ខ្សែបម្រើ Gueye ប្រកាសដកខ្លួនពីជម្រើសជាតិសេណេហ្គាល់ រហូតដល់មានការផ្លាស់ប្តូរគ្រូបង្វឹកថ្មី

03-07-2026 11:26

(បរទេស)៖ កីឡាករលេងក្នុងតំបន់បម្រើ Pape Gueye បានប្រកាសសម្រាកពីជម្រើសជាតិសេណេហ្គាល់មួយរយៈ រហូតទាល់តែមានការផ្លាស់ប្តូរគ្រូបង្វឹកថ្មី បន្ទាប់ពីក្រុមខ្លាំងនៅតំបន់អាហ្រ្វិកមួយនេះ ជ្រុះចេញពី World Cup 2026 ត្រឹមវគ្គ ៣២ក្រុម។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះមានឈ្មោះលេង World Cup 2022 និងឆ្នាំនេះ ជាមួយជម្រើសជាតិសេណេហ្គាល់ ដ្បិតក្រុមជើងឯកប្រចាំតំបន់អាហ្រ្វិកមួយនេះ បានហាលអាវត្រឹមវគ្គ ៣២ ពេលចាញ់ប៊ែលហ្ស៊ិក ៣-២ ក្នុងម៉ោងថែម ១៥នាទី ២ដងកាលពីថ្ងៃព្រហស្បតិ៍។

Gueye ដែលបានកំពុងប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ La Liga នៃក្លិប Villarreal ក្នុងប្រទេសអេស្ប៉ាញនោះ បានលេងក្នុងជម្រើស ១១នាក់ដំបូងទល់នឹងប៊ែលហ្ស៊ិក មុនពេលត្រូវបានប្តូរចេញនៅនាទី៦៦ ជំនួសដោយមិត្តរួមក្រុម Lamine Camara។

Gueye បានបញ្ជាក់ច្បាស់ៗថា «ខ្ញុំចង់និយាយពាក្យក្នុងចិត្តខ្លះ ពេលពួកយើងជ្រុះចេញពី WC26 នាពេលនេះ។ ខ្ញុំសូមប្រកាសនៅថ្ងៃនេះថា ខ្ញុំសម្រេចចិត្តដកខ្លួនពីជម្រើសជាតិមួយរយៈ តាមដែលអាចធ្វើទៅបាន ដរាបណានៅមានគ្រូបង្វឹកថ្មីចូលមកដឹកនាំ»

Gueye ដែលបង្ហោះពាក្យចាក់ដោតទាំងនេះនៅលើបណ្តាញសង្គម បានចូលលេង ៤៥ប្រកួតជាមួយសេណេហ្គាល់ និងស៊ុតបាន ២គ្រាប់ម្នាក់ឯងផងដែរ ពេលសេណេហ្គាល់បំបាក់អ៉ីរ៉ាក់ នៃវគ្គសន្សំពិន្ទុក្នុងពូលរបស់ពួកគេ៕