ធនាគារ «វីង» ប្រកាសដំណើរការមិត្តប្រឹក្សាធនាគារ «ជីបជីប» ជាមួយប្រព័ន្ធឌីជីថលជំនាន់ថ្មី

19-06-2026 10:13

(ភ្នំពេញ)៖ ធនាគារ វីង បានប្រកាសជាផ្លូវការ មិត្តប្រឹក្សាធនាគារ ជីបជីប នៅក្នុងអេប Wing Bank ជំនាន់ថ្មី រួមជាមួយគេហទំព័រដ៏មានភាពទាក់ទាញ។ សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់សេវាធនាគារ វីង ប្រាកដជាទទួលបាននូវបទពិសោធថ្មីដ៏រំភើប ហើយអ្វីដែលកាន់តែពិសេសជាច្រើនទៀត ក៏កំពុងត្រៀមខ្លួនមកដល់ជាបន្តបន្ទាប់ផងដែរ។ ឥឡូវនេះ វត្តមានដ៏គួរឱ្យស្រលាញ់របស់ ជីបជីប បានបង្ហាញខ្លួនគ្រប់ទីកន្លែងជាមួយធនាគារ វីង ដើម្បីជួយផ្តល់គន្លឹះល្អៗនៅពេលអតិថិជន ធ្វើប្រតិបត្តិការផ្សេងៗ។ នេះគឺជាជំហានចាប់ផ្តើមឆ្ពោះទៅរកបទពិសោធន៍ ដ៏ទូលំទូលាយដែលធនាគារ វីង ខិតខំបង្កើតឡើងដើម្បីធ្វើឱ្យការប្រើប្រាស់ សេវាធនាគារកាន់តែសាមញ្ញ មានភាពស្និទ្ធស្នាល និងអត្ថប្រយោជន៍ច្រើន។

សមិទ្ធផលថ្មីនេះគឺការដាក់ឱ្យប្រើប្រាស់អេប Wing Bank ជំនាន់ថ្មី ដែលនាំមកនូវមុខងារថ្មីសម្រាប់អតិថិជន រួមមាន ការផ្លាស់ប្តូររូបិយប័ណ្ណរៀល និងដុល្លារកាន់តែងាយស្រួល, ការស្កែន KHQR កាន់តែរហ័ស, មុខងារទាញទម្លាក់ ដើម្បីរៀបចំអេក្រង់ដើមតាមចំណូលចិត្ត, ប៊ូតុងស្កេនដែលអាចរំកិលទីតាំងបាន, ការបង្ហាញសមតុល្យទឹកប្រាក់រហ័ស, ការលោតសាររំឭកពេលមានការ Log in ចូលពីទូរសព្ទផ្សេង, ការគ្រប់គ្រងគណនីកាន់តែទូលាយ និងពិសេសគឺមានជម្រើសអាចកំណត់ឱ្យបង្ហាញ ឬលាក់រូប ជីបជីប ក៏បាន។ នៅតែជា អេប Wing Bank ដដែល ប៉ុន្តែត្រូវបានកែលម្អជាមួយគំនិតច្នៃប្រឌិត ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។

ហើយអ្វីដែលកាន់តែរំភើបទៀតនោះ ការបន្ថែមនូវ បេសកកម្ម ជីបជីប (Jib Jib Missions) ដែលជាភាពទាក់ទាញថ្មីមួយទៀត ដោយរាល់ប្រតិបត្តិការប្រចាំថ្ងៃរបស់លោកអ្នក ដូចជា ការទូទាត់ប្រាក់ ការផ្ទេរប្រាក់ និងការស្កេន KHQR សុទ្ធតែអាចទទួលបានពិន្ទុ Wingpoints សំបុត្រមាស (Golden Tickets) និងរង្វាន់ពិសេសៗជាច្រើន។ ជារៀងរាល់ថ្ងៃ លោកអ្នកតែងតែធ្វើប្រតិបត្តិការទាំងនេះរួចទៅហើយ ប៉ុន្តែអ្វីដែលប្លែកនោះ គឺថាការចាយវាយពេលនេះមានការផ្តល់ជូនត្រឡប់វិញ។ កាន់តែប្រើប្រាស់ធនាគារ វីង សម្រាប់តម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។

បណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា «សេវាធនាគារនាពេលបច្ចុប្បន្ននេះ ត្រូវតែមានអ្វីលើសពីការធ្វើប្រតិបត្តិការសាច់ប្រាក់។ ការប្រកាសនូវសមិទ្ធផលថ្មីរបស់យើងថ្ងៃនេះ គឺជាការបើកទ្វារឆ្ពោះទៅរកបទពិសោធន៍ថ្មីប្លែក ដែលឆ្លុះបញ្ចាំងពីការជឿជាក់របស់យើងថា ការប្រើប្រាស់សេវាធនាគារជាមួយ វីង អាចផ្ដល់នូវភាពសប្បាយរីករាយ និងភាពងាយស្រួល»
ធនាគារ វីង ក៏បានកែលម្អគេហទំព័ររបស់ខ្លួន ដើម្បីឱ្យអតិថិជនកាន់តែងាយស្រួល ក្នុងការទទួលបានសេវាកម្មផ្សេងៗ ស្វែងរកប្រូម៉ូសិនថ្មីៗ និងរក្សាការភ្ជាប់ទំនាក់ទំនង នៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ខ្លួន ដែលកំពុងរីកចម្រើនយ៉ាងរហ័ស។

លោក Tallal Ur Rehman នាយកគ្រប់គ្រងសេវាធនាគារឌីជីថល នៃធនាគារ វីង បានរំលេចបន្ថែមថា «កាលណាអតិថិជនប្រើប្រាស់សេវាធនាគារ វីង កាន់តែច្រើន មិនថាតាមរយៈការទូទាត់ ការទិញទំនិញ ឬការផ្ទេរប្រាក់ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍បន្ថែមកាន់តែច្រើន។ នេះគឺជាវិធីសាស្ត្រប្រើប្រាស់សេវាធនាគារដែលកាន់តែវៃឆ្លាត និងទទួលបានរង្វាន់កាន់តែច្រើន»

អេប Wing Bank រូបរាងថ្មី ឥឡូវនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ លោកអ្នកអាចទាញយក ឬធ្វើបច្ចុប្បន្នភាពអេប Wing Bank របស់លោកអ្នកនៅថ្ងៃនេះ ដើម្បីទទួលបាន Wingpoints សំបុត្រមាស ព្រមទាំងរង្វាន់ធំៗជាច្រើនទៀត។ លោកអ្នកអាចអញ្ជើញមកកាន់សាខាធនាគារ វីង ណាមួយនៅទូទាំងប្រទេស ឬស្វែងយល់បន្ថែមនៅគេហទំព័រ wingbank.com.kh តាមដានយើងតាមហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង @WingBankKH ឬហៅមកកាន់លេខទូរសព្ទ ០២៣ ៩៩៩ ៩៨៩៕