កំណត់ត្រារបស់លោក Pele នៅ World Cup ពុំងាយមានកីឡាកររូបណាបំបែកបានឡើយ

23-06-2026 10:38

(បរទេស)៖ កំណត់ត្រាក្នុងនាមអ្នកទាត់បញ្ចូលទីក្មេងជាងគេនៅ World Cup របស់លោក Pele ពុំងាយមានកីឡាករ រូបណាបំបែកបានឡើយ នៅពេលដែលព្រឹត្តិការណ៍លេងរៀងរាល់ ៤ឆ្នាំម្តង បានរៀបចំ ២៣សម័យកាលមកនេះ។

លោក Pele អតីតវីរៈបុរសសាំបាប្រេស៊ីល បានរួមចំណែកជួយប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីនមួយនេះឈ្នះជើងឯក World Cup បាន ៣លើកផងនោះ បានអនិច្ចកម្មពីផែនដីនេះទៅហើយ និងបានបន្សល់ទុកនូវកំណត់ត្រាអ្នកស៊ុតក្មេងជាងគេនៅ World Cup ដែលពុំងាយមានកីឡាករក្មេងរូបណាតាមស្មើ ឬបំបែកបានឡើយ។

លោក Pele ដែលបានទទួលមរណភាពវ័យជាង ៨០ឆ្នាំដោយរោគាពាធនោះ បានទាត់បញ្ចូលទីនៅ World Cup ទាំងដែលលោកមានវ័យត្រឹមតែ ១៧ឆ្នាំ និង ២៣៩ថ្ងៃប៉ុណ្ណោះក្មេងជាងគេបំផុត គ្រាដែល World Cup 2026 ជំនាន់ទី២៣ នៅមិចស៊ិក សហរដ្ឋអាមេរិក និងកាណាដា មានកីឡាករ ២រូបធ្វើបាន និងស្ថិតក្នុងចំណោម Top-10 ដ្បិតមិនអាចបំបែកកំណត់ត្រារបស់លោក Pele បានដដែល។

កីឡាករ Mbaye របស់សេណេហ្គាល់ បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅ World Cup ដែលខ្សែប្រយុទ្ធមកពីតំបន់អាហ្រ្វិកមួយនេះរកបានគ្រាប់បញ្ចូលទីស្ថិតក្នុងវ័យ ១៨ឆ្នាំ និង ១៤៣ថ្ងៃ ហើយ Lamine Yamal របស់អេស្ប៉ាញបានស្ថិតនៅលេខរៀងទី៨ ដោយរកបានគ្រាប់បាល់ក្នុងអាយុ ១៨ឆ្នាំ និង ៣៤៣ថ្ងៃ។ ពួកគេទាំងពីរ បានត្រឹមបំបែកកំណត់ត្រារបស់ Lionel Messi ដែលស៊ុតបញ្ចូលទីនៅ World Cup ស្ថិតក្នុងវ័យ ១៨ឆ្នាំ និង ៣៥៧ថ្ងៃ៕