ឱកាសឈ្នះរង្វាន់ប្រាក់លាន នៅគ្រប់ស្ថានីយតេលាខ្មែរ
01-07-2026 14:26
(ភ្នំពេញ)៖ ស្ថានីយប្រេងឥន្ធនៈតេលាខ្មែរ បានសហការជាមួយ ធនាគារ ABA រៀបចំកម្មវិធី «ចាប់ឆ្នោតឈ្នះរង្វាន់ប្រាក់លានរៀល» ដែលមានរង្វាន់ទឹកប្រាក់សរុបរហូតដល់ ៥០០លានរៀល។
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់តេលាខ្មែរទាំងអស់ទូទាំងប្រទេស។ កម្មវិធីនេះ មានរយៈពេល៣ខែ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
អតិថិជនដែលចាក់ ប្រេងសាំង គីណេតិច, ប្រេងម៉ាស៊ូត គីណេតិច ឬ ឧស្ម័ន LPG ព្រីម ហើយធ្វើការទូទាត់ស្កេនតាម ABA Mobile KHQR ឬ ABA POS នឹងទទួលមានឱកាសចូលរួមចាប់វង្វាន់ដោយស្វ័យប្រវត្តិ។
ចំពោះលក្ខខណ្ឌនឹងត្រូវទទួលបានសន្លឹកឆ្នោត៖
១៖ ចំណាយចាប់ពី ៨,០០០ រៀល ដល់ ១៥៩,៩00 រៀល ទទួលបាន សន្លឹកឆ្នោតអេឡិចត្រូនិក ១ សន្លឹក។
២៖ ចំណាយចាប់ពី ១៦០,០០០ រៀលឡើងទៅ ទទួលបាន សន្លឹកឆ្នោតអេឡិចត្រូនិក ៣ សន្លឹក ដើម្បីបង្កើនឱកាសឈ្នះរង្វាន់កាន់តែច្រើន។
កម្មវិធីនេះនឹងធ្វើការចាប់រង្វាន់រកអ្នកឈ្នះចំនួន៣លើក ដូចខាងក្រោម៖
*ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៦ ស្វែងរកអ្នកឈ្នះរង្វាន់តូច មានទឹកប្រាក់ ៤០០,០០០រៀល ចំនួន២០០ នាក់
*ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៦ ស្វែងរកអ្នកឈ្នះរង្វាន់តូច មានទឹកប្រាក់ ៤០០,០០០រៀល ចំនួន២០០ នាក់
*ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៦ ស្វែងរកអ្នកឈ្នះធំចំនួន០៣ រង្វាន់ ដែលរង្វាន់ធំទី១ ទឹកប្រាក់ ១០០លានរៀលចំនួន០១ រង្វាន់ រង្វាន់ធំទី២ទឹកប្រាក់៣០លានរៀលចំនួន ០១ រង្វាន់ រង្វាន់ធំទី៣ទឹកប្រាក់១០លានរៀលចំនួន ០១ រង្វាន់ និងស្វែងរកអ្នកឈ្នះរង្វាន់តូចៗ មានទឹកប្រាក់ ៤០០,០០០រៀល ចំនួន៥០០នាក់បន្ថែមទៀត។
លើសពីនេះទៅទៀត ចាក់កាន់តែច្រើន ស្គេនទូទាត់តាម ABA Mobile KHQR កាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើន។ ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ៕
https://www.facebook.com/share/1EKgmwKF8C/?mibextid=wwXIfr



