រំភើបខ្លាំង! ប៊ូសស្រ្តងនាំប៊ូហ្វេឆ្ងាញ់ៗ និងអំពូលសូឡាជួយគ្រួសារភៀសសឹក (Video inside)

25-06-2026 14:48

(ភ្នំពេញ)៖ ប៊ូសស្រ្តង បានបង្ហាញទឹកចិត្តល្អ ជួយគ្រួសារភៀសសឹករាប់ពាន់នាក់ ដោយរៀបចំប៊ូហ្វេអាហារឆ្ងាញ់ៗ និងផ្ដល់អំពូលសូឡាសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ព្រមទាំងមានសកម្មភាពផ្សេងៗជាច្រើនទៀតដូចជា ប្រដាល់គុនខ្មែរ ពិធីស្រង់ព្រះ និងការប្រកួតអៀវឪពុកឈ្នះម៉ូតូ ដែលធ្វើឡើងក្នុងឱកាសទិវាគុណឪពុក។

ក្នុងឱកាសនោះ លោក គ្រីស តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានលើកឡើងនូវសារដាស់តឿនដល់កូនៗថា ទោះរវល់ការងារច្រើនប៉ុណ្ណា ក៏មិនគួរភ្លេចគ្រួសារ ជាពិសេសឪពុកម្តាយឡើយ។ ការចំណាយពេលជាមួយពួកគាត់ ការបង្ហាញក្ដីស្រលាញ់ និងការដឹងគុណ គឺជារឿងសាមញ្ញៗ ប៉ុន្តែមានតម្លៃយ៉ាងខ្លាំងសម្រាប់គ្រួសារ។

មិនសរសើរមិនបាន ក្រុមហ៊ុនប៊ូសស្រ្តងមានទឹកចិត្តសប្បុរស តែងតែចូលរួមជួយទំនុកបម្រុងជាហូរហែរ និងនៅក្បែរបងប្អូនភៀសសឹកជានិច្ច ចាប់តាំងពីស្ងានភាពតានតឹងនៃជម្លោះព្រំដែន រហូតស្ថានភាពស្ងប់ស្ងាត់ឡើងវិញ៕

* បងប្អូនគាំទ្រប៊ូសស្រ្តង ដូចគាំទ្រអំពើល្អ! Super Boostrong, Super ជាតិ!