FIFA ផ្តល់ស្លាកសញ្ញាកិត្តិយសដល់កីឡាករ ដែលបង្ហាញខ្លួននៅ World Cup ចាប់ពី ៥សម័យកាលឡើងទៅ

18-06-2026 16:21

(បរទេស)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានសម្រេចផ្តល់ជូននូវ «និម្មិតសញ្ញាកេរ្តិ៍ដំណែលកិត្តិយស» ចំពោះកីឡាករទាំងឡាយណា ដែលបានលេងជុំចុងក្រោយនៃព្រឹត្តិការណ៍ World Cup ចាប់ពី ៥សម័យកាលឡើងទៅ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ Asean Football។

ស្លាកសញ្ញាជាកិត្តយសនេះដែរ (legacy patch) ត្រូវបានធ្វើឡើង និងប្រគល់ជូនកីឡាករនានាចាប់ពី World Cup 2026 នេះតទៅ ដោយកីឡាករដល់ទៅ ៦នាក់មានដូចខាងក្រោមដែលទទួលបានរួមមាន៖

១៖ Cristiano Ronaldo (ព័រទុយហ្គាល់ ៦លើក)
២៖ Lionel Messi (អាហ្សង់ទីន ៦លើក)
៣៖ Guillermo Ochao (មិចស៊ិក ៦លើក)
៤៖ Manuel Neuer (អាល្លឺម៉ង់ ៥លើក)
៥៖ Luka Modric (ក្រូអាត ៥លើក)
៦៖ Yuto Nagatomo (ជប៉ុន ៥លើក)៕