អ្នកជំនាញបង្ហាញការប្រមាន តែក្រុមហ៊ុន CATL ប្រកាសថា អាគុយសូដ្យូម (Sodium) បានត្រៀមខ្លួនរួចរាល់សម្រាប់រថយន្ត EV ទោះត្រូវរង់ចាំច្រើនឆ្នាំទៀត
26-06-2026 09:21
(បរទេស)៖ ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក CATL បានប្រកាសនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (Davos) ឱ្យដឹងថា បច្ចេកវិទ្យាអាគុយសូដ្យូម (Sodium-ion) របស់ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងផលិតចេញ ដោយរំពឹងថានឹងមានរថយន្តអគ្គិសនី ចំនួនពី ១០,០០០ ទៅ ២០,០០០គ្រឿង អាចទទួលបានការបំពាក់អាគុយប្រភេទថ្មីនៅក្នុងឆ្នាំ២០២៦ នេះ ។
ជាមួយគ្នានេះក្រុម CATL ព្រមទាំងបានបង្ហាញថាបច្ចេកវិទ្យាថ្មី «Tener Sodium» ដែលអាចសាកថ្មបាន ១៥,០០០ដង និងធន់ជាមួយសីតុណ្ហភាពត្រជាក់ខ្លាំងដល់ -20°C។
ទោះជាយ៉ាងណា លោក Wu Zuyu ប្រធានក្រុមហ៊ុនផ្ទុកថាមពល Hithium បានចេញមុខព្រមានថា ខ្សែច្រវាក់ផ្គត់ផ្គង់សកលនៃអាគុយសូដ្យូមនេះ ត្រូវការពេលវេលាយ៉ាងតិច ៥ឆ្នាំទៀត ទើបមានភាពជាក់លាក់ និងមានតម្លៃសមរម្យសម្រាប់ការផលិតក្នុងទ្រង់ទ្រាយធំ ដោយការចែកចាយទៅកាន់ទីផ្សារអន្តរជាតិ នឹងត្រូវពន្យារពេលរហូតដល់ពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខ។
សូមជម្រាបថា យោងតាមគោលការណ៍លផលិតថ្មីរបស់ក្រុម CATL គឺជាការជំរុញការផលិតអាគុយសូដ្យូមនេះជំនាន់ថ្មី ត្រូវបានធ្វើឡើងដើម្បីការពារហានិភ័យពីការប្រែប្រួលតម្លៃនៃសារធាតុលីចូម (Lithium) នាពេលបច្ចុប្បន្ន។
បច្ចុប្បន្ន ក្រុមហ៊ុន CATL កំពុងជំរុញយុទ្ធសាស្ត្រអាគុយសូដ្យូមនេះ ដើម្បីជាឧបករណ៍គ្រប់គ្រងហានិភ័យ និងការពារប្រឆាំងនឹងការប្រែប្រួលតម្លៃយ៉ាងគំហុកនៃសារធាតុលីចូម (Lithium Carbonate) ដែលបានហក់ឡើងខ្ពស់ខ្លាំងនាពេលកន្លងមក។ ក្រុមហ៊ុនរំពឹងថា តម្លៃដើមនៃអាគុយសូដ្យូមនឹងអាចធ្លាក់ចុះមកស្មើនឹងតម្លៃអាគុយលីចូម (Lithium-ion) នៅត្រឹមចុងឆ្នាំ ២០២៦ នេះ ខណៈដែលការចែកចាយក្នុងប្រទេសចិននឹងចាប់ផ្តើមក្នុងខែកញ្ញាឆ្នាំនេះ៕





