Metfone បន្តផ្តល់ប្រូម៉ូសិនអ៊ីនធឺណិត Fiberថ្មី ជាមួយ WiFi 6 ដំឡើងឥតគិតថ្លៃ និងអត្ថប្រយោជន៍ពិសេស

25-06-2026 15:15

(ភ្នំពេញ)៖ មិត្តហ្វូនដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានបន្តផ្តល់ជូននូវការប្រូម៉ូសិនពិសេសសម្រាប់សេវាអ៊ីនធឺណិត Fiber ដើម្បីឆ្លើយតបទៅនឹងតម្រូវការការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្រោមកម្មវិធីប្រូម៉ូសិននេះ អតិថិជនដែលចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធឺណិត Fiber របស់ Metfone នឹងទទួលបានឧបករណ៍ WiFi 6 ទំនើប ដំឡើងដោយឥតគិតថ្លៃ ដែលផ្តល់នូវល្បឿនលឿនជាងមុន ការគ្របដណ្តប់សញ្ញាកាន់តែទូលំទូលាយ និងអាចភ្ជាប់ឧបករណ៍ជាច្រើនក្នុងពេលតែមួយដោយមានស្ថិរភាពខ្ពស់។ បន្ថែមពីនេះ អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើនរួមមាន៖
១៖ ដំឡើងសេវាឥតគិតថ្លៃ
២៖ ទទួលបានឧបករណ៍ WiFi 6 ទំនើប
៣៖ បង់ជាមុន ៦ខែ → ទទួលបាន FREE ១ខែ
៤៖ បង់ជាមុន ១២ខែ → ទទួលបាន FREE ៣ខែ និង កាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ១គ្រឿង FREE។

អ្នកតំណាងរបស់ Metfone បានលើកឡើងថា៖ «Metfone បន្តវិនិយោគលើបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍អ៊ីនធឺណិតដ៏ល្អបំផុត។ ការផ្តល់ជូន WiFi 6 ដោយឥតគិតថ្លៃ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយឱ្យគ្រួសារកម្ពុជា អាចភ្ជាប់ទំនាក់ទំនង ការសិក្សា ការងារ និងការកម្សាន្តបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព»។

ជាមួយបណ្តាញ Fiber Optic ដែលគ្របដណ្តប់យ៉ាងទូលំទូលាយ និងបច្ចេកវិទ្យា WiFi 6 ចុងក្រោយ អតិថិជនអាចរីករាយជាមួយការមើលវីដេអូកម្រិត HD/4K ការលេងកម្សាន្តហ្គេមអនឡាញ ការប្រជុំតាមអ៊ីនធឺណិត និងការប្រើប្រាស់ Smart Home បានយ៉ាងរលូន។

ប្រូម៉ូសិនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃផ្សាយដំណឹងតនេះទៅ។ សូមអញ្ជើញមកចុះឈ្មោះឱ្យបានឆាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេសនេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លេខទូរស័ព្ទ៖ 0976​097097,Facebook Page ៖ https://www.facebook.com/share/1B2hTTjcp5/?mibextid=wwXIfr,Telegram Channel: https://t.me/Metfone_WiFi