សាលាអន្តរជាតិ ហ្សាយអិនភ្នំពេញ បើកសម្ពោធសាខាថ្មី ក្នុងខណ្ឌឫស្សីកែវ

06-07-2026 11:51

(ភ្នំពេញ)៖ សាលាអន្តរជាតិ ហ្សាយអិនភ្នំពេញ កាលពីពេលថ្មីៗនេះ បានបើកសម្ពោធសាខាថ្មី ក្នុងខណ្ឌឫស្សីកែវ តាមបណ្ដោយវិថីលេខ ៥៩៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងថ្នាក់ដឹកនាំសាលាជាច្រើននាក់។

តំណាងសាលាអន្តរជាតិ ហ្សាយអិនភ្នំពេញ ក្នុងខណ្ឌឫស្សីកែវ បានថ្លែងថា បច្ចុប្បន្ននេះ យើងមានថ្នាក់មត្តេយ្យសិក្សា៣កម្រិត គឺមត្តេយ្យកម្រិតទាប(៣ឆ្នាំ) មត្តេយ្យកម្រិតមធ្យម(៤ឆ្នាំ) និងមត្តេយ្យកម្រិតខ្ពស់(៥ឆ្នាំ) ហើយបឋមយើងមានពីថ្នាក់ទី១ ដល់ទី៦។

ទាក់ទងទៅនឹងកម្មវិធីសិក្សាវិញគឺអនុវត្តទៅតាមកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកម្មវិធីសិក្សានេះគឺផ្តោទៅលើ ការរៀនស្គាល់ព្យព្ជានៈ ស្រៈឱ្យបានច្បាស់លាស់ ការបញ្ចេញសំលេងបានត្រឹមត្រូវ ការសរសេរទៅតាមទិសដៅនៃតួរអក្សរនីមួយៗ ដើម្បីឈានដល់ការប្រកប ការអានបានត្រឹមត្រូវល្អ។

លើសពីនេះទៅទៀតគឺអប់រំកូនៗឱ្យយល់ដឹងពីការថែរក្សាសុខភាព ការអនាម័យខ្លួនប្រាណ អប់រំឱ្យមានសុជីវធម៌សីលធម៌ល្អ វិន័យល្អ ព្រមទាំងបង្កើនការប្រាស្រ័យទាក់ទងគ្នា បង្កើតទម្លាប់ល្អក្នុងការសិក្សាតាំងពីកុមារ ។

មួយវិញទៀតទាក់ទងទៅនឹងគ្រូបង្រៀនរបស់យើងគឺ អ្នកគ្រូសុទ្ទសឹងតែមានការអប់រំខ្ពស់ មានបទពិសោធក្នុងការបង្រៀន ហើយតែងបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យអប់រំកុមារតូច ហើយបន្ថែមពីនេះទៅទៀតគឺ លោកគ្រូអ្នកគ្រូ តែងតែទទួលការបំពាក់បំប៉នពីសាលាយើងបន្ថែមទៀតទៅលើវិធីសាស្រ្តបង្រៀនថ្មីៗ

យើងជឿជាក់ថា ការអប់រំដែលគ្មានបេះដូង និងក្តីស្រឡាញ់ គឺគ្រាន់តែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះ។ ប៉ុន្តែការផ្លាស់ប្តូរជីវិតរបស់កុមារ ត្រូវការច្រើនជាងចំណេះដឹង។ ដូច្នេះហើយ ZISPP មិនគ្រាន់តែជ្រើសរើសបុគ្គលិកនោះទេ យើងជ្រើសរើសអ្នកអប់រំដែលមានបេសកកម្ម មានទឹកចិត្ត និងមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍយុវជនកម្ពុជា។

លោកគ្រូ អ្នកគ្រូរបស់យើង មិនមើលឃើញត្រឹមតែសិស្សម្នាក់ដែលស្លៀកឯកសណ្ឋាននោះទេ។ ពួកគេមើលឃើញសក្តានុពល ទេពកោសល្យ និងភាពពិសេសដែលមាននៅក្នុងកុមារគ្រប់រូប ហើយពួកគេប្តេជ្ញាជួយឱ្យពន្លឺនោះភ្លឺចែងចាំងកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ។

ចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ ខ្ញុំសូមមានប្រសាសន៍យ៉ាងច្បាស់ថា នៅពេលលោកអ្នកសម្រេចចិត្តជ្រើសរើស ZISPP លោកអ្នកមិនមែនគ្រាន់តែចុះឈ្មោះកូនចូលរៀននៅសាលាមួយប៉ុណ្ណោះទេ។ លោកអ្នកកំពុងចូលរួមជាសមាជិកនៃគ្រួសារ ZISPP ដែលមានលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ប្តេជ្ញាដើរជាមួយលោកអ្នកក្នុងគ្រប់ដំណាក់កាលនៃការលូតលាស់របស់កូនៗ។

យើងជាដៃគូរបស់លោកអ្នក។ ក្តីសុបិនរបស់លោកអ្នកសម្រាប់កូនៗ ក៏ជាក្តីសុបិនរបស់យើងដែរ។ យើងនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយឱ្យកូនៗរបស់លោកអ្នកអាចឈានដល់សក្តានុពលខ្ពស់បំផុតរបស់ពួកគេ។
អនាគតដ៏ភ្លឺស្វាងរបស់កូនៗលោកអ្នក មិនមែនចាប់ផ្តើមនៅថ្ងៃស្អែកទេ ប៉ុន្តែចាប់ផ្តើមពីថ្ងៃនេះ ពីក្នុងថ្នាក់រៀនទាំងនេះ៕