ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ការបន្តសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលសម្លៀកបំពាក់, សម្ភារៈពាក់លើជើង និងសម្ភារៈពាក់លើក្បាល ម៉ាក «LACOSTE» របស់ក្រុមហ៊ុន ដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក

19-06-2026 10:42

(ភ្នំពេញ)៖ ក្រុមហ៊ុន ដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក ចេញសេចក្ដីជូនដំណឹងពីការឯកភាព ចេញដោយក្រសួងពាណិជ្ជកម្ម ដោយបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើសម្លៀកបំពាក់ សម្ភារៈពាក់លើជើង និងសម្ភារៈពាក់លើក្បាល ដែលមានស្លាកសញ្ញាម៉ាក LACOSTE ដែលមានរូបតំណាង ជារូបក្រពើ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ដាញ់ ហ្គៀ (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន LACOSTE ប្រទេសបារាំង ដែលជាម្ចាស់ម៉ាក។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖