World Cup 2026៖ Messi មាន ៥គ្រាប់ គ្រាដែល Mbappe និង Haaland មាន ៤គ្រាប់ស្មើគ្នា ដើម្បីប្រជែងស្បែកជើងមាស
24-06-2026 16:03
(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ស៊ុតបាន ៥គ្រាប់ហើយ ដ្បិតទើបលេងបាន ២ប្រកួតប៉ុណ្ណោះ និងតាមពីក្រោយដោយខ្សែប្រយុទ្ធដូចគ្នាគឺ Kylian Mbappe របស់បារាំង និង Erling Haaland របស់ន័រវេស។
អ្វីដែលកាន់តែពិសេសទៀតនោះ ពោលគឺក្រុមទាំង៣ សុទ្ធតែបានកក់កៅអីឡើងទៅវគ្គ ៣២ក្រុមនៃព្រឹត្តិការណ៍បាល់ ទាត់ពិភពលោក FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នាថែមទៀត។
World Cup ជំនាន់ទី២៣ ធ្វើឡើងនៅតំបន់អាមេរិកខាងជើងនេះ ពិតជាសំបូរគ្រាប់បាល់មែនទែនតែម្តង ក្រោយលេងសន្សំពិន្ទុតាមពូល មានកីឡាករដល់ទៅ ៣នាក់អាចរកបានម្នាក់ ៤-៥គ្រាប់ទៅហើយ ដ្បិតនៅមិនទាន់បញ្ចប់ ៣ប្រកួតក្នុងពូលនៅឡើយទេ ដើម្បីប្រជែងស្បែកជើងមាស Golden Boot នារដូវក្តៅនេះ។
សូមរំលឹកផងថា ម្ចាស់ស្បែកជើងមាសនៅ World Cup ៣សម័យកាលចុងក្រោយគឺបានទៅកីឡាករ Kylian Mbappe ដែលរកបាន ៨គ្រាប់កាលឆ្នាំ២០២២ នៅកាតា និង Harry Kane របស់អង់គ្លេសរកបាន ៦គ្រាប់នៅរុស្ស៊ី ហើយខ្សែប្រយុទ្ធដូចគ្នា James Rodriguez របស់កូឡុំប៊ី ក៏រកបាន ៦គ្រាប់ផងដែរកាលឆ្នាំ២០១៤ នៅប្រេស៊ីល៕



