អាល្លឺម៉ង់ រកបានជ័យជម្នះនៅថ្ងៃបើកឆាក World Cup លើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៤

15-06-2026 16:22

(បរទេស)៖ តាមរយៈជ័យជម្នះក្នុងលទ្ធផល ៧-១ ទៅលើកូរ៉ាសៅនាយប់មិញ គឺជាជ័យជម្នះនៅថ្ងៃបើកឆាក World Cup លើកដំបូងរបស់ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ គិតចាប់តាំងពីពួកគេបានឈ្នះពានពិភពលោកនេះចុងក្រោយ ក្នុងឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលរួចមក។

២ប្រកួតបើកឆាក World Cup របស់ពួកគេកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីគឺបានចាញ់មិចស៊ិក ១-០ និងឆ្នាំ២០២២ នៅប្រទេសកាតា បានចាញ់ជប៉ុន ២-១ ថែមទៀត ក្នុងនាមអតីតជើងឯក World Cup ៤សម័យកាល ស្មើនឹងអ៉ីតាលី។

ទោះជាយ៉ាងណា ការត្រឡប់មកវិញលើកនេះ ពោលគឺ World Cup 2026 ជំនាន់ទី២៣ ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា អាល្លឺម៉ង់រកបាន ៣ពិន្ទុពេញតែម្តងនៅថ្ងៃបើកឆាក និងនៅសល់គ្រាប់បាល់ចំណេញ ៦គ្រាប់ថែមទៀត ឡើងឈរទីកំពូលតារាងនៃពូល E បណ្តោះទៀតផង។

ពួកគេក៏រកបានលើសពី ៥គ្រាប់ក្នុង ១ប្រកួតនៅ World Cup លើកដំបូងដែរ ពោលគឺក្រោយពេលបំបាក់ម្ចាស់ផ្ទះសាំប្រេស៊ីល ៧-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនយកឈ្នះក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីន អាហ្សង់ទីន ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង ដើម្បីលើកពាន World Cup គម្រប់លើកទី៤ កាលពី ១២ឆ្នាំមុនថែមទៀត៕