ក្រុមហ៊ុន «TF Motors» ប្រកាសលក់រថយន្ត និងម៉ូតូ ក្នុងតម្លៃពិសេសមិនធ្លាប់មានរយៈពេល ១២ថ្ងៃ នាពាក់កណ្តាលឆ្នាំ២០២៦ នេះ

20-06-2026 15:07

(ភ្នំពេញ)៖ ក្រុមហ៊ុន TF Motors ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខរថយន្ត MG, ម៉ូតូ Royal Enfield និងម៉ូតូ Peugeot Motorcycles នៅប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីកម្មវិធី TF Motors Yard Sale ដែលដាក់លក់រថយន្ត និងម៉ូតូ ក្នុងតម្លៃពិសេសសម្រាប់ពាក់កណ្តាលឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ផ្តល់អត្ថប្រយោជន៍ពិសេស មិនធ្លាប់មានសម្រាប់ផលិតផលរបស់ខ្លួន។ កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ទីតាំងនៅមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលរថយន្ត MG សាខាផ្លូវ ៥០ម៉ែត្រ ដោយផ្តល់ជូនអតិថិជននូវឱកាសពិសេស ក្នុងការទិញរថយន្តប្រភេទសាំង រថយន្តអគ្គិសនី ម៉ូតូធំ និងម៉ូតូ scooter ក្នុងក្តីស្រមៃរបស់លោកអ្នក ក្នុងតម្លៃល្អបំផុតប្រចាំឆ្នាំជាមួយនឹងកញ្ចប់ប្រម៉ូសិន ដ៏ចំណេញបំផុត។

កញ្ចប់ប្រម៉ូសិនសម្រាប់រថយន្ត និងម៉ូតូជាច្រើនម៉ូឌែល ក្នុងអំឡុងពេលកម្មវិធីរយៈពេល ១២ថ្ងៃនេះ អ្នកចូលរួមទស្សនានឹងទទួលបានតម្លៃពិសេស លើម៉ូដែលដែលបានកំណត់សម្រាប់រថយន្ត MG, ម៉ូតូ Royal Enfield និងម៉ូតូ Peugeot Motorcycles។ មិនថាអតិថិជនកំពុងស្វែងរករថយន្តប្រភេទ sedan ដ៏ទាន់សម័យ ឬរថយន្តប្រភេទ SUV លក្ខណៈគ្រួសារ ឬរថយន្តអគ្គិសនី ឬម៉ូតូធំ ឬម៉ូតូ scooter នោះទេ ការដាក់លក់ក្នុងតម្លៃពិសេសរបស់ក្រុមហ៊ុន TF Motors Yard Sale ឆ្នាំ២០២៦នេះ គឺផ្តល់ជូននូវជម្រើសដ៏ទាក់ទាញ សម្រាប់តម្រូវការតាមស្ទាយនៃការរស់នៅ និងតម្រូវតាមថវិកា។

បន្ថែមពីលើការផ្តល់ជូនតម្លៃដ៏ពិសេស អតិថិជននឹងទទួលបានអត្ថប្រយោជន៍ផ្តាច់មុខជាច្រើន ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពពេញចិត្ត ដែលជាតម្រូវការប្រចាំថ្ងៃដល់អ្នកប្រើប្រាស់ដូចជា Free ប្រេងឥន្ធនៈឥតគិតថ្លៃ ចាប់ពី ២០០ដុល្លារ រហូតដល់ ៨០០ដុល្លារ ទៅតាមម៉ូឌែលនីមួយៗដែលបានកំណត់, Free ការប្តូរប្រេងឥតគិតថ្លៃពី ១ឆ្នាំ ទៅ ៣ឆ្នាំ តាមម៉ូឌែលនីមួយៗដែលបានកំណត់, Free ការត្រួតពិនិត្យរថយន្តឥតគិតថ្លៃជារៀងរហូត និងផ្តល់ជូនការធានារយៈពេល ៥ឆ្នាំផងដែរ។

អត្ថប្រយោជន៍សម្រាប់អ្នកណែនាំបងប្អូន ឬមិត្តភក្តិ នឹងទទួលបានទឹកប្រាក់រហូតដល់ ៣០០ដុល្លារ កម្មវិធីនេះក៏មានការផ្តល់ជូន អត្ថប្រយោជន៍ជាពិសេស ដែលជាការថ្លែងអំណរគុណដល់អតិថិជន និងអ្នកដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន TF Motors ផងដែរ។ តាមរយៈកម្មវិធីនេះ អ្នកដែលណែនាំអតិថិជនថ្មី មកហើយពួកគេសម្រេចចិត្តទិញរថយន្ត MG នោះពួកគេនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តរហូតដល់ ៣០០ដុល្លារ។ អត្ថប្រយោជន៍នេះនឹងអនុញ្ញាតឱ្យអតិថិជន អាចចែករំលែកភាពរំភើបជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ខណៈពេលដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត និងទទួលបានរថយន្តថ្មីដែលគួរឱ្យទុកចិត្តបំផុត។

អត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកអញ្ផើញមកទស្សនា រថយន្តឬម៉ូតូក្នុងកម្មវិធី មិនត្រឹមតែជាកម្មវិធីលក់រថយន្តនិងម៉ូតូប៉ុណ្ណោះទេ តែកម្មវិធី TF Motors Yard Sale ត្រូវបានធ្វើឡើងជាពិសេស ដើម្បីអនុញ្ញាតិឱ្យអតិថិជនអាចអញ្ផើញមកទស្សនាភ្លាម អាចទិញយកភ្លាមជាមួយតម្លៃពិសេសមិនធ្លាប់មាន ហើយកាន់តែពិសេសក្រុមហ៊ុន ក៏បានផ្តល់ជូនដល់អ្នកទស្សនាជាមួយការ Free ភេសជ្ជៈនិងអាហារសម្រន់ពិសាដោយឥតគិតថ្លៃ, មានកាដូរមួក MG ដ៏ស្រស់ស្អាតជូន និងការផ្តល់ជូនតម្លៃពិសេសដែលមិនធ្លាប់មាន ក្នុងរយៈពេលកំណត់នេះ។

រាល់អតិថិជនដែលចូលរួមក្នុងកម្មវិធី TF Motors Yard Sale នឹងទទួលបានអត្ថប្រយោជនដូចខាងក្រោម៖
* ទទួលបានតម្លៃពិសេសរាល់ការទិញរថយន្ត និងម៉ូតូតាមម៉ូដែលដែលបានដាក់តាំងបង្ហាញ
* ទទួលបានរង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ សម្រាប់អ្នកណែនាំអតិថិជនថ្មីៗ
* ទទួលបានការពិសារភេសជ្ជៈ និងអាហារសម្រន់ដោយឥតគិតថ្លៃ
* ទទួលបានកាដូរមួក MG ដ៏ស្រស់ស្អាត ១សម្រាប់អ្នកមកទស្សនា
* ទទួលបានការប្រឹក្សាយោបល់ឥតគិតថ្លៃ អំពីរថយន្តជាមួយអ្នកលក់ដ៏ជំនាញរបស់ក្រុមហ៊ុន TF Motors
* អតិថិជនអាចទិញភ្លាមយកភ្លាមជាមួយតម្លៃពិសេស។

កម្មវិធីលក់រថយន្តនិងម៉ូតូ TF Motors Yard Sale បានធ្វើឡើងដើម្បីផ្តល់ជូនអតិថិជននូវតម្លៃពិសេស និងផ្តល់ភាពងាយស្រួលក្នុងការទិញរថយន្តនិងម៉ូតូ។ ដោយសារការផ្តល់ជូនមានចំនួនកំណត់ សម្រាប់តម្លៃក្រោមទីផ្សារ អ្នកទិញដែលមានចំណាប់អារម្មណ៍ ឬកំពុងស្វែងរករថយន្តថ្មីអាចអញ្ផើញមកទស្សនាឥលូវនេះ ដើម្បីទទួលយកអត្ថប្រយោជន៍ដ៏សំបូរបែប ពីការផ្តល់ជូនរហូតដល់អស់ពីស្តុក។ កម្មវិធីនេះក៏ជាឱកាសសម្រាប់អតិថិជន ក្នុងការស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យារថយន្ត និងម៉ូតូទំនើបៗ ដើម្បីជាដំណោះស្រាយក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរ ដែលកំពុងមានប្រជាប្រិយភាពនៅលើទីផ្សារ ដែលទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ក្នុងប្រទេសកម្ពុជា៕