ក្រុមហ៊ុន វីអិមអិល ឯ.ក ទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការនាំចូល និងចែកចាយផលិតផលភេសជ្ជៈ ម៉ាក «LOTTE» ក្នុងព្រះរាជាណាចក្រកម្ពុជា

20-06-2026 14:30

(ភ្នំពេញ)៖ ក្រុមហ៊ុន វីអិមអិល ឯ.ក គឺជាក្រុមហ៊ុន ដែលទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយផលិតផលភេសជ្ជៈ ម៉ាក «LOTTE» ក្នុងព្រះរាជាណាចក្រកម្ពុជា​ពីក្រុមហ៊ុនដើម LOTTE CHILSUN GBEVERAGE CO.,LTD. ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលភេសជ្ជៈម៉ាក «LOTTE» ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រសួងពាណិជ្ជកម្ម។

ក្រុមហ៊ុន នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត និងមិនលើកលែងជាដាច់ខាត ចំពោះបុគ្គលក្លែងបន្លំរំលោភសិទ្ធិផ្ដាច់មុខ ធ្វើសកម្មភាពនាំចូល និងចែកចាយផលិតផលភេសជ្ជៈម៉ាក «LOTTE» ឱ្យទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងសំណងរដ្ឋប្បវេណី តាមផ្លូវច្បាប់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម អាជីវករពាណិជ្ជករ អតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបនិងគោរពសិទ្ធិផ្ដាច់មុខតាមលិខិតជូនដំណឹងនេះ៕