អបអរសាទរ! វត្តមានជាផ្លូវការរបស់ Changan S55 Plus ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា

20-06-2026 13:48

(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធជាផ្លូវការរថយន្ត Changan S55 Plus ស៊េរីឆ្នាំ២០២៦ ដោយនាំយករថយន្ត SUV សាំងជំនាន់ថ្មីនេះមកកាន់ទីផ្សារកម្ពុជា ក្នុងតម្លៃ២៩,៩០០ដុល្លារអាមេរិក។

ក្នុងឱកាសនោះ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានប្រាប់ Fresh News ឲ្យដឹងថា ក្រុមហ៊ុន RMA បានដំណើរការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ ហើយបច្ចុប្បន្នជាអ្នកនាំចូលផ្ដាច់មុខរថយន្តម៉ាក Changan និង Deepal។

លោកបានឲ្យដឹងថា RMA បានចាប់ផ្ដើមនាំចូលរថយន្ត Changan មកកម្ពុជាតាំងពីឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់យានយន្តរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានពង្រីកមជ្ឈមណ្ឌលសេវាកម្មជួសជុល និងថែទាំរថយន្ត ព្រមទាំងផ្តល់សេវា Mobile Service សម្រាប់ជួយអតិថិជនដែលជួបបញ្ហានៅតាមដងផ្លូវ។

លោក ងន សាំង បានបញ្ជាក់ថា ការសម្ពោធលើកនេះ គឺជាការបង្ហាញវត្តមានរបស់ Changan S55 Plus ស៊េរីឆ្នាំ២០២៦ ដែលត្រូវបានរចនាឡើងថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង ដោយផ្តោតលើភាពទំនើប សោភ័ណភាព និងផាសុកភាពក្នុងការប្រើប្រាស់។

អគ្គនាយកក្រុមហ៊ុន RMA Cambodia បញ្ជាក់បន្ថែមថា រថយន្តនេះមានភាពធំទូលាយ កៅអីអង្គុយផ្តល់ផាសុកភាព បំពាក់អេក្រង់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានអាប់ដេតស្របតាមសម័យកាល។ លោកចាត់ទុកថា ក្នុងចំណោមរថយន្តប្រភេទ SUV នៅក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា Changan S55 Plus គឺជាជម្រើសមួយដែលមានការរចនា និងបច្ចេកវិទ្យាទំនើប ព្រមទាំងផ្តល់ទំនុកចិត្តលើគុណភាព និងសុវត្ថិភាព។

បើតាមការឲ្យដឹងរបស់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia, អតិថិជនដែលទិញរថយន្តតាមរយៈក្រុមហ៊ុននាំចូលផ្លូវការ នឹងទទួលបានការធានាពីរោងចក្រផ្ទាល់ និងសេវាកម្មក្រោយការលក់យ៉ាងច្បាស់លាស់ ដែលខុសពីការទិញតាមប្រភពមិនមែនជាអ្នកនាំចូលផ្លូវការ។

បច្ចុប្បន្ន Changan មានសាខាចំនួន២នៅរាជធានីភ្នំពេញ ហើយកំពុងសាងសង់សាខាថ្មីមួយបន្ថែមទៀត។ ជាមួយគ្នានេះ RMA ក៏បានពង្រីកបណ្តាញអាជីវកម្មទៅកាន់ខេត្តសៀមរាប និងគ្រោងបើកសាខានៅខេត្តបាត់ដំបង ព្រមទាំងសហការជាមួយដៃគូផ្តល់សេវាថែទាំរថយន្តនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីពង្រីកការផ្តល់សេវាជួសជុល និងថែទាំឲ្យកាន់តែទូលំទូលាយ សម្រាប់បម្រើអតិថិជនទូទាំងប្រទេស។

𝗧𝗵𝗲 𝗔𝗹𝗹-𝗡𝗲𝘄 𝗖𝗵𝗮𝗻𝗴𝗮𝗻 𝗖𝗦𝟱𝟱 𝗣𝗹𝘂𝘀 (ជំនាន់ទី 𝟰) នេះជា SUV ជំនាន់ថ្មីដែលរួមបញ្ចូលគ្នារវាងប្រណិតភាព ភាពឆ្លាតវៃ និងសុវត្ថិភាពខ្ពស់សម្រាប់រាល់ដំណើរការកម្សាន្តរបស់អ្នក។

លក្ខណៈពិសេស និងលេចធ្លោ៖
* រចនាបទបែបស៊ីវីល័យ ទាក់ទាញភ្នែកគ្រប់ជ្រុងជ្រោយ
* ម៉ាស៊ីន 1.5L Turbo កម្លាំងខ្លាំង ស្ទុះ បើកបររលូន
* ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជំនាន់ថ្មី ផ្តល់ទំនុកចិត្តទ្វេរដង
* ទូលាយ ផាសុកភាព ត្រូវចិត្តទាំងអ្នកបើកបរ និងអ្នករួមដំណើរ៕