ម៉ូដែល AI ជំនាន់ថ្មី «Grok 4.5» របស់លោក Elon Musk បង្ហាញសមត្ថភាពពិសេស អាចបំពេញការងារស្មុគស្មាញជំនួសមនុស្សតាំងពីដើមដល់ចប់
09-07-2026 10:01
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា SpaceXAI ឬ xAI បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ជំនាន់ចុងក្រោយបង្អស់របស់ខ្លួនគឺ Grok 4.5។ ការបើកបង្ហាញនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា ដោយសារតែវាមានការវិវត្តខ្លួនយ៉ាងគំហុកបើធៀបនឹងជំនាន់មុនៗ។
ចំណុចលេចធ្លោសំខាន់ៗនៃ Grok 4.5 រួមមាន សមត្ថភាពសរសេរកូដកម្រិតខ្ពស់ (Advanced Coding) ពោលម៉ូដែលនេះត្រូវបានពង្រឹងសមត្ថភាពយ៉ាងខ្លាំងក្នុងការយល់ដឹង បង្កើត និងកែតម្រូវកូដកុំព្យូទ័រ (Coding) ស្មុគស្មាញ ដែលជួយសម្រាលការងាររបស់អ្នកអភិវឌ្ឍន៍កម្មវិធី (Developers) បានយ៉ាងច្រើន។ ចំណុចពិសេសមួយទៀត គឺការបំពេញភារកិច្ចបែបភ្នាក់ងារស្វ័យប្រវត្តិ (Agentic Tasks) បើនិយាយទៅ នេះជាការបោះជំហានដ៏ធំមួយ ដែល Grok 4.5 មិនត្រឹមតែឆ្លើយសំណួរនោះទេ ប៉ុន្តែវាមានសមត្ថភាពធ្វើសកម្មភាពជំនួសអ្នកប្រើប្រាស់ ក្នុងការរៀបចំផែនការ វិភាគ និងអនុវត្តការងារជាបន្តបន្ទាប់ដោយស្វ័យប្រវត្តិតាំងពីដើមរហូតដល់ចប់ (AI Agents)។
គួរជម្រាបថា ការប្រកាសខ្លួនរបស់ Grok 4.5 ត្រូវបានគេមើលឃើញថាជាការប្រកួតប្រជែងយ៉ាងស្រួចស្រាវជាមួយក្រុមហ៊ុន AI យក្សដទៃទៀតដូចជា OpenAI និង Google ក្នុងការដណ្តើមភាពជាអ្នកដឹកនាំលើវិស័យ AI កម្រិតខ្ពស់នាពេលបច្ចុប្បន្ន៕









