ចប់វគ្គសន្សំពិន្ទុជុំទី១ ដែលមាន ២៤ប្រកួតនៅ World Cup 2026 ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ធ្វើបានល្អជាងគេ

18-06-2026 15:56

(បរទេស)៖ ក្រោយដំណើរការប្រកួតតាមពូលនីមួយៗចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ឃើញថា ក្រុមជម្រើសជាតិអាល្លឺម៉ង់ធ្វើបានល្អជាងគេ ក្នុងចំណោម ២៤ប្រកួត ដោយមាន ៤៨ប្រទេសចូលរួម។

អាល្លឺម៉ង់ អតីតជើងឯក World Cup ៤សម័យកាលបានបំបាក់ក្រុមមកពីតំបន់អាមេរិកខាងជើង កូរ៉ាសៅ ដោយលទ្ធផល ៧-១ ពី ១ប្រកួតបើកឆាករបស់ពួកគេប្រចាំពូល E នៃ World Cup ជំនាន់ទី២៣ ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នាចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ទោះជាយ៉ាងណា បណ្តាក្រុមនៅអឺរ៉ុបផ្សេងទៀតមានដូចជា ស៊ុយអែត ក៏បានយកឈ្នះទុយនេស៊ី មកពីអាហ្រ្វិក ៥-១, ន័រវេស បំបាក់អ៉ីរ៉ាក់ ៤-១ ម្ចាស់ផ្ទះអាមេរិកឈ្នះប៉ារ៉ាហ្គាយ ៤-១ ហើយក្រុមការពារតំណែងជើងឯក អាហ្សង់ទីន ក៏បានបំបាក់អាល់ហ្សេរី មកពីតំបន់អាហ្វ្រិក ៣-០ មិនឱ្យតដៃរួចទៀតផង និងលទ្ធផលនៃគូផ្សេងៗទៀតមានដូចខាងក្រោម៖

ពូល A៖ ម្ចាស់ផ្ទះមិចស៊ិក ២-០ អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង ២-១ សាធារណរដ្ឋឆេក

ពូល B៖ ម្ចាស់ផ្ទះកាណាដា ១-១ បូស្នី និង កាតា ១-១ ស្វីស

ពូល C៖ ប្រេស៊ីល ១-១ ម៉ារ៉ុក និង ស្កុតឡេន ១-០ ហៃទី

ពូល D៖ ម្ចាស់ផ្ទះអាមេរិក ៤-១ ប៉ារ៉ាហ្គាយ និង អូស្រ្តាលី ២-០ តួកគីយ៉េ

ពូល E៖ អាល្លឺម៉ង់ ៧-១ កូរ៉ាសៅ និង កូដឌីវ័រ ១-០ អេក្វាទ័រ

ពូល F៖ ហូឡង់ ២-២ ជប៉ុន និង ស៊ុយអែត ៥-១ ទុយនេស៊ី

ពូល G៖ ប៊ែលហ្សិក ១-១ អេហ្ស៊ីប និង អ៉ីរ៉ង់ ២-២ ណូវែលហ្សេឡង់

ពូល H៖ អេស្ប៉ាញ ០-០ កាប់វ៉េ និង អ៊ុយរូហ្គាយ ១-១ អារ៉ាប៊ីសាអូឌីត

ពូល I៖ បារាំង ៣-១ សេណេហ្គាល់ និង ន័រវេស ៤-១ អ៉ីរ៉ាក់

ពូល J៖ អាហ្សង់ទីន ៣-០ អាល់ហ្សេរី និង អូទ្រីស ៣-១ ហ្ស៊កដានី

ពូល K៖ ព័រទុយហ្គាល់ ១-១ កុងហ្គោ និង កូឡុំប៊ី ៣-១ អ៊ូសបេគីស្ថាន

ពូល L៖ អង់គ្លេស ៤-២ ក្រូអាត និង ហ្គាណា ១-០ ប៉ាណាម៉ា៕