ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខផលិតផលបារីម៉ាក «ESSE, ESSE CHANGE, RAISON, PINE និង ZEST» របស់ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច
29-06-2026 16:16
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចាក់ចាយផ្ដាច់មុខផលិតផលបារីម៉ាក «ESSE, ESSE CHANGE, RAISON, PINE និង ZEST» របស់ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
សេចក្ដីជូនដំណឹង បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលជាច្រើនមុខ របស់ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ដែលទទួលបានពីក្រុមហ៊ុន KT&G Corporation ប្រទេសកូរ៉េ ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលក្រសួងបានតម្កល់ទុករួចហើយ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖






