Salah ស៊ុតបាន ១គ្រាប់ រួមចំណែកជួយអេហ្ស៊ីប រកបានជ័យជម្នះដំបូងនៅ World Cup ក្រោយរង់ចាំអស់ ៩២ឆ្នាំ

22-06-2026 16:16

(បរទេស)៖ ប្រធានក្រុម Mohamed Salah រកបាន ១គ្រាប់ និងបោះឱ្យដៃគូស៊ុត ១គ្រាប់ផងដែរ រួមចំណែកជួយក្រុម ជម្រើសជាតិអេហ្ស៊ីប យកឈ្នះណូវែលហ្សេឡង់ ៣-១ នាព្រឹកថ្ងៃចន្ទនេះ ដែលជាជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្រ្ត World Cup 2026 របស់ពួកគេផងដែរ ក្រោយរង់ចាំអស់ ៩២ឆ្នាំ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តាមរយៈ ៣ពិន្ទុលើកដំបូងក្នុងចំណោម ២ប្រកួតប្រចាំពូល G ដោយមាន ៤ពិន្ទុនេះដែរ បានញាំងឱ្យក្រុមមកពីតំបន់អាហ្រ្វិកមួយនេះបានសំឡឹងឃើញកៅអីវគ្គ ៣២ក្រុមជាលើកដំបូងជាប្រវត្តិសាស្ក្ររបស់អេហ្ស៊ីបទៀតផង។

ក្រុមខ្លាំងប្រចាំតំបន់អូសេអានី ណូវែលហ្សេឡង់បានបើកឆាកនាំមុខ ១គ្រាប់មុននៅវគ្គទី១ ពីការតែតបញ្ចូលទីរបស់កីឡាករ Finn Surman មុនពេលរបូត ២គ្រាប់ភ្លាមៗត្រឹមចាប់ផ្តើមលេងវគ្គទី២ និងត្រឹមតែ ២៤នាទីប៉ុណ្ណោះ អេហ្ស៊ីបរកបាន ៣គ្រាប់ ក្រោយពីការផ្លាស់ប្តូរយុទ្ធសាស្រ្តលេងរបស់គ្រូបង្វឹក លោក Hossam Hassan។

ទោះជាយ៉ាងណា វាបានក្លាយជាជ័យជម្នះលើកដំបូងនៅ World Cup ពីការបង្ហាញខ្លួនលើកទី៤ នៅកម្មវិធី ៤ឆ្នាំម្តង ដែលត្រូវប្រឈមមុខនឹងក្រុមបិសាចក្រហមអឺរ៉ុប ប៊ែលហ្សិកនៅថ្ងៃប្រកួតបិទបញ្ចប់ពូល G គ្រាដែលអ៉ីរ៉ង់ ប៉ះណូវែលហ្សេឡង់ នាម៉ោង ១០ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនាដំណាលគ្នាតែម្តង៕