ការចាប់រង្វាន់លើកទី១ ជិតមកដល់ហើយ! ចាក់ប្រេងឥន្ធនៈ នៅតេលាខ្មែរ ទូទាត់តាម ABA និងមានឱកាសឈ្នះរង្វាន់ភ្លាមៗ
07-07-2026 15:14
(ភ្នំពេញ)៖ កម្មវិធី «ចាប់ឆ្នោតឈ្នះរង្វាន់ប្រាក់លានរៀល» រវាងស្ថានីយប្រេងឥន្ធនៈតេលាខ្មែរ និងធនាគារ ABA កំពុងឈានចូលដល់ការចាប់រង្វាន់លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។
អតិថិជនដែលចាក់ ប្រេងសាំង គីណេតិច, ប្រេងម៉ាស៊ូត គីណេតិច ឬ ឧស្ម័ន LPG ព្រីម ហើយធ្វើការទូទាត់ស្កេនតាម ABA Mobile KHQR ឬ ABA POS នឹងទទួលមានឱកាសចូលរួមចាប់រង្វាន់ដោយស្វ័យប្រវត្តិ។
ចំពោះលក្ខខណ្ឌនឹងត្រូវទទួលបានសន្លឹកឆ្នោត៖
* ចំណាយចាប់ពី៨,០០០រៀល ដល់១៥៩,៩០០រៀលឡើងទៅ ទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិក១សន្លឹក។
* ចំណាយចាប់ពី១៦០,០០០រៀលឡើងទៅ ទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិក៣សន្លឹក ដើម្បីបង្កើនឱកាសឈ្នះរង្វាន់កាន់តែច្រើន។
សម្រាប់ការចាប់រង្វាន់លើកទី១ នឹងមានអ្នកឈ្នះចំនួន២០០រូប ដែលអ្នកឈ្នះម្នាក់ៗ ទទួលបានទឹកប្រាក់៤០ម៉ឺនរៀល។
អ្វីដែលកាន់តែពិសេសនោះ គឺប្រសិនបើសន្លឹកផ្សងសំណាងរបស់អ្នកមិនទាន់ឈ្នះក្នុងការចាប់រង្វាន់លើកទី១ សន្លឹកទាំងនោះនឹងត្រូវបន្តសុពលភាពដោយស្វ័យប្រវត្តិ សម្រាប់ការចាប់រង្វាន់បន្ទាប់ រហូតដល់ការចាប់រង្វាន់ចុងក្រោយ ដើម្បីបង្កើនឱកាសឈ្នះរង្វាន់របស់អ្នក។
ក្រៅពីរង្វាន់ប្រចាំខែ អ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ធំពិសេសដែលការចាប់រង្វាន់នឹងធ្វើនៅ ៖
* ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ស្វែងរកអ្នកឈ្នះធំចំនួន៣រង្វាន់ ដែលរង្វាន់ធំទី១ ទឹកប្រាក់១០០លានរៀល ចំនួន១រង្វាន់ រង្វាន់ធំទី២ ទឹកប្រាក់៣០លានរៀល ចំនួន០១រង្វាន់ រង្វាន់ធំទី៣ ទឹកប្រាក់១០លានរៀល ចំនួន១រង្វាន់ និងស្វែងរកអ្នកឈ្នះរង្វាន់តូចៗ មានទឹកប្រាក់៤០០,០០០រៀល ចំនួន៥០០នាក់បន្ថែមទៀត។
កម្មវិធីមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ណា! កុំឱ្យឱកាសនេះកន្លងផុត!
ចាក់កាន់តែច្រើន ស្កេនទូទាត់តាម ABA Mobile KHQR កាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើន។
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ!



