ប្រតិភូកីឡាកាតេរ៉ាតេកម្ពុជា ១២រូប ចេញទៅប្រកួតជើងឯកអាស៊ី លើកទី២២ នៅឥណ្ឌូនេស៊ី
15-06-2026 14:47
(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា ១២រូប ដឹកនាំដោយលោក ណុប វណ្ណថារ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានចេញទៅចូលរួមការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី២២(Asian Senior Karate Championships) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៨-២១ ខែមិថុនាខាងមុខ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិការ៉ាតេកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានអត្តពលិកមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាច្រើនចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីកម្ពុជា ៦រូបផងដែរ រួមមានកីឡាករ ថេង គឹមឈា, ហូ ហេង, ឆេង ច័ន្ទដារ៉ារតនៈ, កីឡាការិនី ពុទ្ធា ស្រីណុច, ថាត ឆេងហ័ង និងកីឡាការិនី អូន ស្រីដា ដែលត្រូវធ្វើការប្រកួតលើវិញ្ញាសាសម្ដែងជាក្រុមផង និងសម្ដែងឯកត្តជនផង៕





