រថយន្តភីកអាប់ All-New Triton Athlete 4WD ដែលបង្កើតឡើងដើម្បី«Explore Your Bold Adventure» ប្រកាស ដាក់លក់ជាផ្លូវការក្នុងតម្លៃ ៤៨ ៩០០ដុល្លារ

28-06-2026 16:18

(ភ្នំពេញ)៖ ក្រុមហ៊ុន Mitsubishi Motors Cambodia បានសម្ពោធជាផ្លូវការនូវរថយន្ត All-New Mitsubishi Triton Athlete នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (Aeon3) ដោយបាននាំមកនូវស្តង់ដារថ្មីនៃភាព «Smart Premium» សម្រាប់ទីផ្សាររថយន្តភីកអាប់ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា។

ក្នុងពេលដែលប្រទេសកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងម្ចាស់រថយន្តជំនាន់ថ្មីដែលប្រើប្រាស់រថយន្តភីកអាប់សម្រាប់ទាំងការងារ គ្រួសារ និងការធ្វើដំណើរទៅតាមខេត្ត រថយន្តមិនត្រឹមតែត្រូវមានសមត្ថភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្ហាញពីភាពជោគជ័យ ធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ និងជាជម្រើសដ៏ឆ្លាតវៃក្នុងការកាន់កាប់។

ទោះជាយ៉ាងនេះក្តី អតិថិជនក្នុងស្រុកតែងតែជួបប្រទះនឹងការសម្រេចចិត្តដ៏លំបាក រវាងរថយន្តដែលកម្លាំងខ្លាំងតែស៊ីសាំង ឬរថយន្តដែលសន្សំសំចៃតែមានកម្លាំងខ្សោយ; រវាងរថយន្តដែលរឹងមាំសម្រាប់ដឹកជញ្ជូនតែមិនផ្តល់ផាសុកភាពដល់ក្រុមគ្រួសារ ឬរថយន្តដែលមានផាសុកភាពតែមិនអាចបើកបរក្នុងស្ថានភាពផ្លូវលំបាកបាន។

លោក ឡា ឧត្តម ប្រធានផ្នែកទីផ្សារ នៅក្រុមហ៊ុន Mitsubishi Motors Cambodia បានមានប្រសាសន៍ថា៖ «អតិថិជនរបស់ Mitsubishi មិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសចំពោះអ្វីមួយនោះទេ។ លោកអ្នកនឹងទទួលបានរថយន្តភីកអាប់ដែលមានសមត្ថភាពពិតប្រាកដ មានភាពលេចធ្លោ និងធានាសុវត្ថិភាពដល់ក្រុមគ្រួសារ ក្នុងតម្លៃដ៏សមរម្យបំផុត។ All New Triton Athleteផ្លាស់ប្តូរការធ្វើដំណើរដ៏ធម្មតា ឱ្យទៅជាការផ្សងព្រេងដ៏អស្ចារ្យ«Explore Bolder Adventure»

«Triton Athlete កែប្រែបទពិសោធន៍បើកបររបស់អ្នក ឱ្យកាន់តែរឹងមាំ និងជឿជាក់ តាមរយៈគុណសម្បត្តិសំខាន់ៗទាំង ៣៖

១. Bolder Capability: បំពាក់ដោយម៉ាស៊ីន Bi-Turbo Hyper Power ដែលផ្តល់កម្លាំង 204 PS និង 470 Nm ដែលជាម៉ាស៊ីនម៉ាស៊ូត 2.4L ខ្លាំងបំផុតក្នុងកម្រិតថ្នាក់របស់ខ្លួន រួមជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ និងចង្កូតអេឡិចត្រូនិច (Electronic Power Steering)។ប្រព័ន្ធ Super Select 4WD-II ជាមួយនឹងរបៀបបើកបរ ៧ជម្រើស និងកម្ពស់ពីដី ២២៨mm អាចឱ្យរថយន្តឆ្លងកាត់ជំនន់ទឹកភ្លៀង និងផ្លូវខេត្តដ៏លំបាកបានយ៉ាងងាយស្រួល។

២. Bolder Your Success: ការរចនាបែប រចនាបថ Dynamic Shield ដ៏ទាក់ទាញ បន្ថែមភាពលេចធ្លោជាមួយ Sports Bar ដែលរចនាឡើងយ៉ាងពិសេស កង់អាលុយមីញ៉ូមពីរពណ៌ និងភ្លើង Full-LEDផ្តល់នូវភាពលេចធ្លោភ្លាមៗ។ ផ្នែកខាងក្នុងរចនាដោយស្បែក ATHLETE ពីរពណ៌, ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone, ការតភ្ជាប់ឥតខ្សែ និងកាប៊ីនដែលស្ងាត់ល្អ (quiet NVH interior) ផ្តល់នូវភាពប្រណីតមិនចាញ់រថយន្ត SUV។

៣. Bolder Confidence: ប្រព័ន្ធសុវត្ថិភាពត្រូវបានធានាដោយ ADAS Package B, ពោងសុវត្ថិភាព 8 SRS ដែលត្រូវបានគិតគូរឡេីង ដើម្បីគោលដៅស្តង់ដារសុវត្ថិភាព 5-star ASEAN NCAP និងប្រព័ន្ធកាមេរ៉ា 360° Multi-Around Monitor។ មកជាមួយនឹងម៉ាស៊ីន Bi-Turbo ដែលកម្រិតសុីសាំងប្រហែល 7.7 L/100km សម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវនិងសេវាកម្មក្រោយការលក់ទូទាំងប្រទេស ជាមួយនឹងអ្នកបច្ចេកទេសដែលបានហ្វឹកហាត់តាមស្តង់ដាររោងចក្រ និងគ្រឿងបន្លាស់សុទ្ធ ធានាបាននូវទំនុកចិត្តក្នុងការកាន់កាប់រថយន្ត។

តម្លៃ Smart Premium និងការដាក់លក់ ខណៈពេលដែលរថយន្ត All-New Triton Athlete 4WD មិនត្រឹមតែមានភាពប្រណីត និងបច្ចេកវិទ្យា ដែលសម្របខ្លួនបានល្អបំផុតសម្រាប់ផ្លូវថ្នល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃដ៏អស្ចារ្យត្រឹមតែ ៤៨,៩០០ដុល្លារ ។ ជាងនេះទៅទៀត ក្រុមហ៊ុន មានសេវាកម្មហិរញ្ញប្បទានងាយៗ និងបណ្តាញជួសជុលទូទាំងប្រទេស ដែលធានាទំនុកចិត្តដោយក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០០៧មកម្ល៉េះ។

រថយន្ត Triton Athleteនេះមានដាក់បង្ហាញជូនលោកអ្នកនៅ ថ្ងៃទី ២៦រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (អ៊ីអន ៣)
• លេខទូរស័ព្ទទំនាក់ទំនងៈ 011 999 892 / 010 999 892
• Facebook Page: Mitsubishi Motors Cambodia
• Tiktok: Mitsubishi Cambodia៕