ចូលរួមគាំទ្រផលិតផលខ្មែរជាមួយផ្សារទំនើបឡាក់គី! ទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសក្នុងកម្មវិធី «លើកស្ទួយផលិតផលជាតិ» នៅគ្រប់សាខា
22-06-2026 10:00
(ភ្នំពេញ)៖ ផ្សារទំនើបឡាក់គី មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីពិសេស «លើកស្ទួយផលិតផលជាតិ» (Local Fair) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅគ្រប់សាខាផ្សារទំនើបឡាក់គី និង ឡាក់គី អេចប្រេស ទូទាំងប្រទេស ដើម្បីផ្តល់ជូនអតិថិជននូវការសន្សំសំចៃដ៏ពិសេស ព្រមទាំងរួមចំណែកគាំទ្រផលិតផល និងកសិផលខ្មែរ។
ក្នុងអំឡុងពេលកម្មវិធីនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣៤%, ការផ្តល់ជូន ទិញ១ ថែម១ និងប្រូម៉ូសិនពិសេសជាច្រើនទៀត លើផលិតផលខ្មែរដែលមានគុណភាពខ្ពស់ និងត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ ផលិតផលដែលចូលរួមក្នុងកម្មវិធីរួមមាន បន្លែ និងផ្លែឈើស្រស់ៗ នំចំណី ភេសជ្ជៈ គ្រឿងទេស ផលិតផលថែរក្សាសុខភាព និងសម្រស់ ព្រមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។
កម្មវិធីនេះក៏ជាវេទិកាដ៏សំខាន់មួយក្នុងការលើកស្ទួយកសិផល និងផលិតផលក្នុងស្រុក ដែលត្រូវបានប្រមូលទិញពីបណ្តាខេត្តនានាទូទាំងប្រទេស ដូចជា ត្រសក់ស្រូវពីខេត្តបាត់ដំបង ឪឡឹកពីខេត្តបន្ទាយមានជ័យ ដូងទឹកហូបពីខេត្តកំពង់ស្ពឺ ល្ហុងពីខេត្តពោធិ៍សាត់ និងដំឡូងជ្វា ព្រមទាំងការ៉ុតពីខេត្តមណ្ឌលគិរី ជាដើម។
នៅពីក្រោយផលិតផលខ្មែរនីមួយៗ គឺជាការខិតខំប្រឹងប្រែង និងការលះបង់របស់កសិករ និងសហគ្រិនកម្ពុជា។ តាមរយៈការជ្រើសរើសទិញផលិតផលក្នុងស្រុក អតិថិជនមិនត្រឹមតែទទួលបានផលិតផលប្រកបដោយគុណភាព និងតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ គាំទ្រសហគ្រាសក្នុងស្រុក និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំផងដែរ។
ក្នុងនាមជាផ្សារទំនើបឈានមុខគេនៅកម្ពុជា ឡាក់គី បន្តប្តេជ្ញាចិត្តគាំទ្រផលិតផលខ្មែរ និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយសម្រាប់អ្នកផលិតក្នុងស្រុក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ផ្សារទំនើបឡាក់គី សូមអញ្ជើញអតិថិជនទូទាំងប្រទេស មកទទួលយកការផ្តល់ជូនដ៏ពិសេសនេះ នៅសាខាឡាក់គី និង ឡាក់គី អេចប្រេស ដែលនៅជិតលោកអ្នកបំផុត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីរួមគ្នាគាំទ្រផលិតផលខ្មែរ និងស្វែងរកបទពិសោធន៍ទិញទំនិញដ៏មានតម្លៃជាមួយកម្មវិធី «លើកស្ទួយផលិតផលជាតិ» គាំទ្រផលិតផលខ្មែរ សន្សំកាន់តែច្រើន រីកចម្រើនទាំងអស់គ្នា!








