ក្រុមហ៊ុន នីវ៉ា អ៉ិនសួរេន (ខេមបូឌា) ចាប់ដៃគូសហការយុទ្ធសាស្ត្រជាមួយ សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខ BYD នៅកម្ពុជា)

24-06-2026 15:45

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ «ពិធីអបអរសាទរ និងចុះហត្ថលេខាលើភាពជាដៃគូសហការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន នីវ៉ា អ៉ិនសួរេន និង សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខBYDនៅកម្ពុជា)» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅអគារ ឌឹហ្គេតវ៉េរ ជាន់ទី១០ ក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ដ៏ធំធេងនេះ ឆ្លុះបញ្ចាំងពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រស៊ីជម្រៅ រវាងក្រុមហ៊ុន នីវ៉ា អ៊ិនសួរេន និង សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខBYDនៅកម្ពុជា)ជាផ្លូវការ។ ក្នុងគោលបំណងរួមគ្នាជំរុញការអភិវឌ្ឍវិស័យយានយន្តថាមពលថ្មីនៅកម្ពុជា ព្រមទាំងចាប់ដៃគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរឆ្លាតវៃតាមបែបបៃតង និងសេវាកម្មធានារ៉ាប់រងរថយន្តថាមពលថ្មី(រថយន្តអគ្គិសនី)ប្រកបដោយនវានុវត្តន៍។

ពិធីនេះត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពី អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាល់ហ្វា គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៉ិនសួរេន។ ជាមួយលោក Yang, Chao អគ្គនាយក សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខBYDនៅកម្ពុជា)ប្រចាំប្រទេសកម្ពុជា និង លោក Li, Wei-Lin អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៉ិនសួរេន ព្រមទាំងគណៈគ្រប់គ្រងនៃភាគីទាំងសងខាង ដើម្បីរួមគ្នាធ្វើជាសាក្សីក្នុងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ។

កម្មវិធីបានចាប់ផ្តើមឡើង តាមរយៈការចាក់ផ្សាយវីដេអូផ្សព្វផ្សាយសាជីវកម្មរបស់ភាគីទាំងពីរ។ នៅក្នុងមតិស្វាគមន៍របស់លោក Li Wei-Lin អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៉ិនសួរេន បានថ្លែងថា ក្រុមហ៊ុន នីវ៉ា អ៉ិនសួរេន តែងតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាផ្ដោតលើអតិថិជនជាចម្បង និងប្តេជ្ញាផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈដ៏គួរឱ្យទុកចិត្ត និងមានភាពច្នៃប្រឌិតខ្ពស់ដល់ទីផ្សារ។ ការចាប់ដៃគូសហការជាមួយ សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខBYDនៅកម្ពុជា)នាពេលនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន នីវ៉ា អ៉ិសួរេន ក្នុងការឈានជើងចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការធ្វើដំណើរឆ្លាតវៃ និងវិស័យសេវាកម្មធានារ៉ាប់រងរថយន្តថាមពលថ្មី ដែលនឹងនាំមកនូវបទពិសោធន៍ការពារកាន់តែប្រសើរ និងទូលំទូលាយជាងមុនសម្រាប់អតិថិជននៅកម្ពុជា។

ជាបន្ទាប់ លោក Yang Chao អគ្គនាយក សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខBYDនៅកម្ពុជា) បានមានប្រសាសន៍ថា BYD ក្នុងនាមជាអ្នកដឹកនាំក្នុងឧស្សាហកម្មយានយន្តថាមពលថ្មីលំដាប់ពិភពលោក តែងតែប្តេជ្ញាចិត្តជំរុញការធ្វើដំណើរតាមបែបបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខBYDនៅកម្ពុជា)មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៉ិនសួរេន។ តាមរយៈការចែករំលែកធនធាន ការបំពេញបន្ថែមនូវចំណុចខ្លាំងឱ្យគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ យើងនឹងរួមគ្នាលើកកម្ពស់ប្រព័ន្ធសេវាកម្មយានយន្តថាមពលថ្មីនៅកម្ពុជា ដើម្បីបង្កើតតម្លៃកាន់តែច្រើនជូនដល់ម្ចាស់រថយន្តគ្រប់រូប។

នៅក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លី ឃុនថៃ បានថ្លែងសុន្ទរកថាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលនេះ និងបានសម្តែងនូវការរំពឹងទុកយ៉ាងមុតមាំ។ អ្នកឧកញ៉ាបានថ្លែងថា យានយន្តថាមពលថ្មីបានក្លាយជាទិន្នាការដ៏សំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មសកលលោក ហើយកម្ពុជាក៏កំពុងឈានជើងយ៉ាងសកម្មទៅកាន់យុគសម័យថ្មីនៃសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការផ្សារភ្ជាប់គ្នាយ៉ាងសំខាន់រវាងវិស័យធានារ៉ាប់រង និងឧស្សាហកម្មយានយន្តថាមពលថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់ក្នុងការជំរុញចរាចរណ៍ដ៏ឆ្លាតវៃ ការធ្វើដំណើរបែបបៃតង និងការធ្វើបច្ចុប្បន្នភាពឧស្សាហកម្មផងដែរ។ អ្នកឧកញ៉ាជឿជាក់ថា ផ្អែកលើឧត្តមភាពវិជ្ជាជីវៈ និងឥទ្ធិពលទីផ្សាររៀងៗខ្លួន ភាគីទាំងពីរនឹងរួមគ្នាគូសវាសនូវផែនការមេដ៏ស្រស់បំព្រងសម្រាប់ការធ្វើដំណើរឆ្លាតវៃ និងបៃតង។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រដែលបានចុះហត្ថលេខា ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យជាច្រើននាពេលអនាគត រួមមាន៖ ការរចនាគម្រោងធានារ៉ាប់រងរថយន្តថាមពលថ្មី, ការផ្សព្វផ្សាយទីផ្សារ, សេវាកម្មអតិថិជន, កិច្ចសហប្រតិបត្តិការម៉ាកយីហោ និងសេវាកម្មច្នៃប្រឌិតថ្មីៗដែលពាក់ព័ន្ធ។ តាមរយៈការធ្វើសមាហរណកម្មធនធាន និងការបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក ភាគីទាំងពីរនឹងរួមគ្នាលើកកម្ពស់បទពិសោធន៍នៃការការពារ និងគុណភាពសេវាកម្មសម្រាប់អ្នកប្រើប្រាស់រថយន្តថាមពលថ្មី។

អមដោយសំឡេងរាប់ថយក្រោយយ៉ាងគគ្រឹកគគ្រេងពីសំណាក់ភ្ញៀវកិត្តិយសទាំងអស់ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ។ ក្នុងនោះដែរ អ្នកឧកញ៉ា លី ឃុនថៃ បានអញ្ជើញឡើងលើឆាកក្នុងនាមជាសាក្សី ដើម្បីរួមគ្នាបង្កើតជាប្រវត្តិសាស្ត្រដ៏មានអត្ថន័យ និងជាចំណុចរបត់ដ៏សំខាន់នេះ។

បន្ទាប់ពីពិធីចុះហត្ថលេខាបានបញ្ចប់ ភាគីទាំងពីរបានផ្លាស់ប្តូរកាដូអនុស្សាវរីយ៍ និងពាន «ដៃគូសហការយុទ្ធសាស្ត្រឆ្នើមបំផុត» ទៅវិញទៅមក ដែលជានិមិត្តរូបនៃគ្រឹះជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅ និងជាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចាប់ដៃគ្នាឆ្ពោះទៅរកយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។ នៅចុងបញ្ចប់នៃកម្មវិធី ភ្ញៀវកិត្តិយសទាំងអស់បានថតរូបអនុស្សាវរីយ៍រួមគ្នា ដែលជាការបិទបញ្ចប់កម្មវិធីអបអរសាទរ និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការយុទ្ធសាស្ត្រនេះ ប្រកបដោយភាពជោគជ័យត្រចះត្រចង់។

ទឡ្ហីករណ៍ទៅថ្ងៃអនាគត ក្រុមហ៊ុនធានារ៉ាប់រង នីវ៉ា អ៉ិសួរេន និង សាខា Harmony ICAR កម្ពុជា (អ្នកចែកចាយផ្លូវការផ្តាច់មុខBYDនៅកម្ពុជា)នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍទីផ្សារយានយន្តថាមពលថ្មីនៅកម្ពុជា បង្កើតប្រព័ន្ធការពារធានារ៉ាប់រងឱ្យកាន់តែល្អឥតខ្ចោះ ផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ធ្វើដំណើរបែបបៃតង ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងមានតម្លៃខ្ពស់ ព្រមទាំងរួមចំណែកសម្រេចឱ្យបាននូវគោលដៅសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ព្រះរាជាណាចក្រកម្ពុជា៕