ផ្លូវការ! Neymar ប្រកាសចូនិវត្តន៍ពីជម្រើសជាតិប្រេស៊ីល ក្រោយលេងនៅ World Cup ៤សម័យកាល

06-07-2026 16:54

(បរទេស)៖ ខ្សែប្រយុទ្ធ Neymar Jr បានប្រកាសព្យួរស្បែកជើងជាមួយជម្រើសជាតិសាំបាប្រេស៊ីលជាផ្លូវការហើយចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ តទៅ ក្រោយអតីតម្ចាស់ជើងឯក World Cup ៥សម័យកាលច្រើនជាងគេមួយនេះ ជ្រុះចេញពី World Cup 2026 ត្រឹមវគ្គ ១៦ក្រុម។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Neymar បានចូលលេងជាមួយជម្រើសជាតិប្រេស៊ីលតាំងពី World Cup 2014 និងបានចូលលេងលើកចុងក្រោយនៅ World Cup 2026 ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក មិចស៊ិក និង កាណាដា នៅនាទីទី៦៧ ជាមួយក្រុមមកពីតំបន់អាមេរិកឡាទីន ដ្បិតគូប្រជែងន័រវេសកំពុងនាំមុខ ២គ្រាប់ទៅហើយនោះ។

កីឡាករវ័យ ៣៤ឆ្នាំដែលកំពុងលេងនៅក្លិប Santos នាពេលបច្ចុប្បន្នបានថ្លែងក្រោយចប់ការប្រកួតដែលប្រេស៊ីល បានចាញ់ក្រុមនៅអឺរ៉ុប ន័រវេស ១-២ ថា «វត្តមានរបស់ខ្ញុំជាមួយជម្រើសជាតិបានមកដល់ទីបញ្ចប់ហើយ»

ទោះជាយ៉ាងណា Neymar បានកំពុងកាន់កាប់កំណត់ត្រាស៊ុត ៨០គ្រាប់ច្រើនជាងគេសម្រាប់ប្រេស៊ីល ពីការចូលលេងបាន ១៣០ប្រកួត ក៏ប៉ុន្តែតាមពីក្រោយ Cafu ដែលលេងបាន ១៤២ប្រកួតច្រើនជាងគេ។

Neymar ដែលមិនធ្លាប់ឈ្នះពាន World Cup ជាមួយសាំបាដូចនឹងលោក Pele និង Ronaldo ផងនោះ បានចាប់ផ្តើមបង្ហាញខ្លួននៅ World Cup 2014 ដែលប្រេស៊ីលធ្វើម្ចាស់ផ្ទះ និង ៣លើកផ្សេងទៀតនៅរុស្ស៊ី កាតា និងចុងក្រោយនៅអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា៕