អបអរសាទរ! រថយន្តអគ្គិសនីឆ្លាតវៃ «Z20» របស់ក្រុមហ៊ុន «Lynk & CO» សម្ពោធដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

01-07-2026 15:45

(ភ្នំពេញ)៖ ក្រុមហ៊ុន SDB Group បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃយុគសម័យយានយន្តអគ្គិសនី បានរៀបចំកម្មវិធីសម្ពោធជាមហោឡារិក និងប្រគល់រថយន្តអគ្គិសនីវៃឆ្លាត Lynk & Co Z20 ជាផ្លូវការ ក្នុងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលត្រឹមតែ ២២,៨០០ ដុល្លារ ក្រោមស្នាមញញឹម និងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់អតិថិជន។ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាយានយន្តអគ្គិសនី កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការផ្លាស់ប្តូរការរស់នៅឆ្ពោះទៅរកភាពស៊ីវិល័យ ប្រកបដោយនិរន្តរភាព ក្រុមហ៊ុន SDB Group ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តម៉ាកល្បីកម្រិតអន្តរជាតិ Lynk & Co ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្កើតព្រឹត្តិការណ៍ដ៏រំភើប និងអស្ចារ្យបំផុតប្រចាំឆ្នាំ តាមរយៈការរៀបចំកម្មវិធី «ការសម្ពោធជាផ្លូវការ និងប្រគល់រថយន្តម៉ូដែលថ្មី Lynk & Co Z20»

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងនៅក្នុងអគារតាំងបង្ហាញដ៏ទំនើប នៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ Lynk & Co Space Phnom Penh ដែលជាបេះដូងនៃការបង្ហាញបច្ចេកវិទ្យាយានយន្តឈានមុខគេ។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដៃគូយុទ្ធសាស្ត្រ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងអតិថិជន និងអ្នកគាំទ្រក្រុមហ៊ុន Lynk & Co យ៉ាងច្រើនកុះករ ដែលធ្វើឱ្យបរិយាកាសនៅក្នុងសាលពិព័រណ៍ទាំងមូលពោរពេញដោយភាពអ៊ូអរ រំភើប និងស្ញប់ស្ញែងជាពន់ពេក។

លោក Henry Hu អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន SDB Group បានថ្លែងស្វាគមន៍ និងចែករំលែកយ៉ាងស៊ីជម្រៅ ជាមួយភ្ញៀវកិត្តិយសទាំងអស់ អំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន។ លោក Hu បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនកម្ពុជាទាំងអស់ ដែលតែងតែផ្តល់ទំនុកចិត្តយ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងដល់ម៉ាកសញ្ញ Lynk & Co ព្រមទាំងរថយន្តម៉ូដែល Z20 ថ្មីស្រឡាងនេះ។

លោក Henry Hu បន្តថា «ថ្ងៃនេះ យើងនាំយករថយន្តអគ្គិសនីជំនាន់ថ្មី ដែលមានគុណភាពឈានមុខគេលើពិភពលោកគឺ Lynk & Co Z20 មកកាន់ទីផ្សារប្រទេសកម្ពុជា។ នេះមិនត្រឹមតែជាការបង្ហាញខ្លួន នៃផលិតផលដ៏ទំនើបចុងក្រោយបង្អស់នោះទេ ប៉ុន្តែវាគឺជាស្ពានចម្លងដ៏សំខាន់ដែលភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ ជីវិតដ៏ស្រស់បំព្រង និងអនាគតបៃតង។ យើងនឹងយកឱកាសនេះ ដើម្បីបន្តលើកកម្ពស់បទពិសោធន៍ម៉ាកសញ្ញា ពង្រីកប្រព័ន្ធអេកូឡូស៊ីយុទ្ធសាស្ត្រឱ្យកាន់តែទូលំទូលាយ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបង្កើតបទពិសោធន៍ធ្វើដំណើរដ៏ឆ្លាតវៃ ងាយស្រួល និងសម្បូរបែបសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា»

លោក Henry Hu ក៏បានប្រកាសបន្ថែមទៀតថា ក្រុមហ៊ុន SDB Group បានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ នេះជាសញ្ញាសម្គាល់នៃការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ នូវធនធានប្រកបដោយសក្តានុពលរបស់ភាគីទាំងសងខាង ដើម្បីរួមគ្នាបើកទំព័រថ្មីនៃការរួមបញ្ចូលគ្នារវាង «រថយន្តឆ្លាតវៃ និងជីវិតឌីជីថល»។ ទៅថ្ងៃអនាគត ក្រុមហ៊ុន SDB Group នឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាអភិវឌ្ឍន៍រយៈពេលវែង ដោយចាប់ដៃជាមួយការិយាល័យកណ្តាល Lynk & Co, ក្រុមហ៊ុន Cellcard និងដៃគូដទៃទៀត ដើម្បីបន្តពង្រឹងវត្តមាននៅក្នុងទីផ្សារកម្ពុជា បន្តធ្វើឱ្យប្រសើរឡើងនូវមុខងារផលិតផល និងសេវាកម្មក្រោយការលក់ បង្កើតតម្លៃដែលលើសពីការរំពឹងទុកសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការផ្លាស់ប្តូរ និងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជា។

ការបើកបង្ហាញរូបរាងដ៏ប្រណិតរបស់ Lynk & Co Z20 ជាមួយតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ធ្វើឱ្យបរិយាកាសក្នុងកម្មវិធីផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង
ខណៈពេលដែលការទន្ទឹងរង់ចាំយ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួមទាំងអស់ វិនាទីដ៏រំភើប និងអស្ចារ្យបំផុតនៃកម្មវិធីក៏បានចាប់ផ្តើម នោះគឺពិធីបើកវាំងននជាផ្លូវការ (Grand Opening) នៃរថយន្តអគ្គិសនីម៉ូដែលថ្មីចុងក្រោយបំផុត Lynk & Co Z20។ នៅក្រោមពន្លឺភ្លើងព័ណ៌ឆើតឆាយ សំឡេងតន្ត្រីដ៏រំភើបញាប់ញ័រ និងការបង្ហាញទម្រង់សិល្បៈដ៏រស់រវើក វាំងននត្រូវបានបើកឡើងជាផ្លូវការ ដោយបង្ហាញនូវរូបរាងដ៏ប្រណីត ទាន់សម័យ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់នៃ Lynk & Co Z20។

រថយន្ត Lynk & Co Z20 បានទាក់ទាញខ្សែភ្នែកភ្ញៀវចូលរួមទាំងអស់ភ្លាមៗ ជាមួយនឹងការរចនាម៉ូតយ៉ាងទាក់ទាញបែប Aerodynamic, ប្រព័ន្ធភ្លើង LED ដ៏ទំនើប និងផ្នែកខាងក្នុង (Interior) ដែលបំពាក់ដោយបច្ចេកវិទ្យា Digital Cockpit វៃឆ្លាតដែរផ្ដល់នូវផាសុកភាពខ្ពស់។ ក្រុមហ៊ុន SDB Group បានប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីលំដាប់ប្រណីត និងវៃឆ្លាត Lynk & Co Z20 នេះ ត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ ២២,៨០០ ដុល្លារ (22,800$) តែប៉ុណ្ណោះ!។

ដើម្បីជាការតបស្នងចំពោះអតិថិជនដែលបានជឿជាក់ និងធ្វើការកក់ទុកមុន ចាប់តាំងពីយុទ្ធនាការដំបូង ក្រុមហ៊ុន SDB Group ក៏បានរៀបចំពិធីប្រគល់រថយន្តវគ្គដំបូងបង្អស់ (First Delivery) យ៉ាងអធិកអធមនៅក្នុងកម្មវិធី។ នេះជាខណៈពេលដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រសម្រាប់ម្ចាស់រថយន្ត ដែលពួកគេបានក្លាយជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានសោរ និងការធ្វើជាម្ចាស់កម្មសិទ្ធិនៃរថយន្តអគ្គិសនីមួយនេះ។

កិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លា៖ ចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន Cellcard និងក្រុមហ៊ុនធានារ៉ាប់រងទូទៅអង្គរ (Angkor General Insurance) ដើម្បីផ្តល់ការការពារគ្រប់ជ្រុងជ្រោយក្នុងការប្រើប្រាស់រថយន្តចំណុចលេចធ្លោនៃពិធីសម្ពោធនេះ មិនត្រឹមតែស្ថិតនៅលើផលិតផល និងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ របស់ក្រុមហ៊ុន Lynk & Co ចំពោះជីវិតឌីជីថល និងសុវត្ថិភាពរបស់ម្ចាស់រថយន្តគ្រប់កាលៈទេសៈ។

ការភ្ជាប់ទំនាក់ទំនងឌីជីថល៖ ក្រុមហ៊ុន Cellcard ដែលជាដៃគូយុទ្ធសាស្ត្រ បានផ្តល់កាដូដ៏ពិសេស និងមានតម្លៃសម្រាប់ម្ចាស់រថយន្ត Lynk & Co Z20 ថ្មីគ្រប់រូប គឺស៊ីមកាតពិសេសដែលរចនាឡើង ដោយឡែកពីក្រុមហ៊ុន Cellcard ។ ស៊ីមកាតនេះភ្ជាប់មកជាមួយកញ្ចប់អ៊ីនធឺណិត 5G ល្បឿនលឿនផ្តាច់មុខ ដែលអាចដំណើរការយ៉ាងល្អឥតខ្ចោះ ជាមួយប្រព័ន្ធអ៊ីនធឺណិតឆ្លាតវៃនៅលើរថយន្ត Lynk & Co Z20 ធ្វើឱ្យម្ចាស់រថយន្តអាចរីករាយ ជាមួយប្រព័ន្ធឌីជីថលល្បឿនលឿន ដោយគ្មានការរអាក់រអួលក្នុងការបើកបរប្រចាំថ្ងៃ និងធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែមានភាពឆ្លាតវៃ និងរីករាយ។

ការការពារក្នុងការធ្វើដំណើរ៖ ក្រុមហ៊ុន SDB Group បានប្រកាសពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រស៊ីជម្រៅ ជាមួយក្រុមហ៊ុនធានារ៉ាប់រងទូទៅអង្គរ (Angkor General Insurance) ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូននូវកញ្ចប់ធានារ៉ាប់រងពិសេស ដែលរចនាឡើងយ៉ាងលម្អិតសម្រាប់ម្ចាស់រថយន្ត Lynk & Co Z20 ទាំងអស់។ ក្រុមហ៊ុនធានារ៉ាប់រងទូទៅអង្គរបានប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការផ្តល់ជូនម្ចាស់រថយន្ត Lynk & Co នូវសេវាកម្មទាមទារសំណងកម្រិត VIP យ៉ាងរហ័ស វិជ្ជាជីវៈ និងសេវាកម្មការពារ
សុវត្ថិភាព ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីធានាថាម្ចាស់រថយន្តគ្រប់រូបទទួលបានភាពកក់ក្តៅ និងទំនុកចិត្តទ្វេដងនៅពេលបើកបរ។ ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់អតិថិជននេះ បានបង្ហាញយ៉ាងច្បាស់ពីប្រព័ន្ធសេវាកម្ម ស្តង់ដារអន្តរជាតិខ្ពស់របស់ម៉ាកសញ្ញា Lynk & Co។

ភាពកម្មវិធីចាប់ឆ្នោតផ្សងសំណាងចំនួន ៤ វគ្គ បង្កើតភាពសប្បាយរីករាយពេញកម្មវិធី ភាពពេញចិត្តរបស់អតិថិជនលើសពីការរំពឹងទុក៖
ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ និងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី ក៏មានការបញ្ចូលនូវកម្មវិធីចាប់ឆ្នោតផ្សងសំណាង (Lucky Draw) ចំនួន ៤ វគ្គដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់។ ដំណើរការនៃការចាប់ឆ្នោតត្រូវបានធ្វើឡើង ដោយផ្អែកលើគោលការណ៍ចំហ និងតម្លាភាពបំផុត។ នៅពេលដែលអ្នកឈ្នះរង្វាន់ធំៗដូចជា គ្រឿងប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ និងកាដូអនុស្សាវរីយ៍ដ៏ប្រណិតៗ ត្រូវបានប្រកាសម្តងមួយៗ សំឡេងហ៊ោកញ្ជ្រៀវ និងការអបអរសាទរបានបន្លឺឡើងមិនដាច់ ដែលធ្វើឱ្យព្រឹត្តិការណ៍ទាំងមូលក្លាយជាកម្មវិធី ជួបជុំដ៏រីករាយបំបាត់ភាពនឿយហត់។

ពិធីសម្ពោធ និងប្រគល់រថយន្តថ្មី Lynk & Co Z20 នេះ ត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងលើសពីការរំពឹងទុក ជាមួយការកោតសរសើរមិនដាច់ពីមាត់។ សម្រាប់ក្រុមហ៊ុន SDB Group ជោគជ័យដ៏ធំបំផុតគឺការធ្វើឱ្យអតិថិជនគ្រប់រូប ដែលបានចូលរួមត្រឡប់ទៅវិញដោយភាពរីករាយ និងពេញចិត្តជាទីបំផុត។ ម្ចាស់រថយន្តដែលបានទទួលរថយន្ត នៅក្នុងកម្មវិធីបានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ដែលបានជ្រើសរើសរថយន្តអគ្គិសនីឆ្លាតវៃ Lynk & Co Z20 ដោយពួកគេបានលើកឡើងថា ការរចនាដ៏ស្រស់ស្អាត បច្ចេកវិទ្យាដ៏ទំនើប និងតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ២២,៨០០ ដុល្លារអាមេរិក គឺជាជម្រើសដ៏ល្អបំផុត និងមានតម្លៃសមរម្យបំផុត ដែលមិនធ្លាប់មាននៅក្នុងទីផ្សាររថយន្ត លំដាប់អន្តរជាតិនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លើសពីនេះ វត្តមានស៊ីមកាត Cellcard 5G, ការការពារកម្រិត VIP ពីក្រុមហ៊ុនធានារ៉ាប់រងអង្គរ ព្រមទាំងកម្មវិធីចាប់ឆ្នោតដ៏រីករាយ បានធ្វើឱ្យពួកគេមានអារម្មណ៍កក់ក្តៅ និងទទួលបានការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ ពីគ្រួសារធំរបស់ Lynk & Co។

ពិធីសម្ពោធដ៏អស្ចារ្យដែលរួមបញ្ចូលគ្នារវាងទស្សនីយភាព សំឡេង និងបច្ចេកវិទ្យាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពដ៏រឹងមាំរបស់ក្រុមហ៊ុន SDB Group ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំការផ្លាស់ប្តូរទីផ្សាររថយន្តថាមពលថ្មី នៅក្នុងប្រទេសកម្ពុជាផងដែរ។ គេអាចរំពឹងទុកបានថា រថយន្ត Lynk & Co Z20 ដែលមានបច្ចេកវិទ្យាឆ្លាតវៃ និងបរិស្ថានបៃតង នឹងទទួលបានការពេញនិយមយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយជាវត្តមានរថយន្តអគ្គិសនីដ៏ស្រស់ស្អាតបំផុត នៅលើដងផ្លូវនានាក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ព័ត៌មានបន្ថែម និងការកក់សម្រាប់ការបើកបរសាលក្បង (Test Drive) សូមទំនាក់ទំនងអាសយដ្ឋានអគារតាំងបង្ហាញ៖

១. Lynk & Co Space Phnom Penh (អគារតាំងបង្ហាញមជ្ឈមណ្ឌល Lynk & Co ភ្នំពេញ)។
២. Lynk & Co House (ស្ថិតនៅកែងស្តុបផ្លូវបំបែកទៅកាន់ផ្សារទំនើប អ៊ីអន ២ / AEON 2)។
ទូរស័ព្ទទំនាក់ទំនង៖ ០១៥ ៣៥ ៣៥ ៤៩ | ០៧៨ ៩១ ១៩ ៥០0។
ទំព័របណ្តាញសង្គមផ្លូវការ៖
១. ទំព័រ (Facebook): Lynk & Co Cambodia។
២. លីងទំព័រហ្វេសប៊ុក៖ : https://www.facebook.com/share/18cTD2w9m8/?mibextid=wwXIfr