Skechers កម្ពុជាក្រោម Outlet បើកដំណើរការជាផ្លូវការ
02-07-2026 22:14
(ភ្នំពេញ)៖ Skechers មានសេចក្តីរីករាយក្នុងការប្រកាសបើកដំណើរការជាផ្លូវការនៃ Skechers Kampuchea Krom Outlet ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ជាមួយគំនិតថ្មីនៃហាង (New Outlet Concept) ដែលផ្តោតសំខាន់លើ ផាសុកភាព (Comfort), ស្ទីល និងបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួល និងទាន់សម័យ។
ហាងថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ «Comfort First» ពី Skechers ដែលអ្នកអាចសាកល្បង និងជ្រើសរើសផលិតផលបានយ៉ាងស្រួលជាងមុន ក្នុងបរិយាកាសទំនើប និងធំទូលាយ។ ទន្ទឹមនឹងនេះ Skechers សន្ធរម៉ុកចាស់ ដែលស្ថិតនៅទល់មុខសាលាសន្ធរម៉ុក ត្រូវបានបិទដំណើរការជាផ្លូវការហើយ និងផ្លាស់ប្តូរទៅទីតាំងថ្មីនេះ ដើម្បីបម្រើអតិថិជនកាន់តែប្រសើរ។
ហាងបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8:00 ព្រឹក ដល់ 9:00 យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ។ ដើម្បីអបអរសាទរការបើកហាងថ្មី Skechers ផ្តល់ជូនប្រូម៉ូសិនពិសេស៖ Second Item តម្លៃ $1 (សម្រាប់ទំនិញដែលបានជ្រើសរើសតែប៉ុណ្ណោះ) បន្ថែមពីនេះ អតិថិជនដែលចំណាយចាប់ពី $300 (Final Price) ឡើងទៅ ក្នុងវិក្កយបត្រតែមួយ នឹងទទួលបានសិទ្ធិចូលរួម Lucky Draw 1 ដង ដែលមានរង្វាន់ដូចជា៖ Cash Voucher $30 Cash Voucher $20 Cash Voucher $15 Cash Voucher $10 Voucher Free សម្លៀកបំពាក់ចំនួន 1
ការផ្តល់ជូនមានសុពលភាពចាប់ពីថ្ងៃទី០១ –០៧ ខែកក្កដា ឆ្នាំ២០២៦, Skechers កម្ពុជាក្រោម Outlet ផ្តល់ជូនផលិតផលជាច្រើនប្រភេទ រួមមាន ស្បែកជើង សម្លៀកបំពាក់ ស្រោមជើង Accessories និងផលិតផលថែរក្សាស្បែកជើង ដែលរចនាឡើងដោយផ្តោតលើ ភាពស្រួល ស្ទីល និងគុណភាពស្តង់ដារអន្តរជាតិ។
ទីតាំង៖ ផ្ទះលេខ 351–353 ផ្លូវលេខ 128 (មហាវិថីកម្ពុជាក្រោម) ចម្ងាយ៖ 850 ម៉ែត្រ ពី Skechers សន្ធរម៉ុក (ចាស់) ផែនទី៖ https://maps.app.goo.gl/T4jK36CPzZpCnafm6 ទាក់ទងតាមរយៈលេខទូរស័ព្ទ និង Telegram៖ 097 387 8666
Skechers Cambodia សូមអញ្ជើញអតិថិជនទាំងអស់ មកទទួលបទពិសោធន៍ថ្មីនៃ “Comfort Retail Experience” នៅ Skechers កម្ពុជាក្រោម Outlet៕


























