សមាគមសិល្បករខ្មែរ ចូលរួមប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»
25-06-2026 15:46
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសិល្បករសិល្បការិនីនៃសមាគមសិល្បករខ្មែរ បានចូលរួមប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំឡើង «ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នៅសាលមហោស្រព កោះពេជ្រ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រព្រឹត្តិក្រោមអធិបតីភាពលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីបណ្តាក្រសួង ស្ថាប័ន អង្គភាពជាសមាជិក អ.ជ.ប.គ.ញ. នាយឧត្តមសេនីយ៍ អគ្គលេខាធិការ លោក លោកស្រី អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គទូតនៃបណ្តាប្រទេសជាមិត្ត អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋានកងទ័ពចំណុះក្រសួងការពារជាតិ មន្ត្រី អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. សរុបចំនួន ៣២៨៧នាក់៕





















