The Top Sport Center 271 មជ្ឈមណ្ឌលកីឡាដ៏ធំបំផុត នៅចំកណ្តាលរាជធានីភ្នំពេញ បានសម្ពោធជាផ្លូវការ

22-06-2026 20:01

(ភ្នំពេញ)៖ The Top Sport Center 271 ជាមជ្ឈមណ្ឌលកីឡាដ៏ធំបំផុត នៅចំកណ្តាលរាជធានីភ្នំពេញ របស់ ជីប ម៉ុង លែន។ កាលពីថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដើម្បីលើកស្ទួយវិសាលភាពនៃវិស័យកីឡានៅកម្ពុជា បំពាក់ដោយឧបករណ៍ស្តង់ដារអន្តរជាតិ និងទំនើបឈានមុខគេបង្អស់ ល្អបំផុតសម្រាប់អ្នកចូលចិត្តលេងកីឡា។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ស្ថិតនៅក្នុងគម្រោង លែនម៉ាក 271 របស់ ជីប ម៉ុង លែន ដែលជាទីតាំងដ៏មានសក្តានុពលខ្លាំងបំផុត។ មជ្ឈមណ្ឌលកីឡានេះស្ថិតនៅទល់មុខផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល និងហូម អហ្វហ្វីស៍ ព្រមទាំងជាចំណុចតភ្ជាប់ផ្លូវមេខ្វាត់ខ្វែងសំខាន់ៗ រួមមាន៖ ផ្លូវ Commercial, ផ្លូវ 271, ផ្លូវ 60M និងផ្លូវ 371 ដែលផ្តល់ភាពងាយស្រួលបំផុតក្នុងការធ្វើដំណើរ។

កម្មវិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការចូលរួមពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរការបើកទំព័រនៃការរស់នៅបែបថ្មីជាមួយមុខងារសម្បូរបែប នៃអតិថិជន ជីប ម៉ុង លែន។
មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ដ៏អស្ចារ្យមួយនេះ នឹងក្លាយជានិមិត្តរូបនៃភាពទំនើប ដោយវាមិនត្រឹមតែជាក្លឹបលេងកីឡាធម្មតាៗនោះទេ ប៉ុន្តែវាគឺជា«អាណាចក្រកីឡា» ដ៏ធំសម្បើម។ រាល់ឧបករណ៍ និងសម្ភារៈកីឡាទាំងអស់ សុទ្ធសឹងតែត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់បំផុត ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ស្តង់ដារអន្តរជាតិ ដែលលោកអ្នកកម្រនឹងប្រទះឃើញនៅកន្លែងផ្សេង ដើម្បីលើកស្ទួយវិសាលភាពនៃវិស័យកីឡានៅកម្ពុជា។

អ្វីដែលកាន់តែពិសេស និងចំណេញពេលវេលានោះគឺ គំនិតច្នៃប្រឌិតបែប All-in-One ដែលលោកអ្នកអាចលេងកីឡាបានច្រើនប្រភេទក្នុងកន្លែងតែមួយ ដូចជា កីឡាបាល់ទះ បាល់បោះ បាល់ទាត់ វាយសី វាយកូនហ្គោលសប្បនិម្មិត និងកីឡា Pickleball។ ក្នុងឱកាសបើកសម្ពោធ មជ្ឈមណ្ឌលកីឡា The Top Sport Center271 ក៏មានការបញ្ចុះតម្លៃ ៣០% ជូនអតិថិជន ដែលចូលមកលេងកីឡាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា។ លើសពីនេះ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 ក៏មានហាងអាហារ ភេសជ្ជៈ និងលក់សម្ភាៈកីឡាជាច្រើន ដែលបម្រើជូនអតិថិជននៅខាងក្នុងស្រាប់ មិនបាច់ទៅរកណាឆ្ងាយនោះទេ។

ការបើកដំណើរការ មជ្ឈមណ្ឌលកីឡា The Top Sport Center 271 គឺធ្វើឡើងដើម្បីផ្តល់ជូននូវមុខងារយ៉ាងសម្បូរបែបទៅដល់អតិថិជនដែលកំពុងរស់នៅក្នុងគម្រោង ក៏ដូចជាប្រជាជនទូទៅផងដែរ។ ពិតជាស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបថ្មី ជាសហគមន៍កីឡាសម័យទំនើប ដែលបងប្អូនអាចមកលេងកីឡា មកលម្ហែកម្សាន្ត ឬជួបជុំមិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងរីករាយ និងមានទំនុកចិត្តខ្ពស់។ ដោយការរួមបញ្ចូលគ្នារវាង ផ្សារទំនើប មជ្ឈមណ្ឌលកីឡា និងលំនៅឋានលំដាប់ខ្ពស់ បានបង្កើតទៅជា «Eco-system» ឬសហគមន៍រស់នៅដ៏ពេញលេញ និងជាជម្រើសលេខ១ ក្នុងរាជធានីភ្នំពេញ។

អ្នកស្រឡាញ់វិស័យកីឡា ត្រៀមខ្លួនទទួលយកបទពិសោធន៍ថ្មី មិនធ្លាប់មាន ជាមួយ The Top Sport Center 271 របស់ជីប ម៉ុង លែន៕

chipmongland.com
• 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/chipmongland
𝐓𝐢𝐤𝐓𝐨𝐤: https://bit.ly/ChipMongLand_TikTok_Official
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram