កាន់តែពិសេស! តម្លៃប្រេងឥន្ធនៈបន្តធ្លាក់ចុះត្រឹម ៤,០៥០រៀល/លីត្រ ដូច្នេះអ្នកទិញរថយន្ត MG ឥឡូវនេះ នឹងទទួលបានការថែមជូនកាតសាំងរហូតដល់ ៨០០ដុល្លា ដែលអាចបើកបរបានលើស ១២,០០០Km

01-07-2026 14:38

(ភ្នំពេញ)៖ ដោយសារតម្លៃប្រេងឥន្ធនៈ បានកំពុងបន្តធ្លាក់ចុះទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក ហើយថ្ងៃនេះ ក្រសួងបានប្រកាសអំពី តម្លៃប្រេងឥន្ធនៈដែលធ្លាក់ចុះមកត្រឹម ៤,០៥០រៀល/លីត្រប៉ុណ្ណោះ ដូច្នេះហើយអ្នកបើកបររថយន្តជាច្រើនកំពុងរីករាយនឹងការធ្វើដំណើរ ដែលមានការចំណាយលើថ្លៃប្រេងឥន្ធនៈកាន់តែទាបជាងធម្មតា។

ស្របពេលដែលតម្លៃប្រេងឥន្ធនៈចុះថោកជាងមុន វាបានជួយកាត់បន្ថយដល់ការចំណាយប្រចាំខែប្រចាំថ្ងៃសម្រាប់លោកអ្នករួចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ កញ្ចប់ប្រម៉ូសិន Free ប្រេងឥន្ធនៈឥតគិតថ្លៃរបស់ MG បានធ្វើឱ្យម្ចាស់រថយន្តកាន់តែទទួលបានអត្ថប្រយោជន៏ ដ៏សម្បូរបែប ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តអាចបើកបរបានរយៈចម្ងាយកាន់តែឆ្ងាយជាងមុនដោយមិនចាំបាច់ចំណាយលើថ្លៃប្រេងឥន្ធនៈ។

នៅពេលគិតមើលដំបូង មនុស្សមួយចំនួនអាចគិតថាតម្លៃប្រេងឥន្ធនៈចុះថោក បានធ្វើឱ្យការថែមជូនប្រេងឥន្ធនៈមិនសូវមានតម្លៃ ប៉ុន្តែតាមពិតទៅគឺផ្ទុយពីការពិត។ នៅពេលដែលតម្លៃប្រេងឥន្ធនៈកាន់តែចុះថោក គឺមានន័យថាអ្នកអាចទទួលបានប្រេងឥន្ធនៈបានកាន់តែច្រើនលីត្រ ដែលអនុញ្ញាតឱ្យអ្នកអាចបើកបរធ្វើដំណើរបានរយៈចម្ងាយឆ្ងាយជាងមុន។ នេះមានន័យថាតម្លៃទឹកលុយនៃកញ្ចប់ថែមប្រេងឥន្ធនៈរបស់ MG សម្រាប់អតិថិជនរបស់ពួកគេគឺអាចពង្រីករយៈចម្ងាយបើកបរបានកាន់តែវែង។

ឧទាហរណ៍ ជាមួយនឹងតម្លៃប្រេងឥន្ធនៈបច្ចុប្បន្នត្រឹមតែ ៤,០៥០រៀល/លីត្រ ហើយអតិថិជនរបស់ MG អាចរីករាយនឹងចម្ងាយបើកបរដ៏គួរឲ្យចាប់អារម្មណ៍ តាមរយៈការផ្តល់ជូនកញ្ចប់ប្រម៉ូសិនពិសេស។ ប្រសិនបើតម្លៃប្រេងឥន្ធនៈកាន់តែធ្លាក់ចុះនាពេលអនាគត នោះអ្នកនឹងអាចទទួលបានប្រេងឥន្ធនៈ កាន់តែច្រើនលីត្រដូចគ្នា ដែលអនុញ្ញាតឱ្យអតិថិជនអាចបើកបរដោយមិនចាំបាច់ចំណាយបន្ថែម។ នេះជាតារាងប្រហាក់ប្រហែលរយៈចម្ងាយ បើកបរអាស្រ័យតាមម៉ូឌែលរថយន្តនិងកញ្ចប់ប្រម៉ូសិនរបស់ MG។

តួលេខទាំងនេះបានបង្ហាញថា ម្ចាស់រថយន្ត MG ដែលបានទិញក្នុងកញ្ចប់ប្រម៉ូសិននេះ អាចរីករាយជាមួយការបើកបរដោយគ្មានការព្រួយបារម្ភ លើការចំណាយថ្លៃប្រេងឥន្ធនៈ ក្នុងរយៈពេលជាច្រើនខែ។ ជាពិសេស MG ក៏ផ្តល់ជូន Free ប្តូរប្រេងម៉ាស៊ីនឥតគិតថ្លៃចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ អាស្រ័យតាមម៉ូដែលរថយន្ត MG នីមួយៗដែលបានបង្ហាញក្នុងតារាង ព្រមទាំង Free ការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃជារៀងរហូតផងដែរ។

ជាមួយគ្នានេះដែរ លោកអ្នកទទួលបានអត្ថប្រយោជន៏កាន់តែច្រើនពីរថយន្ត MG ZS Hybrid ដែលស័ក្តសមសម្រាប់អ្នកបើកបរ ដែលកំពុងស្វែងរកការសន្សំសំចៃលើថ្លៃប្រេងឥន្ធនៈ ដែលដំណើរការដោយបច្ចេកវិទ្យា Hybrid ដូចរថយន្តព្រូសគឺស៊ីប្រេងឥន្ធនៈទាបបំផុត។ ជាមួយប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាបត្រឹមតែ 4.2លីត្រ/100Km ដំណើរការដោយប្រព័ន្ធ Hybrid ព្រមទាំងមានការថែមជូនកាតសាំង $500 ពី MG នោះម្ចាស់រថយន្ត អាចបើកបរបានរយៈចម្ងាយឆ្ងាយជាង 12,000Km។ ដូច្នេះអតិថិជនអាចរីករាយនឹងការបើកបររាប់ពាន់គីឡូម៉ែត្រ ប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលមិនមានការចំណាយលើថ្លៃប្រេងឥន្ធនៈក្នុងរយៈពេលវែង។

សរុបមក តម្លៃប្រេងឥន្ធនៈកាន់តែចុះថោកគឺលោកអ្នកកាន់តែទទួលបានអត្ថប្រយោជន៏ច្រើនពី MG Cambodia មានដូចជា៖
• ថែមជូនកាតសាំងដោយឥតគិតថ្លៃរហូតដល់ $800
• Free ប្តូរប្រេងឥតគិតថ្លៃពី ១ឆ្នាំ ទៅដល់ ៣ឆ្នាំ អាស្រ័យលើម៉ូដែលរថយន្តដែលបានកំណត់
• ផ្តល់ជម្រើសច្រើនទាំងប្រភេទសាំងសុទ្ធ និង Hybrid
• ផ្តល់ជូនការធានារយៈពេលវែងរហូតដល់ ៥ឆ្នាំ និងមានការគាំទ្រថែទាំពីមជ្ឈមណ្ឌលផ្លូវការរបស់ MG Cambodia
• មានបណ្តាញសេវាកម្មផ្នែកលក់ និងផ្នែកជួសជុលទូទាំងប្រទេសចំនួន 4 សាខាក្នុងការផ្តល់នូវសន្តិភាពផ្លូវចិត្តកាន់តែខ្លាំង។

ដូច្នេះហើយ ដោយសារតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្នកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ នោះវាជាពេលវេលាដ៏ល្អបំផុត ដើម្បីបង្កើននូៈតម្លៃ នៃអត្ថប្រយោជន៏ពីការផ្តល់ជូន Free កាតសាំងឥតគិតថ្លៃរបស់ក្រុមហ៊ុន MG ដែលអនុញ្ញាតឱ្យអតិថិជន កាន់តែរីករាយក្នុងការធ្វើដំណើរកាន់តែច្រើន មិនថាជាលក្ខណៈគ្រួសារ ឬ បែបផ្ទាល់ខ្លួននោះទេ គឺទទួលបានភាពងាយស្រួលប្រចាំថ្ងៃកាន់តែច្រើនជាមួយការកាត់បន្ថយថ្លៃចំណាយប្រេងឥន្ធនៈ។

សូមជម្រាបដែរថា សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទំនាក់ទំនងតាមលេខ 099 988 255 / 010 882 552 / 088 8825 528 ឬឆាតទៅកាន់ផេកបុកផ្លូវការ MG Cambodia៕