ធនាគារ «ខេប៊ីប្រាសាក់» ផ្ដល់ជូនសេវាលេខគណនីពិសេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧

01-07-2026 14:07

(ភ្នំពេញ)៖ ដើម្បីផ្តល់បទពិសោធន៍ធនាគារដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការ សេវាលេខគណនីពិសេស (Special Account Number) ដែលផ្តល់ឱកាសដល់អតិថិជន ក្នុងការជ្រើសរើសលេខគណនីធនាគារផ្ទាល់ខ្លួនជាលេខ ៩ខ្ទង់ ដែលមានភាពងាយស្រួលក្នុងការចងចាំ និងមានអត្ថន័យពិសេស ស្របតាមអត្តសញ្ញាណ បែបផែនរស់នៅ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។

ជាមួយនឹងសេវាកម្មថ្មីនេះ អតិថិជនអាចជ្រើសរើសលេខគណនី ៩ខ្ទង់ ដែលខ្លួនពេញចិត្ត ដូចជាលេខសំណាងហុងស៊ុយ លេខថ្ងៃខែពិសេស លំដាប់លេខស្វីតដែលងាយស្រួលចងចាំ ឬលេខដែលដូចនឹងលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលធ្វើឱ្យការប្រើប្រាស់សេវាធនាគារកាន់តែងាយស្រួល និងមានលក្ខណៈពិសេស។

ក្នុងឱកាសនៃការដាក់ឱ្យដំណើរការសេវាកម្មនេះ អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសដូចខាងក្រោម៖

- ឥតគិតថ្លៃ សម្រាប់ការជ្រើសរើសលេខគណនីពិសេស ដែលដូចនឹងលេខទូរស័ព្ទ ដែលបានចុះឈ្មោះនៅក្នុងប្រព័ន្ធរបស់ធនាគារ។
- បញ្ចុះតម្លៃ ៥០% ពីតម្លៃស្តង់ដារ សម្រាប់លេខគណនីពិសេសផ្សេងៗទៀត។ ប្រូម៉ូសិននេះផ្ដល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

សេវាលេខគណនីពិសេសនេះ អនុញ្ញាតឱ្យអតិថិជនបង្កើតអត្តសញ្ញាណសេវាធនាគារពិសេសរបស់ខ្លួន ទន្ទឹមនឹងការធ្វើឱ្យលេខគណនីកាន់តែងាយស្រួលក្នុងការចងចាំ សម្រាប់ការផ្ទេរប្រាក់ ការទូទាត់ និងប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ។ មិនថាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់អាជីវកម្មនោះទេ លេខគណនីដែលជ្រើសរើសតាមចំណង់ចំណូលចិត្ត នឹងបន្ថែមនូវភាពងាយស្រួល ភាពលេចធ្លោពិសេស និងប្រណីតភាព។

អតិថិជនអាចទិញលេខគណនីពិសេសនេះបាន នៅគ្រប់សាខារបស់ធនាគារ ខេប៊ីប្រាសាក់ ទូទាំងប្រទេស ឬតាមរយៈបុគ្គលិកផ្នែកលក់របស់ធនាគារ។ សូមអញ្ជើញមកកាន់សាខាធនាគារ ខេប៊ីប្រាសាក់ ដែលនៅជិតលោកអ្នកបំផុតនៅថ្ងៃនេះ ដើម្បីជ្រើសរើសលេខគណនីដែលឆ្លុះបញ្ចាំងពីលោកអ្នក, លេខដែលងាយចងចាំ មានអត្ថន័យ និងបង្ហាញពីភាពពិសេសរបស់លោកអ្នក៕