ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ «Cheers to 3 Years» ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ដុល្លារ និងការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃជាង៣ពាន់ សំបុត្រ

15-06-2026 18:01

(ភ្នំពេញ) ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានប្រកាសបើកកម្មវិធីចាប់ឆ្នោតផ្សងសំណាង ដើម្បីអបអរសាទរគម្រប់ខួប ៣ឆ្នាំ «Cheers to 3 Years» ជាផ្លូវការជាមួយនឹងរង្វាន់ដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រមាណជាង ១៦០,០០០ដុល្លារ និងការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រផងដែរ។

កម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរង្វាន់ដ៏ធំអស្ចារ្យជាងគេនោះគឺ ខុនដូប្រភេទស្ទូឌីយ៉ូ ដែលបែរទៅរកទេសភាព
ទីក្រុង និងទន្លេមេគង្គ របស់គម្រោង Diamond Bay Garden។

អ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ម៉ូតូ Vespa S 125cc ស៊េរីថ្មី ចំនួន ២រង្វាន់, ទូរស័ព្ទដៃ iPhone 17 Pro Max ដែលជាម៉ូដែលជំនាន់ចុងក្រោយបង្អស់ ចំនួន៨រង្វាន់ ពីក្រុមហ៊ុន Smart Axiata រួមទាំងសំបុត្រយន្តហោះទៅ-មក ទៅកាន់គោលដៅពេញនិយមជាច្រើនដូចជា ទីក្រុងគូឡាឡាំពួរ ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងស៊ីដនី ផងដែរ។ រង្វាន់ផ្សេងៗទៀតរួមមាន ការឈ្នះកញ្ចប់ស្នាក់នៅពីសណ្ឋាគារ Somerset Norodom and Citadines Flatiron Phnom Penh ចំនួន១យប់ ព្រមទាំងគូប៉ុងភេសជ្ជៈឥតគិតថ្លៃពីហាង Tube Coffee ទៀតផង។

កម្មវិធីដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីដៃគូយុទ្ធសាស្រ្ត ដែលឈានមុខក្នុងវិស័យអចលនទ្រព្យ បច្ចេកវិទ្យា និងបដិសណ្ឋារកិច្ច ព្រមទាំងមានការចូលរួមពីសំណាក់ដៃគូកិត្តិយសដែលមានដូចជា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ ធនាគារ ABA និងរោងភាពយន្ត លេជេន។

អ្នកដំណើរដែលធ្វើដំណើរជាមួយ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ចាប់ពីថ្ងៃទី១២ ខែមិថុនា
ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៧ នឹងត្រូវបានបញ្ចូលឈ្មោះចូលរួមចាប់រង្វាន់ដោយស្វ័យប្រវត្តិ។
ការធ្វើដំណើរមួយជើង (One-way) នឹងទទួលបានឱកាសឈ្នះ ១ដង ខណៈដែលការធ្វើដំណើរទៅ-មក (Round-trip) នឹងទទួលបានឱកាសឈ្នះចំនួន ២ដង សម្រាប់គ្រប់ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា។

ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែពិសេស ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ក៏មាន ការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៣,៣៣៣ សំបុត្រ (តម្លៃសំបុត្រគោល 0 ដុល្លារ ដោយមិនរួមបញ្ចូលពន្ធអាកាសយានដ្ឋាន និងថ្លៃផ្សេងៗទៀត) ** សម្រាប់ជើងហោះហើរទៅ-មក នៅក្នុងបណ្តាញហោះហើររបស់យើង ទៅកាន់គោលដៅសំខាន់ៗជាច្រើន រួមទាំងទីក្រុងគូឡាឡាំពួរផងដែរ។ សំបុត្រយន្តហោះឥតគិតថ្លៃ ដែលមានចំនួនកំណត់នេះ នឹងត្រូវប្រកាសដាក់ជាផ្លូវការ តាមរយៈកម្មវិធី AirAsia MOVE App និង គេហទំព័រ airasia.com។

ក្នុងឱកាសនេះដែរ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជាសមិទ្ធផលដ៏មានអត្ថន័យ និងមោទនភាពបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ របស់យើងខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកដំណើរទាំងអស់ ដែលបានជ្រើសរើស ធ្វើដំណើរ និងផ្តល់ទំនុកចិត្តលើសេវាកម្មរបស់យើងខ្ញុំអស់រយៈពេលបីឆ្នាំកន្លងមកនេះ។

លោក ណម វិស្សុត បានបន្ដថា ពិធីអបអរសាទរនេះ មិនអាចប្រព្រឹត្តទៅបាននោះទេ ប្រសិនបើគ្មានការគាំទ្រពី សំណាក់ដៃគូសហការទាំងអស់ ដែលបានជួយគាំទ្រនាពេលកន្លងមក ខ្ញុំសូមអរគុណចំពោះទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងដើម្បីឆ្ពោះទៅរកឧត្តមភាព។ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នឹងបន្តពង្រឹងសក្តានុពលនៃការអភិវឌ្ឍខ្លួនឱ្យកាន់តែរឹងមាំ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ប្រសើរសម្រាប់អ្នកដំណើរទាំងអស់។

លើកពីនេះទៀត លោក ណម វិស្សុត បានបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់ បន្តធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ និងចាត់ទុកក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាជម្រើសទីមួយរបស់លោកអ្នក។ រាល់ការហោះហើរ ជាមួយយើងខ្ញុំ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងតម្លៃសមរម្យប៉ុណ្ណោះទេប៉ុន្តែថែម ទាំងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនទៀតផង»។

ដើម្បីមានឱកាសឈ្នះសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៣,៣៣៣នេះ អ្នកដំណើរទាំងអស់អាចធ្វើការកក់សំបុត្របាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។ លើសពីនេះ អ្នកដំណើរក៏អាចទទួលបាន ការបញ្ចុះតម្លៃ ៣០% ទៅលើកញ្ចប់ Value Pack និងមុខងារ Pick-A-Seat (សម្រាប់កៅអីប្រភេទ Standard Seat តែប៉ុណ្ណោះ) ដែលផ្តល់ភាពងាយស្រួល ក្នុងការរៀបចំផែនការសម្រាប់ថ្ងៃឈប់សម្រាក ទៅលេងស្រុកកំណើត ឬការធ្វើដំណើរកម្សាន្ត ផ្សេងៗ។

សូមជម្រាបថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ ឆ្នាំ «Cheers to 3 Years» របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៧ ហើយការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវធ្វើឡើងតាមរយៈគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា។ សម្រាប់ការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ airasia.com ឬកម្មវិធី AirAsia MOVE App ដើម្បីរៀបចំ ដំណើរកម្សាន្តរបស់លោកអ្នក ជាមួយតម្លៃសមរម្យ និងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន៕