World Cup 2026៖ Messi និង David ឈរទីកំពូលតារាង Top scorer និងមាន ៩នាក់ តាមពីក្រោយ
19-06-2026 10:35
(បរទេស)៖ ខ្សែប្រយុទ្ធដូចគ្នា Lionel Messi របស់អាហ្សង់ទីន និង Jonathan David របស់ម្ចាស់ផ្ទះកាណាដា មានគ្រាប់ស៊ុតបញ្ចូលទី ៣គ្រាប់ស្មើគ្នា និងតាមពីក្រោយដោយកីឡាករ ៩នាក់ដែលមាន ២គ្រាប់ បន្ទាប់ពីឆ្លងកាត់ ២៨ប្រកួតនៅ World Cup 2026 តាំងពីថ្ងៃទី១២ ខែមិថុនាមក។
ទោះជាយ៉ាងណា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនពាក់លេខ១០ ទើបតែលេងបាន ១ប្រកួតប៉ុណ្ណោះ ពោលគឺស៊ុតបាន ៣គ្រាប់តែម្តង នៅពេលម្ចាស់ការពារតំណែងជើងឯក បំបាក់ក្រុមមកពីអាហ្រ្វិក អាល់ហ្សេរី ៣-០ គ្រាដែលខ្សែប្រយុទ្ធពាក់លេខ១០ ដូចគ្នារបស់កាណាដា ធ្វើបានហែតទ្រីក (៣គ្រាប់) ពេលម្ចាស់ផ្ទះមួយនេះបំបាក់កាតា ៦-០ ក្នុងប្រកួតទី២ នៃពូល B។
ទន្ទឹមគ្នានោះដែរ កីឡាករល្បីៗលំដាប់ពិភពលោកមានដូចជា Mbappe របស់បារាំង, Kane របស់អង់គ្លេស Kai Havertz របស់អាល្លឺម៉ង់ និង Haaland របស់ន័រវេសដែលមាន ២គ្រាប់ក្នុងដៃ ដើម្បីប្រជែងស្បែកជើងមាស World Cup 2026 ដ្បិតពួកគេទើបលេងបាន ១ប្រកួតនៅឡើយ៕





