កុមារ UCMAS កម្ពុជា ១,៣០០នាក់ ចូលរួមប្រឡងថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២៦ (Video inside)
07-07-2026 16:44
(ភ្នំពេញ)៖ កម្មវិធី UCMAS កម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំការប្រឡងថ្នាក់ជាតិលើកទី៨ ប្រចាំឆ្នាំ២០២៦ នៅ ដឹ ព្រីមៀ សេនធ័រ សែនសុខ ដោយមានកុមារចូលរួមប្រឡងប្រមាណ ១,៣០០នាក់ មកពីគ្រប់សាខាទូទាំងប្រទេស។ ការប្រឡងនេះ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសកុមារកម្ពុជាឆ្នើមជ័យលាភី ប្រចាំប្រទេសគ្រប់កម្រិតសិក្សារបស់ UCMAS កម្មជា។
កម្មវិធីនេះ ដោយមានការចូលរួមជាអធិបតីភាពពី លោក ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ដោយ លោក Wong Zhu Ying អ្នកគ្រប់គ្រងទូទៅ UCMAS អន្ដរជាតិ,លោកស្រី ហេង រចនា អគ្គនាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា , ម្ចាស់អាជ្ញាប័ណ្ណ ប្រធានសាខា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង អាណាព្យាបាលសិស្សមកពីគ្រប់សាខាទូទាំង
ប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ គណៈអធីបតី និងភ្ញៀវកត្តិយស ក៍បានធ្វើការសំណេះសំណាលទៅកាន់ អង្គពិធីទាំងមូលដោយបានលើកឡើងថា៖ កម្មវិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS កម្ពុជាលើកទី៨ គឺពិតជាកម្មវិធីប្រកួតប្រជែងធំបំផុតប្រចាំឆ្នាំ២០២៦ ដែលកម្មវិធី UCMAS កម្ពុជាប្រមូលផ្តុំជាមកុមារឆ្លាតវៃមកពីទូទាំងប្រទេសដែលមានសរុបទាំងអស់ប្រមាណ ១,៣០០ នាក់ ដើម្បីឱ្យពួកបានបញ្ចេញសមត្ថភាពគណនាលេខលើ ២ វិញ្ញាសា គឺ វិញ្ញាសាសរសេរ និង វិញ្ញាសាមើល ដោយមានការបែងចែកជា ១១ កម្រិតសិក្សាផ្សេងៗគ្នា។
គណៈអធិបតីបានបញ្ជាក់ថា កម្មវិធីប្រឡងនេះ គឺដើម្បីបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់ឱ្យបានដឹងថា ពួកគេមិនត្រឹមជាបេក្ខជនប្រឡងតែពួកគេ គឺជាអនាគតនៃអ្នកដឹកនាំដែលមានភាពក្លាហានដ៏អស្ចារ្យ ព្រោះតែកុមារ UCMAS ទាំងអស់គឺជាកុមារឆ្លាតវៃពោរពេញដោយសមត្ថភាព។
សម្រាប់សិស្សចូលរួមប្រឡងកម្មវិធីនេះ នឹងទទួលបានបទពិសោធន៍ថ្មីជាមួយការកម្មវិធីប្រឡងខ្នាតធំលំដាប់ស្តង់ដា ជាពិសេសក៏ទទួលបាននូវវិញ្ញាបនបត្រ ពានរង្វាន់ មេដាយជាមួយនឹងរង្វាន់ទឹកប្រាក់ផងដែរ។ គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៤ កុមារ UCMAS កម្ពុជា ចំនួន ៦នាក់ បានទទួលជ័យលាភីចំណាត់ថ្នាក់ Champion ពីកម្មវិធី UCMAS International Competition ដែលជាក្តីមោទនភាពបំផុតសម្រាប់កម្ពុជា។ សម្រាប់ឆ្នាំ២០២៦ ការប្រកួតប្រជែងថ្នាក់អន្តរជាតិ UCMAS International Competition នឹងរៀបចំនៅក្នុងប្រទេសស្រីលង្កា នៅថ្ងៃទី១២ និង១៣ ខែធ្នូ ឆ្នាំ២០២៦នេះ លោកអ្នកដែលមានចំណាប់អារម្មណ៍ចុះឈ្មោះ ប្រឡងសម្រាប់កូនៗ អាចទំនាក់ទំនងសាខាដែលសិស្សកំពុងសិក្សាដើម្បីទទួលព័ត៌មានលម្អិតពីកម្មវីធប្រឡងថ្នាក់អន្តរជាតិ ។
បន្ថែមពីនេះ គណៈអធិបតី និងគណៈគ្រប់គ្រងសាលា ក៏បានជូនពរបេក្ខជនប្រឡងទាំងអស់ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងបានធ្វើការថ្លែងអំណរគុណចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែគាំទ្រកម្មវិធី UCMAS និងតែងតែជម្រុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។
តាមរយៈការប្រឡងនេះ លោកស្រី ថា សុខលី អាណាព្យាបាលរបស់សិស្ស បានបង្ហាញពីក្តីរីករាយ និងមោទនភាព ដែលកូនមានភាពក្លាហាន សុំចូលរួមប្រឡងថ្នាក់ជាតិ UCMAS ដោយខ្លួនឯង។ ហើយការប្រឡង គឺជាបទពិសោធន៍ដ៏មានតម្លៃ ដែលជួយឱ្យកុមារស្គាល់បរិយាកាសប្រកួតប្រជែង និងត្រៀមខ្លួនសម្រាប់ការប្រឡងធំៗនៅពេលអនាគត។
លោកស្រីក៏បានកត់សម្គាល់ថា បន្ទាប់ពីសិក្សានៅ UCMAS កូនមានការរីកចម្រើនយ៉ាងខ្លាំង ទាំងការគិតគណិតវិទ្យា ការចងចាំ ភាពរហ័សរហួន និងទំនុកចិត្តលើខ្លួនឯង។ លទ្ធផលសិក្សានៅសាលាក៏ប្រសើរឡើង ដោយអាចគណនាបានលឿន និងត្រឹមត្រូវជាងមុន។
រីឯលោកស្រី អ៊ុន ចន្ធី អាណាព្យាបាលរបស់សិស្ស បានបញ្ជាក់ថា ក្រោយពីកូនបានចូលរៀននៅ UCMAS សមត្ថភាពគណិតវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំង ដោយអាចគិតលេខបានលឿន រហ័ស មានទំនុកចិត្ត និងចូលចិត្តការប្រកួតប្រជែងជាងមុន។
លោកស្រីបានបន្ដថា ការប្រឡងថ្នាក់ជាតិ UCMAS គឺជាឱកាសដ៏មានតម្លៃ ដែលអនុញ្ញាតឱ្យកុមារវាស់ស្ទង់សមត្ថភាពរបស់ខ្លួន និងរៀនប្រកួតប្រជែងដោយស្មារតីវិជ្ជមាន។ លោកស្រីក៏តែងលើកទឹកចិត្តកូនឱ្យប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយមិនបាក់ទឹកចិត្តប្រសិនបើមិនទទួលបានជោគជ័យលើកដំបូង។
សម្រាប់អាណាព្យាបាលដែលមានបំណងចុះឈ្មោះឱ្យកូនសិក្សាកម្មវិធី UCMAS កម្ពុជា អាចទាក់ទងសាខាដែលនៅជិតទីតាំងរស់នៅ ឬទូរស័ព្ទទៅលេខ ០១២ ២១ ៣៨ ៨៦ និង ០១៥ ៣៩ ៤០ ៤៣ ដើម្បីទទួលបានព័ត៌មានលម្អិត៕














