ប្រជាពលរដ្ឋ បង្ហាញភាពរីករាយក្នុងការប្រើប្រាស់ App WOWNOW ដោយមានភាពងាយស្រួលហៅ និងមានតម្លៃសមរម្យ

01-07-2026 16:54

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា បានបង្ហាញការគាំទ្រ និងភាពរីករាយយ៉ាងខ្លាំង ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ WOWNOW (App WOWNOW) ដោយសារកម្មវិធីនេះជា Super App ដំបូងគេដែលមានមុខងារសម្បូរបែប ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរបន្ថែមទៀត។

បើតាមលោក ពេជ្រ ឡុងយ៉ា បុគ្គលិកធនាគារ បានបញ្ជាក់ថា បន្ទាប់ពី ឡានអគ្គិសិនី (EV Car) បានផ្អាកដំណើរការ គឺមានការប្រែប្រួលដោយសារតែពីមុន ខ្ញុំមានជម្រើសនូវក្នុងការធ្វើដំណើរមានពីរ ជិះឡានអគ្គិសិនី (EV Car)និង Tuk Tuk ផង។ ប៉ុន្ដែឥឡូវនេះ ដោយសារតែមានការបិទ ឡានអគ្គិសិនីទៅ ខ្ញុំមានជម្រើសតែមួយ គឺជិះ Tuk Tuk។ លោកបានបន្ដថា គួរតែមានជម្រើសសម្រាប់អតិថិជនមួយៗ ព្រោះគាត់មានតម្រូវការផ្សេងៗគ្នា អ្នកខ្លះថា ជិះ Tuk Tuk និងអ្នកខ្លះឡានអគ្គិសិនី មានភាពងាយស្រួល ទាំងនេះគឺជាការយល់ឃើញរបស់ភ្ញៀវ ក្នុងការធ្វើដំណើរដោយមានភាពងាយស្រួលផងដែរ។

លោក ពេជ្រ ឡុងយ៉ា បានបន្តថា សម្រាប់ការជិះ ឡានអគ្គិសិនី (EV Car) និង ជិះ Tuk Tuk មានភាពងាយស្រួលដូចគ្នា គ្រាន់តែជិះឡានអគ្គិសិនី មានបរិយាកាសស្ងាប់ស្ងាត់ មានម៉ាស៊ីនត្រជាក់ និងធ្វើដំណើរផ្លូវឆ្ងាយមានសុវត្ថិភាព ហើយសម្រាប់ Tuk Tuk គឺអាច Booking នៅជិតៗ និងពេលផ្លូវស្ទុះ អាច Booking Tuk Tuk ជិះភ្លាមៗបាន។

រីឯលោក ជួង រដ្ឋា ជាអ្នកបើកបរ Tuk Tuk របស់ក្រុមហ៊ុន WOWNOW បានឱ្យដឹងថា ការដែលចូលជាមួយក្រុមហ៊ុន WOWNOW គឺមានរយៈពេលខ្លី ប៉ុន្ដែក្រុមហ៊ុន បានផ្ដល់ទំនុកចិត្ដ និងបានផ្ដល់តម្លៃមួយសមរម្យ ហើយការកាត់ថ្លៃជើងសារមានតម្លៃធូរផងដែរ។ លោកថា ជាមធ្យមក្នុងមួយថ្ងៃ ប្រសិនបើខិតខំរត់អាចរកបានចន្លោះពី ២០បុង ទៅ២៥បុង ហើយប្រាក់ចំណូលអាចរកបានពីចន្លោះ ៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

ចំណែកលោក ស៊ន ដូប ជាអ្នកបើកបរ Tuk Tuk បានបន្តថា ការរត់កង់បីទើបតែបានក្នុងរយៈពេលតែមួយឆ្នាំនោះទេ មុនដំបូងឡើយ គឺមិនបានស្គាល់ក្រុមហ៊ុន WOWNOW ដោយសារតែបងប្រុសគាត់បានរត់Appរបស់ WOWNOW រកចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោកបានបន្ដទៀតថា WOWNOW អាចជួយឱ្យអ្នកបើកបរទទួលបានការបញ្ជាទិញជាប្រចាំ មានការគាំទ្រពីក្រុមការងារ និងមានឱកាសបង្កើនប្រាក់ចំណូល ហើយវាជាវេទិកាមួយដែលអាចជួយឱ្យអ្នកបើកបរធ្វើការបានកាន់តែងាយស្រួល និងមានស្ថិរភាពជាងមុន។

លោកបានបន្ថែមថា រាល់ថ្ងៃមានតែ app WOWNOW តែមួយនោះទេ ហើយក៏មិនមានការព្រួយបារម្ភទេ ពីព្រោះយើងឃើញថា មានបងប្អូនគាត់ឈប់ពីការងារមករត់កងបីជាដើម។ ហើយក៏សូមអរគុណក្រុមហ៊ុន WOWNOW ដែលបានបង្កើត app WOWNOW នេះឡើងដើម្បីឱ្យអ្នករត់កងបីរកប្រាក់ចំណូលចូល និងជួយដល់គ្រួសារ។

ជាមួយគ្នានេះ លោក ជា វណ្ណៈ ជាអ្នកបើកបរ Tuk Tuk បានបញ្ជាក់ថា៖ «ខ្ញុំទើបជាសមាជិកក្រុមហ៊ុន WOWNOW បានប្រហែលជា ៣សប្តាហ៍ទេ ជាដំបូងខ្ញុំរក app ផ្សេងចូលដើម្បីរកអាជីវកម្មដែរ ប៉ុន្តែភ្ជាប់មិនបាននោះទេ មានតែខាងក្រុមហ៊ុន WOWNOW គឺដើរទីផ្សារចល័ត ដែលធ្វើឱ្យខ្ញុំទទួលបាន app មួយនេះ ក្នុងការប្រកបរបរប្រចាំថ្ងៃ និងរកប្រាក់ចូលបានសមរម្យផងដែរ។

លោកក៏បានអំពាវនាវឱ្យអ្នកដែលមិនទាន់មាន app WOWNOW សូមទាក់ទងមកក្រុមហ៊ុន WOWNOW ដើម្បីទទួលបាន app WOWNOW ក្នុងការរត់កង់បី នឹងទទួលបានការងារធ្វើរាល់ថ្ងៃ ហើយឧស្សារហ៍ព្យាយាយចូលជាមួយក្រុមហ៊ុន WOWNOW មិនខកបំណងនោះទេ។ សម្រាប់អតិថិជនចង់ប្រើប្រាស់ app WOWNOW គឺមានគ្រប់ទីតាំងផងដែរ។

បន្ថែមពីនេះ អ្នកបើកបរមួយរូបទៀត គឺលោក យ៉ាញ់ ណ្ជេងឡាយ បានបញ្ជាក់ថា ការដែលចូលជាសមាជិក App របស់ក្រុមហ៊ុន ដោយសារមានតែមានអតិថិជនសម្រាប់ដឹកផងដែរ។ ប្រសិនបើមានឡានអគ្គីសនី EV Car ក៏មានចុះតែក៏សុំឡានអគ្គីសនី លើសកង់បីបន្ដិចបន្ទួច។ លោកបានបន្ដថា ចំពោះក្រុមហ៊ុនបញ្ចុះតម្លៃមិនប៉ះពាល់ដល់អ្នករត់កង់បីនោះទេ ព្រោះក្រុមហ៊ុនជាបញ្ចុះតម្លៃឱ្យភ្ញៀវ ប៉ុន្ដែលុយអ្នករត់កង់បីទទួលបានលុយពេញ។ ហើយការបញ្ចុះតម្លៃរបស់ក្រុមហ៊ុនជាយុទ្ធសាស្ដ្រក្នុងការប្រកួតប្រជែងដទៃទៀត។ លោកថា មិនមានអ្វីដែលត្រូវបារម្ភនោះទេ ប៉ុន្ដែត្រូវខិតខំព្យាយាមធ្វើឱ្យកាន់តែល្អ ក្នុងការដឹកភ្ញៀវឱ្យកាន់តែមានទំនុកចិត្ដផងដែរ។

លើសពីនេះទៅទៀត កញ្ញា វណ្ណៈ ណារីម ជាអតិថិជន បានបន្ដថា ការប្រើប្រាស់សេវាកម្មឡានអគ្គិសិនី (EV Car) គឺភាគច្រើនប្រើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីព្រោះឡានអគ្គិសិនី (EV Car) មានភាពងាយស្រួល ហើយងាយស្រួលហៅ ហើយអ្វីដែលសំខាន់នោះគឺតម្លៃសមរម្យ សម្រាប់អ្នកធ្វើការ។ ចំពោះការប្រើប្រាស់សេវាកម្មឡានអគ្គិសិនី (EV Car) គឺអ្នកបើកបរមានអាកប្បកិរិយាល្អ និងការរាក់ទាក់ជាមួយអតិថិជនផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុន WOWNOW គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៅកម្ពុជា ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០។ ក្រុមហ៊ុននេះផ្តល់សេវាកម្មតាមរយៈកម្មវិធីទូរស័ព្ទដៃ ដែលហៅថា Super App ដើម្បីជួយឱ្យការរស់នៅរបស់ប្រជាជនកាន់តែងាយស្រួល៕