Hikvision រៀបចំសន្និសីទកំពូលឆ្នាំ២០២៦ ដោយបង្ហាញពីការច្នៃប្រឌិតថ្មីឈានមុខដែលជំរុញដោយបច្ចេកវិទ្យា AIoT សម្រាប់អនាគតនៃវិស័យធនាគារនៅកម្ពុជា

26-06-2026 22:39

(ភ្នំពេញ)៖ ក្រុមហ៊ុន Hikvision នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំសន្និសីទកំពូលនៃធនាគារកម្ពុជា ឆ្នាំ២០២៦ (Cambodia Banking Summit 2026) ក្រោមប្រធានបទ៖ «SENSE Beyond, AIoT Together: Growth Through Innovation» ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះបានប្រមូលផ្តុំអ្នកជំនាញក្នុងវិស័យធនាគារ ថ្នាក់ដឹកនាំផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងដៃគូឧស្សាហកម្មជាច្រើនរូបដើម្បីរួមគ្នាស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យា AIoT អាចជួយគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍ និងការច្នៃប្រឌិតកាន់តែមានភាពជឿនលឿនក្នុងវិស័យធនាគារ ប្រកបដោយភាពជោគជ័យ នៅសណ្ឋាគារ SUN & MOON Riverside។

នៅក្នុងបរិបទដែលបណ្តាធនាគារកំពុងបន្តជម្រុញការផ្លាស់ប្តូរឌីជីថលឱ្យកាន់តែមានភាពប្រសើរជាងមុន ស្ថាប័នហិរញ្ញវត្ថុកំពុងស្វែងរកវិធីសាស្ត្រដែលឆ្លាតវៃ និងកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាព ដើម្បីបង្កើនភាពងាយស្រួលនៃការប្រតិបត្តិការ និងផ្តល់ជូននូវបទពិសោធន៍ដ៏មានសុវត្ថិភាពខ្ពស់ជូនដល់អតិថិជន។ ឈរលើបរិបទនេះសន្និសីទកំពូលនៃធនាគារកម្ពុជាឆ្នាំ២០២៦ បានដើរតួជាវេទិកាមួយសម្រាប់ភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរទស្សនស្តីពី ការយល់ដឹងបែបឆ្លាតវៃ ការគ្រប់គ្រងហានិភ័យជាមុន ការធ្វើសហប្រតិបត្តិការរួមគ្នា និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។

លោក Derek Yang អគ្គនាយកនៃក្រុមហ៊ុន Hikvision ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា បច្ចេកវិទ្យា AIoT កំពុងបើកទំព័រថ្មីសម្រាប់វិស័យធនាគារ ដោយជួយឱ្យស្ថាប័នហរិញ្ញវត្ថុនានាអាចផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅមានកម្រិត ទៅជាការប្រតិបត្តិការបែបឆ្លាតវៃ ប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះហានិភ័យផ្សេងៗ។

លោក Derek Yang បានបន្ថែមទៀតថា តាមរយៈសន្និសីទកំពូលនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយស្ថាប័នហិរញ្ញវត្ថុ និងដៃគូសហការ នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយដែលជួយពង្រឹងប្រព័ន្ធសុវត្ថិភាព បង្កើនប្រសិទ្ធភាពការងារ និងការរីកចម្រើនប្រកបដោយចីរភាពនាពេលខាងមុខ។

ការស្វែងយល់ពីអនាគតនៃវិស័យធនាគារដែលជំរុញដោយ AIoT៖ នៅក្នុងឱកាសនៃសន្និសីទកំពូលនេះ ក្រុមហ៊ុន Hikvision បានដាក់បង្ហាញនូវបច្ចេកវិទ្យាដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងវិស័យធនាគារ។ អ្នកចូលរួមទស្សនាបានទទួលបទពិសោធន៍ផ្ទាល់ជាមួយ សមត្ថភាពឆ្លាតវៃរបស់បច្ចេកវិទ្យា AIoT ប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នា និងដំណោះស្រាយផ្អែកលើតម្រូវការជាក់ស្តែង ដែលឆ្លើយតបទៅនឹងតម្រូវការកំពុងវិវត្តឥតឈប់ឈររបស់ស្ថាប័នហិរញ្ញវត្ថុនាសម័យទំនើបនេះ។

ការតាំងពិព័រណ៍នៃសន្និសីទកំពូលនេះមានការបង្ហាញសាកល្បងយ៉ាងច្រើនសំបូរបែបរួមមានដូចជា៖ តំបន់ទទួលភ្ញៀវឆ្លាតវៃ បន្ទប់អតិថិជន VIP ឃ្លាំងសុវត្ថិភាព តំបន់គ្រប់គ្រងសាច់ប្រាក់ តំបន់ជុំវិញអគារ ការគ្រប់គ្រងចំណតយានយន្ត បរិស្ថានម៉ាស៊ីន ATM និងតំបន់ប្រតិបត្តិការសំខាន់ៗផ្សេងទៀត។ ការបង្ហាញទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ឱ្យឃើញពីរបៀបដែល បច្ចេកវិទ្យាវីដេអូឆ្លាតវៃ ប្រព័ន្ធគ្រប់គ្រងការចូលចេញ ប្រព័ន្ធជូនដំណឹង និងវេទិកាគ្រប់គ្រងទាំងមូល អាចដំណើរការរួមគ្នាដើម្បីជំរុញដល់ប្រតិបត្តិការធនាគារឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពកាន់តែខ្ពស់

បទពិសោធន៍ជាក់ស្តែងដ៏សម្បូរបែបសម្រាប់ស្ថាប័នហិរញ្ញវត្ថុទំនើប សន្និសីទកំពូលនេះបានគូសបញ្ជាក់ពីបរិស្ថានសំខាន់ៗនៅក្នុងវិស័យធនាគារ ដែលទាមទារជាចាំបាច់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងការយល់ដឹងពីការប្រតិបត្តិការបែបឆ្លាតវៃ។ ចំពោះប្រព័ន្ធធនាគារឆ្លាតវៃ និងសេវាកម្មអតិថិជន VIP ក្រុមហ៊ុន Hikvision បានដាក់បង្ហាញនូវដំណោះស្រាយដោយប្រព័ន្ធគ្រប់គ្រងភ្ញៀវចូល-ចេញឆ្លាតវៃដែលជួយអោយស្ថាប័នធនាគារក្នុងការលើកកម្ពស់សុវត្ថិភាពរបស់អតិថិជន និងបង្កើនប្រសិទ្ធភាពសេវាកម្មថែមមួយកម្រិតទៀត។

ចំពោះតំបន់ដែលចាំបាច់មានសុវត្ថិភាពខ្ពស់ដូចជាតំបន់គ្រប់គ្រងសាច់ប្រាក់និងឃ្លាំងសុវត្ថិភាព អ្នកចូលរួមបានទស្សនាបច្ចេកវិទ្យាត្រួតពិនិត្យតាមពេលវេលាជាក់ស្តែងកម្រិតខ្ពស់និងបច្ចេកវិទ្យាការពារពហុមុខងារដែលត្រូវបានរចនាឡើងដើម្បីជួយការពារទ្រព្យសកម្មនៃហិរញ្ញវត្ថុសំខាន់ៗ។ ចំពោះបរិវេណជុំវិញ និងតំបន់ចំណតរថយន្ត Hikvision បានដាក់បង្ហាញប្រព័ន្ធស្វែងរកនិងបង្ការហានិភ័យទាន់ហេតុការណ៍ រួមជាមួយការគ្រប់គ្រងការធ្វើដំណើររបស់យានយន្តដំណើរការដោយ AI ដែលជួយគាំទ្រដល់ការការពារកាន់តែមានប្រសិទ្ធភាពនៅទូទាំងសាខា និងបរិវេណស្ថាប័នទាំងមូលផងដែរ។

ការដាក់បង្ហាញដំណោះស្រាយអន្តរកម្មបន្ថែមលើការបង្ហាញដែលផ្អែកលើទិដ្ឋភាពជាក់ស្តែង អ្នកចូលរួមទាំងអស់ក៏បានស្វែងយល់ និងធ្វើការជ្រាបច្បាស់ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Hikvision ដែលផ្តោតលើវិស័យធនាគារផងដែរ។ ការតាំងបង្ហាញចំពោះដំណោះស្រាយធនាគារឆ្លាតវៃនេះ បានបង្ហាញពីរបៀបដែលកម្មវិធីបំពាក់ដោយបច្ចេកវិទ្យា AIoT អាចជួយគាំទ្រការគ្រប់គ្រងសុវត្ថិភាពប្រចាំថ្ងៃ បង្កើនភាពងាយស្រួលនៃប្រតិបត្តិការ និងលើកកម្ពស់ប្រសិទ្ធភាពសេវាកម្ម ។

ជាមួយគ្នានេះដែរ ការស្វែងយល់ផ្ទាល់ពី មជ្ឈមណ្ឌលបញ្ជាការរួមគ្នា បានអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងកណ្តាលដែលរួមបញ្ចូលគ្នានូវប្រព័ន្ធសុវត្ថិភាពវីដេអូ ប្រព័ន្ធផ្តល់សញ្ញាអាសន្ន និងការសម្របសម្រួលគ្រប់គ្រងពហុទីតាំងដើម្បីជម្រុញឱ្យការគ្រប់គ្រងសុវត្ថិភាពនៅតាមបណ្តាសាខា និងទីតាំងអគារនានាកាន់តែមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ Hikvision ក៏បានបង្ហាញនូវដំណោះស្រាយគ្រប់គ្រងទ្រព្យសកម្មសំខាន់ៗ ដែលត្រូវបានរចនាឡើងសម្រាប់តំបន់ម៉ាស៊ីន ATM តំបន់សេវាកម្មសាច់ប្រាក់និងបរិស្ថានអគារធនាគារដែលមានតម្លៃខ្ពស់ផ្សេងទៀត។

ការផ្លាស់ប្តូរចំណេះដឹងជាយុទ្ធសាស្ត្រ និងការបង្កើតទំនាក់ទំនងក្នុងឧស្សាហកម្មធនាគារសន្និសីទកំពូលនេះ ក៏បានរៀបចំវេទិកាស្តីពីនវានុវត្តន៍ធនាគារនាពេលអនាគតដើម្បីផ្តល់ជាវេទិកាសម្រាប់ការពិភាក្សាក្នុងឧស្សាហកម្ម និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ វគ្គសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ការការពារអនាគត៖ នវានុវត្តន៍ AIoT និងភាពធន់នៃការប្រតិបត្តិការក្នុងវិស័យធនាគារទំនើប»បានគិតគូរយ៉ាងស៊ីជម្រៅអំពីរបៀបដែលបច្ចេកវិទ្យា AIoT អាចជួយដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការកសាងប្រតិបត្តិការដែលកាន់តែរឹងមាំ ឆ្លាតវៃ និងមានភាពជឿនលឿនជាងមុន។

ការពិភាក្សាបានផ្តោតលើការផ្លាស់ប្តូរឌីជីថល ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិធីសាស្ត្រជាក់ស្តែងក្នុងការដាក់ពង្រាយប្រព័ន្ធសុវត្ថិភាពឆ្លាតវៃនៅក្នុងបរិស្ថានធនាគារ។ ព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសក្នុងការបង្កើតទំនាក់ទំនងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយបានប្រមូលផ្តុំថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុ ស្ថាប័ននិយ័តកម្មអ្នកជំនាញបច្ចេកវិទ្យា និងដៃគូសហការក្នុងឧស្សាហកម្មនេះ នៅក្នុងបរិយាកាសដ៏មានកិត្យានុភាព និងឧត្តមភាព។

ការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យធនាគារតាមរយៈបច្ចេកវិទ្យា AIoT តាមរយៈការរួមបញ្ចូលគ្នានៃការដាក់បង្ហាញដំណោះស្រាយដ៏សម្បូរបែប និងការផ្លាស់ប្តូរចំណេះដឹងជាយុទ្ធសាស្ត្រ សន្និសីទកំពូលធនាគារកម្ពុជាឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន Hikvision ក្នុងការគាំទ្រដល់ឧស្សាហកម្មហិរញ្ញវត្ថុ ជាមួយនឹងនវានុវត្តន៍បច្ចេកវិទ្យា AioT ដែលអាចអនុវត្តបានជាក់ស្តែង។ ព្រឹត្តិការណ៍នេះក៏បានគូសបញ្ជាក់បន្ថែមពីរបៀបដែលបច្ចេកវិទ្យាឆ្លាតវៃ អាចជួយដល់គ្រប់ស្ថាប័នហិរញ្ញវត្ថុក្នុងការលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងរួមគ្នាកសាងវិស័យធនាគារកាន់តែរឹងមាំសម្រាប់អនាគត៕