ឧបករណ៍ផ្ទះបាយទំនើបៗ ម៉ាក MODENA ​រចនាបថបែបអ៊ីតាលី មានវត្តមាននៅលើទីផ្សារកម្ពុជាជាផ្លូវការ

16-06-2026 15:45

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) ដែលជាក្រុមហ៊ុនចែកចាយឧបករណ៍អេឡិចត្រូនិកឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការនូវភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីនាំយកឧបករណ៍ផ្ទះបាយទំនើបៗ រចនាបថអ៊ីតាលីរបស់ម៉ាក MODENA មកកាន់ទីផ្សារកម្ពុជា។

ឧបករណ៍ផ្ទះបាយទំនើបៗ ម៉ាក MODENA ដែលមកទីផ្សារកម្ពុជា រួមមាន ចង្ក្រានហ្គាសបង្កប់(Built-in Gas Hobs), ចង្ក្រានហ្គាសចល័ត (Portable Gas Hobs) និងចង្ក្រានអគ្គិសនី (Induction Cooker) ដែលសន្សំសំចៃថាមពលខ្ពស់ ​រួមនឹងម៉ាស៊ីនបឺតផ្សែង​ (2-in-1 cooker hood)។ឧបករណ៍ទាំងនេះ ត្រូវបានបានរចនាឡើងយ៉ាងឥតខ្ចោះ បែបអឺរ៉ុប ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប ដើម្បីផ្តល់ជូននូវដំណោះស្រាយដ៏ឆ្លាតវៃ ឆ្លើយតបទៅនឹងតម្រូវការដែលកំពុងតែផ្លាស់ប្តូររបស់អតិថិជនកម្ពុជា ក៏ដូចជាគេហដ្ឋានបែបសម័យថ្មី។

លោក Sung Yong Hong ប្រធានប្រតិបត្តិ (COO) របស់ក្រុមហ៊ុន MODENA បានមានប្រសាសន៍ថា៖យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន GGEAR Group ដើម្បីណែនាំម៉ាកសញ្ញា MODENA ជូនដល់អតិថិជនកម្ពុជាជាផ្លូវការ ព្រមទាំងនាំមកនូវបណ្តុំនវានុវត្តន៍ឧបករណ៍ផ្ទះបាយដ៏ទំនើប ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ។ ចាប់តាំងពីជម្រើសចង្ក្រានចម្អិនអាហារដ៏សម្បូរបែប រួមមាន ចង្ក្រានហ្គាសបង្កប់ ​ដ៏ទំនើប ចង្ក្រានហ្គាសចល័ត ​និងចង្ក្រានអគ្គិសនី ​ដែលសន្សំសំចៃថាមពលខ្ពស់ រហូតដល់ម៉ាស៊ីនបឺតផ្សែង​ ដំបូងបង្អស់នៅកម្ពុជា ដែលមានបំពាក់បច្ចេកវិទ្យាចម្រោះខ្យល់ស្អាតមកជាមួយ គឺMODENA សុទ្ធតែមានគោលបំណងផ្តល់ជូនគេហដ្ឋានកម្ពុជានូវដំណោះស្រាយផ្ទះបាយ ដែលរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាង សមត្ថភាពការងារ ភាពងាយស្រួល និងការរចនាបទលំដាប់ប្រីមៀម សម្រាប់ការរស់នៅបែបសម័យថ្មី»។

* ភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន GGear Group

ដើម្បីពង្រឹងវត្តមានរបស់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា MODENA បានសម្រេចសហការជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) ជាដៃគូចែកចាយផ្លូវការប្រចាំប្រទេស។ ក្រុមហ៊ុន GGear Group ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកចែកចាយឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាដ៏គួរឱ្យទុកចិត្តបំផុតមួយនៅកម្ពុជា ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង តាមរយៈបណ្តាញចែកចាយលក់រាយយ៉ាងទូលំទូលាយ ការយល់ដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុក និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់បំផុតជូនដល់អតិថិជនកម្ពុជា។

លោក ហ៊ ហាប់ ប្រធានផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន GGEAR Group បានមានប្រសាសន៍ថា៖​ «នៅក្រុមហ៊ុន GGEAR Group យើងតែងតែជ្រើសរើសដៃគូដែលផ្តល់ផលិតផលមានគុណភាពល្អ និងតម្លៃសមរម្យបំផុតជូនអតិថិជន។ ទំនុកចិត្តនេះ គឺបានមកពីការធ្វើការងារយ៉ាងជោគជ័យជាមួយម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើនកន្លងមក។ ការចាប់ដៃគូជាមួយ MODENA នៅពេលនេះ គឺជាជំហានថ្មីដ៏សំខាន់មួយ។ តាមរយៈការនាំយកឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃ មានរូបរាងស្អាតទាន់សម័យ និងមានបច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី ដែលមានបទពិសោធន៍ជាង ៦០ឆ្នាំមកនេះ។ យើងចង់បង្កើតស្តង់ដាររស់នៅថ្មីមួយ ដែលមានទាំងសុវត្ថិភាព និងភាពងាយស្រួល ព្រមទាំងជួយធ្វើឱ្យការរស់នៅរបស់គ្រួសារកម្ពុជាកាន់តែប្រសើរឡើង ក្នុងសម័យបច្ចេកវិទ្យានេះ»

* ប្រវត្តិដើមពីប្រទេសអ៊ីតាលី និងការបង្កើតថ្មីនៃឧបករណ៍ផ្ទះបាយ

MODENA មានប្រភពដើមមកពីភាគខាងជើងនៃប្រទេសអ៊ីតាលី ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ដោយចាប់ផ្តើមដំបូងជាត្រឹមរោងជាងតូចមួយដែលផលិតចង្ក្រានបាយប៉ុណ្ណោះ។ ដោយសារតែមានការគាំទ្រពីវប្បធម៌ចម្អិនអាហារដ៏ល្បីល្បាញរបស់អ៊ីតាលី រោងជាងនេះក៏ទទួលបានការទទួលស្គាល់យ៉ាងលឿន ទៅលើការធ្វើដោយដៃយ៉ាងផ្ចិតផ្ចង់ មានគុណភាពល្អ និងយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិតនៃផលិតផល។ នៅពេលដែលតម្រូវការចង្ក្រានចម្អិនអាហារកាន់តែអភិវឌ្ឍឡើង MODENA ក៏បានពង្រីកខ្លួនបន្តិចម្តងៗ ដោយនាំយកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀតមកកាន់ទីផ្សារ ដែលនេះជាជំហានដ៏សំខាន់មួយក្នុងការប្រែក្លាយខ្លួនទៅជាម៉ាកសញ្ញាគ្រឿងអេឡិចត្រូនិកឈានមុខគេមួយ។

លោក អើ វីនវើណាថា ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន MODENA បានលើកឡើងថាប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់។ តាមរយៈជំនាញ នវានុវត្តន៍ ការរចនាម៉ូដបែបអ៊ីតាលី និងជម្រើសផលិតផលរបស់ MODENA នឹងធ្វើអតិថិជននៅកម្ពុជា ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។

បន្ថែមពីនេះ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Ggear នឹងធ្វើឱ្យផលិតផល MODENA កាន់តែខិតជិតទៅដល់អ្នកប្រើប្រាស់។

លោកបន្តថា «Ggear គឺជាដៃគូដ៏រឹងមាំមួយនៅកម្ពុជា។ ពួកគេមានបណ្តាញចែកចាយយ៉ាងទូលំទូលាយ មានហាងលក់រាយ មានសេវាកម្មថែទាំក្រោយការលក់ដ៏ល្អ និងមានក្រុមការងារគ្រប់គ្រងដ៏ឆ្នើម។ ដូច្នេះ យើងសង្ឃឹមថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Ggear នឹងធ្វើឱ្យផលិតផល MODENA កាន់តែខិតជិតទៅដល់អ្នកប្រើប្រាស់»

បច្ចុប្បន្ន ស្រឡាយផលិតផលឧបករណ៍ផ្ទះបាយដ៏ទំនើបរបស់ MODENA មានលក់ជូនអតិថិជនកម្ពុជាហើយ នៅតាមបណ្តាញចែកចាយដុំ និងរាយ ព្រមទាំងហាងលក់គ្រឿងអេឡិចត្រូនិកនានានៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមអំពី MODENA និងបច្ចេកវិទ្យាចុងក្រោយបង្អស់ សូមចូលទៅកាន់គេហទំព័រ www.ggear.com.kh និង www.modena.com/kh_en ឬតាមដានទំព័រ បណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន GGEAR Group៕