ភាពយន្តលំដាប់លេខ១ ប្រចាំឆ្នាំរបស់វៀតណាម រឿង «ព្រាយជញ្ជក់ឈាម» បង្ហាញខ្លួនផ្លូវការនៅរោងភាពយន្តកម្ពុជា
02-07-2026 17:22
(ភ្នំពេញ)៖ ភាពយន្តខ្នាតធំ និងជាប់លេខ១ ប្រចាំឆ្នាំនៅប្រទេសវៀតណាម គឺរឿង «ព្រាយជញ្ជក់ឈាម» បានបង្ហាញខ្លួនជាផ្លូវការនៅរោងភាពយន្តកម្ពុជា។ ភាពយន្តដ៏មានគុណភាពមួយនេះ ត្រូវបានផលិតកម្មឡើងនៅប្រទេសវៀតណាម សហការជាមួយផលិតកម្មនៅកូរ៉េ ធ្វើឲ្យលេចចេញជារូបរាង និងប្រកបដោយគុណភាព។ សាច់រឿងដ៏ល្អឥខ្ចោះ ព្រឺព្រួច និងភ័យរន្ធត់ នឹងឆក់យកបេះដូងអ្នកទស្សនា កម្ពុជាព្រោះមហាជនខ្មែរនិយម ចូលចិត្តទស្សនាភាពយន្តប្រភេទនេះច្រើន។
លោក សុខ សិរីសុភា អ្នកចែកចាយភាពយន្តរបស់ MPIC ដែលជាអ្នកនាំយកភាពយន្តនេះចូលទីផ្សារកម្ពុជា បាននិយាយថា រឿង «ព្រាយជញ្ជក់ឈាម» គឺជាភាពយន្តដ៏មានគុណភាព និងល្អឯក ដែលជាប់លំដាប់លេខ១ លើតារាភាពយន្តនៅប្រទេសវៀតណាម។ ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយកម្ពុជាសម្រេចចិត្តឈប់ឲ្យចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជាមក, ភាពយន្តវៀតណាម ក៏ផ្ដើមចូលមកក្នុងទីផ្សារភាពយន្តកម្ពុជា ជាបណ្ដើរៗ និងទទួលបានការគាំទ្រពីមហាជន និងអ្នកទស្សនា ជាពិសេសយុវវ័យ។ ជាមួយនឹងបច្ចេកទេស 3GI ថតជាមួយសាច់រឿងគឺល្អ។ ហេតុនេះហើយទើបមានការគាំទ្រច្រើនពីប្រជាជនវៀតណាម។
លោក សុខ សិរីសុភា បានសង្កត់ធ្ងន់ថា Sabay Cinema មិនផ្ដោតលើការនាំយករឿងបរទេសចូលមក១០០% ទេ គឺជួយគាំទ្រភាពយន្ដខ្មែរ។ ជាក់ស្ដែងដូចជានៅឆ្នាំ២០២៦ នេះយើងបានធ្វើ២រឿងហើយ នឹងត្រៀមចេញ ៤រឿងបន្ថែមទៀត។ ការផលិតកុន គឺតម្រូវតាមទីផ្សារ និងអ្នកគាំទ្រ ហើយប្រភេទកុនខុសៗគ្នាអីចឹងការនាំចូលភាពយន្ដវៀតណាមមកខ្មែរ លោកជឿថាមិនប៉ះពាល់ដល់ទីផ្សារភាពយន្ដខ្មែរនោះទេ បើទោះជារឿងខ្លះស្រដៀងរឿងខ្មែរ ដូចជារឿងព្រាយ បិសាច និងខ្មោចនោះក្ដី។
យ៉ាងណាក៏ដោយ អ្នកនាំចូលចែកចាយរបស់ Sabay MVP រូបនេះ បានអះអាងថា ទោះបីជាភាពយន្តរបស់ប្រទេសវៀតណាម ហាក់មានគុណភាព និងសម្បូរសាច់រឿងប្លែកៗទាក់ទាញអ្នកទស្សនានៅកម្ពុជាក្ដី តែភាពយន្តខ្មែរនៅតែក្លាយជាចំណាប់អារម្មណ៍របស់មហាជនខ្មែរ ជាពិសេសអំឡុងខ្មែរបិទភាពយន្តថៃ មិនឲ្យមានការចាក់បញ្ចាំង តាមបណ្ដាស្ថានីយ៍ទូរទស្សន៍ និងរោងភាពយន្តនានា។ ជាមួយគុណភាពសាច់រឿង តួអង្គ សម្ដែងរបស់កុនវៀតណាម ពីមួយរឿងទៅមួយរឿង បានទាក់ទាញការគាំទ្រពីអ្នកទស្សនាច្រើន។
តាមរយៈរឿង «ព្រាយជញ្ជក់ឈាម» ដែលជាភាពយន្តលំដាប់ខ្ពស់របស់វៀតណាម លោក សុខ សិរីសុភា សង្ឃឹមជឿជាក់ថា មហាជន និងទទួលបានចំណីអារម្មណ៍ថ្មី ប្លែក ដែលមិនធ្លាប់ជួបពីមុនមក។ សូមបញ្ជាក់ថា ភាពយន្តរឿង «ព្រាយជញ្ជក់ឈាម» ចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានា នៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ នេះជារឿងទី១៣ហើយ ដែលភាពយន្ដរបស់វៀតណាមរឿង «ព្រាយជញ្ជក់ឈាម (The Blood Demon)» ដែលបានមកដល់ទីផ្សាររោងភាពយន្ដសប្បាយ ស៊ីនេម៉ា ដែនិងបានធ្វើពិធីសម្ពោធនាថ្ងៃទី០១ ខែកក្កដា នៅរោងភាពយន្ដ Sabay Cinema។
កុំភ្លេច! នាំគ្នាទៅទស្សនាភាពយន្តលំដាប់លេខ១ របស់វៀតណាមទាំងអស់គ្នា! តើគុណភាព សាច់រឿងបែបណា បើប្រៀបធៀបនឹងភាពយន្តខ្មែរ និងចោរសៀម៕









