ប្រេស៊ីល ជាក្រុមដែលទទួលបានកាតក្រហមច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្ត World Cup
16-06-2026 11:44
(រីយ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល ក្នុងនាមអតីតម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ៥សម័យកាលច្រើនជាងគេ ក៏ជាក្រុមដែលទទួលបានការពិន័យកាតក្រហម (red card) ច្រើនជាងគេផងដែរ ក្នុងប្រវត្តិសាស្រ្តលេងជុំចុងក្រោយនៃ World Cup ដែលរៀបចំបាន ២២លើកមកនេះ។
យោងតាម Channel Telegram របស់ FIFA បានឱ្យដឹងថា ក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីនមួយនេះ ទទួលបានកាតក្រហមសរុបមានដល់ទៅ ១១សន្លឹក តាមពីក្រោយក្រុមរួមតំបន់អាហ្សង់ទីន មានចំនួន ១០សន្លឹក និងកាមេរូន ក្រុមនៅតំបន់អាហ្វ្រិក មាន ៩សន្លឹក។
ខាងក្រោមនេះ ជាចំនួន ១១ប្រទេស ដែលមានស្ថិតិទទួលបានកាតក្រហមនៅ World Cup ច្រើនជាងគេសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ ផ្នែកបុរស៖
១៖ ប្រេស៊ីល -១១
២៖ អាហ្សង់ទីន -១០
៣៖ កាមេរូន -៩
៤៖ អ៊ុយរូហ្គាយ -៩
៥៖ ហូឡង់ -៨
៦៖ អ៉ីតាលី -៨
៧៖ អាល្លឺម៉ង់ -៨
៨៖ ព័រទុយហ្គាល់ -៦
៩៖ មិចស៊ិក -៦
១០៖ បារាំង -៦
១១៖ ហុងគ្រី -៥៕



