ»៕







