ខ្សែប្រយុទ្ធចាស់វស្សា Lewandowski ផ្លាស់ទៅចូលរួមជាមួយ Chicago នៅ MLS រហូតដល់ឆ្នាំ២០២៨
30-06-2026 09:37
(បរទេស)៖ ប្រធានក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បានចុះកិច្ចសន្យាលេងឱ្យក្លិប Chicago Fire ស្ថិតក្នុងក្របខណ្ឌ Major League Soccer ដល់ឆ្នាំ២០២៨ ក្រោយចាកចេញពីក្លិប FC Barcelona ពីលីគ La Liga រដូវកាលមុនរួចមក។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ បានឈ្នះពាន La Liga ៣លើកជាមួយក្រុម អ្នកមានបុណ្យ មុនពេលកិច្ចសន្យាចាស់រយៈពេល ៤ឆ្នាំត្រូវបានអស់សុពលភាពនៅចុងបញ្ចប់រដូវកាលឆ្នាំ២០២៥-២៦ ក្នុងនាមខ្សែប្រយុទ្ធដែលផុតកិច្ចសន្យាជាមួយ Bayern Munich របស់អាល្លឺម៉ង់ទៀតផង។
Robert ត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករទី១ នៅក្របខណ្ឌ MLS ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេ ក្នុងនាមខ្សែប្រយុទ្ធដែលទាត់បញ្ចូលទីបានច្រើនជាងគេសម្រាប់ប៉ូឡូញ ដែលស្ថិតក្នុងការចង់បានពីក្លិប AC Milan និងក្រុមមកពី Saudi Pro League ថែមទៀតផង។
គួរបញ្ជាក់ផងថា ការសម្រេចចិត្តជ្រើសរើសលេងឱ្យក្លិប Chicago ក៏ព្រោះតែទីនេះ ជាបណ្តុំនៃប្រជាជនប៉ូឡូញមករស់នៅទីក្រុងនៃសហរដ្ឋអាមេរិក ដែលបង្កើតបានជាសហគមន៍ដ៏ធំមួយនាពេលនេះដែរ៕



